Tuesday, April 5, 2016

Cambodia in Urgent Need of Economic Policy Debate

(As appeared on website of Cambodian Institute for Strategic Studies, Link)
April 01, 2016


The upcoming Cambodian general election is in two years’ time, and Cambodian politicians should now begin their policy debate, especially on how to build a stronger economy.

The strength of the economy is not reflective of the amount of Lexus cars being driven in Phnom Penh or the amount of vacant high-rise buildings being built. It is instead more dependent upon how sizeable and healthy our middle class population is, and how economic benefits are being distributed nationwide. Also central is the amount of government revenue to implement policy, provide public services, modernize the military, etc.

Past achievements have brought about peace and stability on which Cambodia has been able to stand firm in the international arena. However, Cambodia can’t afford to just stand; we need to run or even leap in order to catch up with the time lost through Cambodia’s tumultuous history.

As a young democratic country, we as Cambodians should be proud of ourselves in terms of the electoral process which is, although not flawless, widely accepted internationally and can be said to be relatively more democratic when compared to some of our ASEAN peers.

Unfortunately, even though we have had experience of five general elections, political debates are still very much limited to dichotomy politics and partisanship, intra-party power struggles, inter-party re-alignments, traditional blame games and credit takings​ for past legacies.

អ្នក​នយោបាយ​ខ្មែរ​គួរ​បង្កើន​ការ​ពិភាក្សា​គោល​នយោបាយ​សេដ្ឋកិច្ច

Letter to Editor, Post Khmer Newspaper, 17 March 2016 (Original Link)



នៅ​សល់​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ការ​បោះឆ្នោត​ជា​សកល​នឹង​មក​ដល់។ កម្ពុជា​គួរ​ចាប់ផ្តើម​ការ​ពិភាក្សា​គោល​នយោបាយ​ឲ្យ​បាន​ច្រើន​ជាពិសេស​លើ​គោលនយោបាយ​ពង្រឹង​សេដ្ឋកិច្ច​ធុរកិច្ច​ក្នុង​បរិបទ​នៃ​ការ​ប្រកួត​ប្រជែង​សកល ។

ការ​មាន​សេដ្ឋកិច្ច​ខ្លាំង​មិនមែន​សំដៅ​លើ​ចំនួន​រថយន្ត​នៅ​ក្រុង​ភ្នំពេញ ឬ​កំណើន​នៃ​ការ​សាងសង់​អគារ​ខ្ពស់ៗ​ដែល​គ្មាន​មនុស្ស​នៅ​នោះ​ទេ។ សេដ្ឋកិច្ច​ខ្លាំង​សំដៅ​លើ​ថា​តើ​កម្ពុជា​មាន​ចំនួន​គ្រួសារ​ដែល​មាន​ចំណូល​មធ្យម​ច្រើន​ប៉ុន​ណា​ហើយ​? ថា​តើ​ផលប្រយោជន៍​សេដ្ឋកិច្ច​ត្រូវ​បាន​បែងចែក​បាន​ទូលំ​ទូលាយ​ទូទាំង​ប្រទេស​បាន​កម្រិត​ណា​ហើយ? ថា​តើ​រដ្ឋាភិបាល​មាន​ចំណូល​ប៉ុន​ណា​ហើយ​​ដើម្បី​អនុវត្ត​​គោលនយោបាយ​ផ្តល់​សេវា​សាធារណៈ និង​ទំនើប​ភាវូបនីយកម្ម​កម្លាំង​​យោធា​ដើម្បី​ការពារ​ជាតិ។ល។

ពិត​ណាស់​ថា​សមិទ្ធផល​កន្លង​មក​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​សន្តិភាព និង​ស្ថិរភាព​ដែល​ជា​គ្រឹះ​សំខាន់​សម្រាប់​ឲ្យ​កម្ពុជា​ឈរ​រឹងមាំ​មាន​មុខមាត់​សាជាថ្មី​លើ​ឆាក​អន្តរជាតិ។ ប៉ុន្តែ​បើ​គិត​ពី​ពេលវេលា​ដែល​យើង​បាត់បង់​ដោយសារ​សង្រ្គាម​កម្ពុជា​មិន​អាច​ត្រឹម​តែ​ឈរ​នៅ​មួយ​កន្លែង​នោះ​ទេ​យើង​ត្រូវ​ការ​រត់​ ឬ លោត​ដើម្បី​ឲ្យ​ទាន់​ប្រទេស​ជិត​ខាង។

ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ថ្មីថ្មោង​យើង​គួរ​តែ​មាន​មោទនភាព​ទៅ​លើ​ជោគជ័យ​ក្នុង​ដំណើរការ​រៀបចំ​បោះឆ្នោត​របស់​យើង​ដែល​ទោះ​បី​ជា​មិន​ល្អ​ឥត​ខ្ចោះ​ប៉ុន្តែ​កម្ពុជា​អាច​រៀបចំ​ការ​បោះឆ្នោត​ក្នុង​កម្រិត​មួយ​ដែល​អាច​ទទួល​យក​បាន​ជា​លក្ខណៈ​អន្តរជាតិ​ និង​មាន​​លក្ខណៈ​ប្រជាធិបតេយ្យ​ខ្លាំង​ជាង​ប្រទេស​អាស៊ាន​មួយ​ចំនួន ។