Tuesday, May 23, 2023

ហេតុអ្វីបានជាយុវជនក្នុងមេគង្គគួរជួប និងពិភាក្សាគ្នាឱ្យបានច្រើន?

លិខិតមិត្តអ្នកអាន, ខ្មែរថាមស៍, ២៣ ឧសភា ២០២៣ (តំណភ្ជាប់)

មាន​ហេតុផលសំខាន់​​​បី​ ដែល​យុវជនតំបន់​​មេគង្គ​គួរ​ជួប និង​ពិភាក្សា​គ្នាឱ្យ​​បាន​ច្រើន។

ហេតុផលទីមួយ គឺភាពចាំបាច់​ក្នុងការ​វិនិយោគនាទៅលើ​អនាគត ដើម្បីបង្កើត​អនុស្សាវរីយ៍រួមគ្នា​​ និងការថែរក្សាសន្តិភាព។

នៅក្នុងជំនាន់ឪពុកម្តាយ និងជីដូនជីតារបស់យើង ពួកគាត់​មានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្ត្រយ៉ាងរឹងមាំ តាមរយៈការតស៊ូពីសម័យមុន ដើម្បីដណ្តើម​ឯករាជ្យ សុខសន្តិភាព និងស្ថិរភាព ខណៈពេលដែលក្នុងតំបន់របស់យើង​ត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមវៀតណាម និង​សង្រ្គាមស៊ីវិលរាប់ទសវត្សរ៍របស់កម្ពុជា។

ប្រទេសឡាវនិងកម្ពុជា បានជួយវៀតណាមក្នុងការបង្រួបបង្រួមជាតិឡើងវិញ ហើយ​បើគ្មានការជួយជ្រោមជ្រែងទាំងនេះទេ​ ប្រទេសវៀតណាមប្រហែលជាត្រូវជួប​នឹងជោគវាសនាដូចប្រទេសកូរ៉េទាំងពីរ ដែលនៅតែមិនអាចបង្រួបបង្រួមគ្នាបាន។ ក្រោយ​មក វៀតណាម​បាន​ជួយ​កម្ពុជា​វិញ ​ក្នុង​ការ​រំដោះ​ប្រទេសនេះ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ បន្ទាប់​មក យើងក៏​មាន​ប្រទេស​ថៃ​ដែល​បាន​ជួយ​ផ្តល់​វេទិកា​សម្រាប់​កិច្ចចរចា​សន្តិភាព​របស់​កម្ពុជា និង​បានជួយមើល​​ថែ​ជនភៀសខ្លួន​កម្ពុជាផងដែរ។

តាមរយៈ​ការ​តស៊ូ​ទាំងនេះ ​ជំនាន់​មុនៗ​ពួកគាត់​​បាន​និ​ង​កំពុងរីករាយ​ជាមួយ​នឹង​មរតក​អនុស្សាវរីយ៍​រួមគ្នា​ដ៏​យូរអង្វែង​​។

ប៉ុន្តែ ចុះជំនាន់ក្រោយដូច​ពួកយើងវិញ​តើ​ពួក​យើង​មាន​អនុស្សាវរីយ៍​រួមគ្នា​អ្វី​ខ្លះទៅ​?

យើង​ប្រហែល​ជាគ្មាន​​អនុស្សាវរីយ៍​​តស៊ូរួមគ្នា​នោះ​ទេ ប៉ុន្តែ​យើង​​ទទួលបាន​​សន្តិភាព ដែល​ជាកេរ​មរតករួម។ យើងមិន​ត្រូវព្រងើយកន្តើយ​ចំពោះ​សន្តិភាពនេះឡើយ​ព្រោះនេះគឺ​ជាសន្តិភាពដែលរកបានដោយ​ឈាម និងការលះបង់ ពីសំណាក់ជំនាន់មុនៗរបស់យើង។

តើ​យើង​ត្រូវ​ទទួល​ប្រយោជន៍​ពី “​ភាគលាភនៃ​សន្តិភាព” ដោយ​របៀបណា​តើយើងធ្វើយ៉ាងណាទើបអាចបង្កើតនូវអនុស្សាវរីយ៍ និង​ការចងចាំរួម អំ​ពីសន្តិភាពនាពេល​បច្ចុប្បន្ននេះ​?

ជាអកុសល ពេលខ្លះ នៅពេលដែលយើងទទួលបានសន្តិភាព យើងតែងតែ​មានទំនោរមិនសូវខ្វល់ពីតម្លៃរបស់វាទេ​។ យើង​ក៏​មិនសូវ​​ស្គាល់​អ្នកជិតខាងរបស់​យើង​ដែរ។ នេះអាចបង្កឱ្យមានគ្រោះថ្នាក់សម្រាប់​តំបន់ នៅពេលដែលមនុស្សជំនាន់ក្រោយឱ្យតម្លៃសន្តិភាពស្រាលពេក ហើយមិនសូវខិតខំប្រឹងប្រែងបង្កើតសាមគ្គីភាពក្នុងតំបន់ ដើម្បីការពារសន្តិភាព។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យុវជន​ក្នុង​តំបន់មេគង្គ​ ត្រូវ​ជួប និង​​ពិភាក្សា​គ្នា​ឱ្យបានច្រើនថែម​ទៀត។

ហេតុផលទី​២ គឺភាពចាំបាច់​ដែល​យុវជន​​ជំនាន់ក្រោយ​​ត្រូវជំនះ​​លើ​ការរើសអើង​ប្រវត្តិសាស្ត្រ​ចំពោះ​ប្រទេស​ជិតខាង​។

យើងទាំងអស់គ្នាសុទ្ធតែដឹងតៗគ្នា​ពី​រឿងរ៉ាវប្រវត្តិសាស្ត្រអវិជ្ជមាន ជាមួយ​នឹង​ប្រទេស​ជិតខាងរបស់យើង។

តើ​គ្រូ​វៀតណាម​ប្រាប់​សិស្ស​របស់​ពួកគេ​អំពី​ប្រទេស​ចិនយ៉ាងម៉េចខ្លះ​តើ​គ្រូ​ប្រវត្តិសាស្ត្រ​ខ្មែរ​ប្រាប់​សិស្ស​របស់ខ្លួន​ ពី​ប្រទេស​ថៃ និង​វៀតណាម​យ៉ាងម៉េចខ្លះតើ​គ្រូ​ថៃ​ប្រាប់​សិស្ស​របស់​ពួកគេ​អ្វីខ្លះ​អំពី​ប្រទេសកម្ពុជា មីយ៉ាន់ម៉ា និង​ឡាវតើ​គ្រូ​មីយ៉ាន់ម៉ា​ប្រាប់​សិស្ស​របស់​ពួកគេថាម៉េច​ខ្លះ​អំពី​ប្រទេស​ថៃ?

អ្នករាល់គ្នា​សុទ្ធតែអាច​ស្រមៃឃើញ​នូវ​ចម្លើយចំពោះសំណួរខាងលើ​នេះហើយ​។ ពិតណាស់ វាគឺ​ជារឿងសំខាន់ ដែលយើងត្រូវរៀនពីប្រវត្តិសាស្ត្រ ដើម្បីស្វែងយល់ពីអតីតកាល និងចៀ​សវាងកុំឱ្យប្រវត្តិសាស្ត្រមិន​ល្អ​កើតឡើងម្តងទៀត។ ប៉ុន្តែ ប្រវត្តិសាស្ត្រក៏មិនគួរជាកត្តា​កំណត់តែមួយ​គត់ក្នុង​ការ​គូសវាស​ជោគវាសនា​អនាគតរបស់ពួកយើងដែរ។ យើងទាំងអស់គ្នា​គួរ​តែជា​អ្នក​រៀបចំ​​អនាគត​របស់ពួក​យើង​ តាម​រយៈ​ការ​យល់ដឹង​​ពី​គ្នា​ទៅ​វិញ​ទៅ​មកឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ បង្កើន​មិត្តភាពកាន់តែ​ល្អ និងពង្រឹង​​ភាពជាអ្នកជិត​ខាងល្អ​។

យើងត្រូវតែចងចាំផងដែរថា យើងមិនអាចផ្លាស់ប្តូរអ្នកជិតខាងរបស់យើង​បានទេ។ ពេលខ្លះយើងអាចមានប្រវត្តិ​ល្អ ពេលខ្លះ​យើងក៏​​អាចមាន​ប្រវត្តិ​មិន​ល្អ​ជាមួយគ្នា ប៉ុន្តែ យើង​ពិត​ជា​មិនអាចផ្លាស់ប្តូរអ្នកជិតខាងរបស់យើង​បានទេ។

អ្វី​ដែល​យើង​អាច​ធ្វើ​បាន ​គឺ​ការ​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​លើក​កម្ពស់​ការ​រួម​រស់​ដោយ​សន្តិវិធីជាមួយ​គ្នា​ចែករំលែក​វិបុលភាព និង​បង្កើតនូវ​ព្រំដែន​សន្តិភាព កិច្ច​សហប្រតិបត្តិការ មិត្តភាព និង​ទីផ្សារ។

តាមរយៈកម្មវិធីផ្លាស់ប្តូរយុវជនដ៏រឹងមាំនៅក្នុងតំបន់ទន្លេមេគង្គ មនុស្សជំនាន់ថ្មីនឹងបាន​ស្គាល់អ្នកជិតខាងរបស់ពួកគេ​ដោយ​ផ្ទាល់ ដោយមិនផ្អែកលើអ្វីដែល​ពួក​គេធ្លាប់រៀនសូត្រ​​តាម​ប្រវត្តិសាស្ត្រ ហើយងាក​មកបង្កើតមិត្តភាពថ្មីជាមួយមនុស្សពិត។ ពួកគេ​នឹង​យល់​ថា ​ទាំង​អស់​គ្នាសុទ្ធ​​តែ​ជា​មនុស្ស​ធម្មតា​ដែល​ចេះ​មាន​អារម្មណ៍​ឈឺចាប់ សោកសៅ និងចេះសប្បាយរីករាយ​​ដូចពួកយើងដែរ​។

ហេតុផលទី​៣ គឺ​ភាពចាំបាច់ដែល​ត្រូវ​ពង្រឹងស្មារតី​​នៃជោគ​វាសនា​រួម និង​អនាគត​រួម។

ចំណុច​នេះស្រដៀងនឹងចំណុចទីមួយដែរ។ ជោគវាសនានិងអនាគតរួមរបស់យើងទាំងអស់គ្នា​នោះគឺសន្តិភាព។ ព្រោះ​ថា​ បើ​ប្រទេស​ក្នុង​តំបន់មេគង្គ​​ណាមួយ​​មាន​សង្គ្រាម អ្នក​មិន​អាច​និយាយ​ថា ប្រទេសនោះ​​មាន​សង្គ្រាម​តែ​ម្នាក់​ឯង​បាន​ទេ។ សង្រ្គាមនឹងរីករាលដាល ហើយផលប៉ះពាល់នឹងមកដល់ព្រំដែនរបស់ប្រទេសអ្នក។ សង្គ្រាម​មិន​ឈប់ទ្រឹង​ត្រឹមបន្ទាត់ព្រំដែននោះទេ។ ជាក់ស្តែង ដូចក្នុង​របប ប៉ុល ពត នៅកម្ពុជា តើ​មានជនភៀសខ្លួន​ប៉ុន្មាន​នាក់​បាន​ភៀស​ទៅ​ប្រទេស​ថៃ​តើមានជនភៀសខ្លួនប៉ុន្មាននាក់បានភៀសទៅ​ប្រទេសវៀតណាមតើ​មានប្រជាជន​វៀតណាម​ប៉ុន្មាន​នាក់​ដែល​ត្រូវបាន​របប ប៉ុល ពត សម្លាប់វិបត្តិមនុស្សធម៌ មិនមានខ័ណ្ឌ​ព្រំដែននោះឡើយ។

ដូច្នេះ សូមកុំ​បន់ស្រន់បួងសួង​​ចង់​ឱ្យប្រទេស​​ជិត​ខាងរបស់អ្នក​មាន​សង្គ្រាមឱ្យសោះ។ វាគ្មាន​ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ។ យើង​ត្រូវ​តែ​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បីធានា​ថា ប្រទេសទាំងអស់ក្នុងតំបន់​របស់យើង​មាន​សន្តិភាព។

យើងត្រូវរួមគ្នាបង្កើតសន្តិភាពជាមួយគ្នា ព្រោះយើងមានជោគវាសនារួមគ្នា។ អត្ថន័យពិតនៃពាក្យ "ជោគវាសនារួមគ្នា" គឺកំណត់ដោយ​​សន្តិភាព និង​សង្គ្រាមនេះឯង​។ បើ​ប្រទេស​មួយ​មាន​សង្គ្រាម តំបន់​ទាំងមូល​នឹង​មាន​អស្ថិរភាព។ បើ​តំបន់​ទាំងមូល​មាន​សន្តិភាព ទាំងអស់គ្នា​នឹងទទួលបាន​ភាគ​លាភពីសន្តិភាព​ ហើយទាំងអស់គ្នា​នឹង​មាន​ពេល​អភិវឌ្ឍ​និង​ទទួលផល​ពីភាពរុងរឿងសុខសាន្ត។​

ទន្ទឹមនឹងនេះ ជោគវាសនារួមគ្នាក៏មានអត្ថន័យមួយទៀតផងដែរ ក្នុងន័យទាក់ទងនឹងធនធានធម្មជាតិ​មានកំណត់ដែលយើងប្រើប្រាស់​ជាមួយគ្នា។ សម្រាប់​ប្រជាជន​នៅតាម​តំបន់​ទន្លេមេគង្គ យើង​ផឹក​ទឹកពីទន្លេតែមួ​យ​ ហើយ​យើងញ៉ាំ​​ត្រីទន្លេ​​ដូចគ្នា​។ ជាការពិតណាស់ ធនធានទាំងនេះ​មិនមែនគ្មាន​ដែនកំណត់នោះទេ។ ធនធានទាំងនេះ​​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា មិន​មែន​សម្រាប់​តែ​ជំនាន់របស់​យើង​ទេ ប៉ុន្តែ ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​របស់​យើង​ផង​ដែរ។

ដូច្នេះ លើសពីសន្តិភាព ជោគវាសនារួមគ្នារបស់យើងក៏សំដៅទៅលើធនធានដែលមានកម្រិត ដែលយើងត្រូវប្រើប្រាស់​រួម​គ្នាផងដែរ​ ក្នុងនោះរួមមាន ភាពស្រស់ស្អាតនិងភាព​សម្បូរបែបនៃជីវៈចម្រុះក្នុងតំបន់មេគង្គ បរិស្ថាននិងប្រព័ន្ធ​អេកូឡូស៊ីប្រកបដោយនិរន្តរភាពនៃទន្លេមេគង្គរបស់យើង​។

យុវជន​ជំនាន់ថ្មីត្រូវតែពង្រឹងបន្ថែមទៀតនូវស្មារតីនៃជោគវាសនារួមគ្នា និងអនាគតរួមគ្នា រវាងជំនាន់​របស់​ពួក​យើង តាមរយៈការយល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព និងការទទួលខុសត្រូវដ៏ធ្ងន់ក្នុងកិច្ចការការពារសន្តិភាព ក៏ដូចជាធនធានធម្មជាតិដែលមានកម្រិតរបស់យើង។

តាមរយៈអត្ថបទនេះ អ្នកនិពន្ធសូមសម្តែង​នូវ​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាល់កម្មវិធីទាំងឡាយ ដែល​មាន​គោលដៅ​ជំរុញ​ការ​ផ្លាស់ប្តូរយុវជននៅក្នុងតំបន់មេគង្គ បូក​រួមទាំងកម្មវិធីនាវា​សន្តិភាពមេគង្គឡានឆាងផងដែរ។

 

 


Wednesday, May 10, 2023

Cambodia Awakening – The convening of the 32nd SEA Games

 Opinion, Khmer Times, 10 May 2023 (Link)

Before Sunset—Preliminary Performance

On 5 May 2023, Cambodia organized the opening ceremony of the 32nd Southeast Asian Games also known as SEA Games at the Morodok Techo National Stadium that was filled with 60,000 strong crowd. The event was exceptionally memorable because it was the first time that Cambodia offered to host this regional game since its first convening in 1959 in Bangkok, Thailand.

Before the main event, there was a preliminary performance during which various types of Cambodian popular artists entertained the waiting crowd.

Stars from famous music productions showed off their hit songs.

The marching band from the Music Training Center 125 of the Royal Gendarmerie of Cambodia ignited the audience’s interest on musical parade like we used to see in conventional major sport event. Watching their good performance and enjoyment from the crowd, it was inevitable to think that they are being under-rated as not many people know about this wonderful marching band.

Higher attention was being paid to famous rapper Vanda. He is the owner of the 100-million YouTube viewed song “Time to Rise”, and it was so obvious that the cheering youthful crowd shouted in frenzy in support of their idol.

One awkward moment was the entering of Peakmi’s comedy team into the center of the stage. Everyone was puzzling why comedy should be part of such an official event until they got to know the story after it was unfolded later.

The team played a story about Cambodians and foreigners who came to enjoy the 32nd SEA Games and they all admired the development of Cambodia and wonderfulness of the event. Then came a man dressed in Yeaksa, or ill-will actors in Khmer Lkhon theater. The Yeaksa complained that there were too many high-rise buildings that were blocking his flying space.

This Yeaksa was representing “neak teus” or “mistake-spotters” who complains about every little mistake they can spot. At the end, Yeaksa removed his facial mask, and he finally can appreciate the great achievements and development of Cambodia as well as the great efforts made by many people in the arrangement of this major event.

Yeaksa finally became like other human-being that has compassion and empathy.

 

The Moon Rises—The Official Opening Ceremony

By lunar calendar, 5 May 2023 was one day after the full moon. The moon rose up gradually above the roof of the stadium. It was like a natural witness of this important event and was shining to keep the venue bright from the beginning until the end.

The “unexpected”, “unique” and “spectacular” performance under the theme “Khmer Journey” has left many observers the impression that it was on a par with the level of Olympic standard show.

The show started with the play about the myth of “Nokor Kok Thlok”, a story behind the creation of Cambodia by outsider Prince Preah Thong and endogenous Neang Neak (Naga princess) who ruled the oceanic Naga world. They were the early ancestors of Cambodia, ruling over Kok Thlok island that later became Cambodia. Having women ruler was not uncommon in Cambodian tradition, and the story of Preah Thong and Neang Neak can still be seen in Khmer traditional wedding ceremony, in which male must follow female’s lead, and the groom needs to live at the bride’s house after marriage.

The myth re-creation was mesmerizing and stirred people’s imagination as Neang Neak flew high above the celestial oceanic scenery.

The core of the “Khmer Journey” performance was the show about Angkor era.

The story told the greatness of Angkor kings, and the refined beauty of Khmer culture and civilization at the peak of Khmer Empire.

From the extraordinary temples of Angkor Wat, Bayon, Ta Prohm, Koh Ker, to the intangible heritages such as the Apsara dance, Lkhon Khol (Khmer masked theatre), Lkhon Sbek Thom (Khmer grand shadow theatre) and Kun Lbokator martial arts.

These invaluable heritages are not only the sources of great pride for Khmer people but also the pride of the world and universal heritage for humanity.

The climax of the opening ceremony was the exceptionally creative cauldron lighting.

Sorn Seavmey, taekwondo gold medalist at 2014 Asian Games, carried the prestigious torch and flew high above the ground, and then the “Akki Chey” or “victorious flame” was absorbed by mythical Naga King on the digital background who forwarded the flame to light up the cauldron, followed by a spectacular fireworks show.

The great spectacle was a serious and diligent artistic work that blended Khmer cultural identity into the international standard performance with modern touch of music, lighting and choreography.

We shall not forget to appreciate the incredible performers, the back stage crews and all the volunteers who have been working tirelessly to make the opening of the 32nd SEA Games a truly unforgettable experience for all participants, and a great historical moment for Cambodia, the region and the world.

 

64 Years of Waiting

At one scene, we could see 64 children of various ethnic groups carry a big Cambodian flag into the central stage.

64 children symbolized the 64 years that Cambodia had to wait in hosting the event since the first SEA Games in 1959.

The background music for this particular scene was the patriotic “Pongsavdar Khmer” or “Khmer great lineage” that was jointly sung by the 60,000 strong audiences at the Morodok Techo National Stadium.

The flag, the music and the whole-stadium singing gave participants goosebumps.

The long period of wait was due to the tragic history of war destruction that Cambodia went through. After the wars, there were times that Cambodia was offered to host SEA Games but Cambodian leaders declined as we wanted to focus the scarce resources on developing the post-conflict nation.

Now the wait is over.

Now that Cambodia has the capacity and resources to host, we hosted it all for free, for the first time in SEA Games’ history; from meals, accommodation and transport to media rights, and even the viewing tickets.

Many people questioned the benefits of making it all free; a high price tag for a country like Cambodia. In fact, Cambodia can make economic benefit from this major sport event.

But Cambodia still wants to win the hearts of all participants. Cambodia wants to let the world know better about Cambodia, “small country with a big heart”.

As much as we want the world to know about Cambodia, the whole event was also about letting Cambodians know better about Cambodia too.

We want to show the great achievements and development that can be made when we have unity and solidarity of all Khmer people, including Cambodian people overseas who never forget their blood linkage, root and nation.

The great event aims to instill the self-confidence of “Khmer tver ban” or “Khmer can do” spirit with every Cambodian people.

Indeed, winning many gold medals is the main purpose of the games, but through convening the 32nd SEA Games itself, Cambodia has already won the biggest gold medal of all; that is the gold medal in its own history-making. This is something that cannot be valued in monetary terms.

The convening of SEA Games is not only about international recognition.

It is also about self-recognition and regaining our self-esteem as Khmer.

It is about the self-confidence as Khmer nation. Cambodia awakening.