Friday, December 31, 2010

My interview with Cambodian Students Association in Japan


“Sharing Experience”, Graduate Student in Japan as First Secretary of the Royal Embassy of Cambodia in Japan


Interview with Cambodian Students Association in Japan, CSAJ Newsletter, Issue No. 3, Sept.-Dec. 2010



Q: Could you tell us how you think about your student life in Japan?

A: Well, when I first came to Japan, I had to learn from zero. I observed everything and did what I could do here, which I could not in Cambodia. It was a mission of my study, which was not only studying at school but also involving with working environment and social activities. When I saw my Japanese friends did a part-time job, I followed them; when they did internship, I did it, too, and I also joined the club activities at school, went to the international conferences, and went travelling. My concept was that we had to absorb the knowledge and experience as much as we could, save it little by little, because it was a rare opportunity to get a scholarship to study abroad, especially at an industrial country as Japan.

Q: As you have said previously, upon your returning to Cambodia, did you found the job immediately?

A: As I returned back to Cambodia, there had not been governmental job applications yet for applying until 6 months later, so I decided to find part time job as a teacher. But unfortunately, I could not find one. Owing to my experience, it was not an easy task. As I returned as a student, I knew nothing about job skill, especially, my major is not business management or accounting, which is relatively easier to apply for companies and NGOs. Until 6 months later, I passed job application into the Ministry of Foreign Affairs.

Q: What do you think are remarkable obstacles and achievements in your career life that you want to share to our students here?

A: As I observed, upon our returning to our home country, some of our students usually feel irritated to our country, see things in a negative way because they have still have the perception from Japan. I do not think it is good to look at our country in that way, since we have yet to understand our country well and by thinking negatively, it does not contribute in helping anything. We cannot ask the whole institution to change for us, but we should change ourselves for the institution. Work first and try to change later. Criticizing without action is not a healthy development. We need to be humble in our working place, do not show off your idea too suddenly because we have not known our job situation clearly yet. Also, it is not a good idea to be proud of ourselves much as we come from Japan in front of other people; otherwise, we will be left with negative impression for people around.

Monday, March 8, 2010

Understanding about Cambodian Debt to the US (2)

ស្វែងយល់អំពីបំណុលកម្ពុជាចំពោះអាមេរិក (2)
ដោយ ស៊ឹម វីរ:
ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១០

ឯកសារយោង:
- “An Overview Of Cambodia And The Need For Debt Recycling: How Can The U.S. Be Of Assistance?” Hearing Before The Subcommittee On Asia, The Pacific, And The Global Environment Of The Committee On Foreign Affairs, House Of Representatives, One Hundred Tenth Congress, First Session, February 14, 2008
http://foreignaffairs.house.gov/110/40746.pdf
- “Bombs Over Cambodia: New Light on US Air War”, Taylor Owen and Ben Kiernan
http://www.taylorowen.com/Articles/Walrus_CambodiaBombing_OCT06.pdf

II. ទស្សន:របស់តំណាងរាស្រ្តអាមេរិកលោក Eni F.H. Faleomavaega, Representative in Congress fromAmerican Samoa, and Chairman, Subcommittee on Asia, the Pacific, and the Global Environment

លោក Eni Faleomavaega គឺជាតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យមកពីកោះសាម៉ (American Samoa) និងជាប្រធានអនុគណ:កម្មាធិការអាស៊ីប៉ាស៊ីហ្វិក និងបរិស្ថានសកលនៃគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក។​ លោកគឺជាសកម្មជនមួយរូបដែលប្រឹងខ្នះខ្នែងយ៉ាងខ្លាំងដល់ការជំរុញឲ្យរដ្ឋាភិបាលអាមេរិកលុបបំណុល និងបង្កើនជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា។

ជាទូទៅ គាត់មានជំហរដូចទស្សន:ប្រវត្តិវិទូមួយចំនួនដែលកំពុងពិភាក្សាថា យុទ្ធនាការទម្លាក់គ្រាប់​បែក​របស់អាមេរិកពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៧៣ និងការបញ្ឈប់ជំនួយដល់កម្ពុជា​ក្នុងឆ្នាំ ១៩៧៣ គឺនាំអោយ​មានការកើតឡើងនូវរបបខ្មែរក្រហម។ ដូច្នេះ គាត់គិតថា អាមេរិកមានទំនួលខុសត្រូវចំពោះទុក្ខវេទនានិងសោកនាដកម្មដែលកម្ពុជាទទួលរងទាំងពីការទម្លាក់គ្រាប់​បែកក្រាលជាព្រំលើទឹកដី ​កម្ពុជានិងការកើតឡើងនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ គួរបញ្ជាក់ផងដែរថា ការទម្លាក់​គ្រាប់​បែក​បានចាប់ផ្តើមពីរដ្ឋបាលលោកចនសុន ដល់រដ្ឋបាលលោកនិចសុន មានចំនួនសរុប ២ ៧៥៦៩៤១តោនគឺច្រើនជាងចំនួនគ្រាប់បែកសរុបទម្លាក់ក្នុងសម័យសង្រ្គាមលោកលើកទី ២​ដែល​មាន​ចំនួនជាង ២លានតោនប៉ុណ្ណោះ ក្នុងនោះគឺបូករួមទាំងគ្រាប់បែកនុយក្លេអ៊ែរនៅហ៊ីរ៉ូស៊ីម៉ា(១៥ ០០០តោន) និងណាហ្កាសាគី (២០ ០០០តោន) ផងដែរ។ ដូច្នេះ កម្ពុជាគឺជាប្រទេស​ដែល​ទទួល​រង​ការ​ ទម្លាក់គ្រាប់បែកធ្ងន់ធ្ងរជាងគេបំផុតក្នុងប្រវត្តិសាស្រ្ត(សូមមើលអត្ថបទលោក Taylor Owen and Ben Kiernan)

ឈរលើទស្សន:បែបនេះ ក្នុងថ្ងៃសវនាការថ្ងៃ ១៤ កុម្ភ: ២០០៨ អនុគណ:កម្មាធិការអាស៊ីប៉ាស៊ីហ្វិក និងបរិស្ថានសកល នៃគណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក លោក Eni Faleomavaega បានបញ្ចេញនូវវោហាសាស្ត្រដ៏ប៉ិនប្រសប់ដេញដោលសួរទៅតំណាងរដ្ឋាភិបាលអាមេរិក។ 

ក្នុងនាមជាតំណាងរាស្រ្តមួយរូប គាត់ប្រហែលជាមានបទពិសោធន៍ក្នុងការបញ្ចេញវោហារពិតមែន ​ប៉ុន្តែ​ពាក្យរបស់គាត់មិនមែនចេញតែលើបបូរមាត់នោះទេ។​ប្រសាសន៍របស់គាត់គឺស្តែងចេញ​ពី​មនោ​សញ្ចេតនាចំពោះប្រជាជនកម្ពុជា និងបេះដូងមនុស្សធម៌ដ៏ជ្រាលជ្រៅគួរឲ្យគោរពស្ញប់ស្ញែង​ក្រៃលែង។

ខ្ញុំសូមលើកសេចក្តីសម្រង់ប្រសាសន៍មួយចំនួនរបស់គាត់ ដែលមានឥទ្ធិពលប្រៀបបីដូចជាម្ជុរ​ចាក់​រាល់​សរសៃឈាមនៃបេះដូង និងខួរក្បាលរបស់ខ្ញុំឲ្យរំភើបក្នុងនាមជាពូជសាសន៍ខ្មែរមួយរូប។

ប្រសិនបើសហរដ្ឋអាមេរិកដែលជាប្រទេសរបស់ខ្ញុំពិតជាចង់បានរាល់កាក់សេនរបស់ខ្លួនមកវិញមែននោះ គួរតែទៅទារពីពួកខ្មែរក្រហមដែលត្រូវបានចាប់ខ្លូន និងចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិវិញទៅ។ សូមកុំទារពីប្រជាជន(កម្ពុជា) ដែលកំពុងតែព្យាយាមក្រោកឈរដោយខ្លួនឯង​យ៉ាង​ត្រដាប​ត្រដួសនោះ។
“If the United States, my country, really wants its penny back, extract it from the Khmer Rouge who have been arrested and charged with crimes against humanity. Do not take it from a people struggling to get back on their feet.”

ខ្ញុំមិនអាចកាត់ផ្តាច់សារធាតុជាមនុស្ស ពីក្នុងអ្វីដែលខ្ញុំកំពុងពន្យល់អស់លោកនៅទីនេះទេ។ យើង​អាច​បោះពុម្ភលុយបានគ្រប់ពេល។ យើងកំពុងតែចំណាយប្រាក់ ៣៧៥លានដុល្លារ ក្នុង ១ថ្ងៃ ក្នុងសង្រ្គាមនៅអ៊ីរ៉ាក់។ គឺក្នុងមួយថ្ងៃ។ ពោលគឺ ១ម៉ឺន ទៅ ១ម៉ឺន២ពាន់លានដុល្លារ ក្នុង១ខែ។ ហើយគ្រាន់តែប្រាក់ ៣៣៩លានដុល្លារប៉ុណ្ណេះ យើងបែរជាយកញញួរមកដំខ្នង និងក្បាល​របស់​ប្រជា​ជនកម្ពុជាទាមទារឲ្យពួកគេសងទៅវិញ។
“I cannot separate the human element in what I am trying to share with you here. We can always print money. We are spending $375 million a day on the war in Iraq. A day. Ten billion to twelve billion dollars a month. For this $339 million, we are banging the hammer on Cambodia’s back and their heads that they must pay.”

ខ្ញុំមិនគិតថាពួកគេ (ប្រជាជនកម្ពុជា) កំពុងតែអង្វរករយើងនោះទេ។ ពួកគេមានមោទនភាពខ្ពស់​ណាស់ ពួកគេមិនអាចមកស្នើសុំ ឬ អង្វរករសុំនូវអ្វីដែលពួកគាត់គិតថាជាទំព័រដ៏ខ្មៅងងឹតក្នុងប្រវត្តិ​សាស្រ្តរបស់ខ្លួន ដែលមិនមែនជាទំនួលខុសត្រូវរបស់ពួកគាត់ទាល់តែសោះនោះឡើយ។
“I don’t think these people are begging. They have too much pride to be asking or begging for something that they feel is such a black page in their own history that they were not responsible at all for.”

Understanding Cambodian Debt to the US (1)

ស្វែងយល់អំពីបំណុលកម្ពុជាចំពោះអាមេរិក
ដោយ ស៊ឹម វីរ:
ថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១០

ឯកសារយោង:
-“An Overview Of Cambodia And The Need For Debt Recycling: How Can The U.S. Be Of Assistance?” Hearing Before The Subcommittee On Asia, The Pacific, And The Global Environment Of The Committee On Foreign Affairs, House Of Representatives, One Hundred Tenth Congress, First Session, February 14, 2008
http://foreignaffairs.house.gov/110/40746.pdf
-“Bombs Over Cambodia: New Light on US Air War”, Taylor Owen and Ben Kiernan
http://www.taylorowen.com/Articles/Walrus_CambodiaBombing_OCT06.pdf

អត្ថបទនេះគឺគ្រាន់តែជាការសង្ខេបខ្លឹមសារនៃសវនាការនៅថ្ងៃទី ១៤ កុម្ភ: ២០០៨ របស់អនុ​គណ:​កម្មាធិការ​អាស៊ីប៉ាស៊ីហ្វិក និងបរិស្ថានសកល នៃគណ:កម្មាធិការកិច្ចការបរទេសនៃ​រដ្ឋ​សភា​អាមេរិក រវាងតំណាងរដ្ឋាភិបាល​អាមេរិកដែលមានលោកស្កុត ម៉ាសៀល ឧបការីរងក្រសួងការ​បរទេស​អាមេរិក និងលោក Eni Faleomavaega​ តំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ​មកពី​កោះ​សាម៉ (American Samoa) និងជាប្រធានអនុគណ:កម្មាធិការ​អាស៊ីប៉ាស៊ីហ្វិក និងបរិស្ថានសកល នៃ​គណ:កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក។


ទស្សន:របស់លោកទាំងពីររូបនេះគឺគ្រប់គ្រាន់នឹងបង្ហាញនូវជ្រុងពីរផ្ទុយគ្នាស្រឡះ និងព័ត៌មាន​មូល​ដ្ឋានទាំងឡាយទាក់ទង​នឹងបំណុលរបស់កម្ពុជាចំពោះអាមេរិក ដែលខ្លួនខ្ញុំផ្ទាល់ ក៏ដូចជា​ប្រជាជន​កម្ពុជាជាច្រើនសុទ្ធតែចង់ដឹងអំពីរឿងនេះ។

ខ្ញុំមិនមានជំនាញសេដ្ឋកិច្ចនឹងយល់ដឹង​ជ្រៅជ្រះអំពីបញ្ហាបំណុលនោះទេ ដូច្នេះប្រសិនបើមានបញ្ហា​ខ្វះចន្លោះ ខ្ញុំសូម​ស្វាគមន៍នូវមតិយោបល់ដើម្បីសិក្សាបន្ថែម។ ខ្ញុំក៏កោតសរសើរផងដែរ​ចំពោះសភា​អាមេរិក ដែលបានបោះផ្សាយ​នូវឯកសារនេះ ព្រោះថា ក្រៅពីអាមេរិក យើងប្រហែលជាពិបាក​រក​នូវឯកសារផ្លូវការណាដែល​ផ្សព្វផ្សាយ​តាម​អ៊ីនធើណែត​និយាយ​​អំពីបញ្ហាបំណុលទ្វេភាគីណាស់។

I. ការបកស្រាយរបស់លោក ស្កុត ម៉ាសៀល Scot Marciel ឧបការីរង​ក្រសួង​ការ​បរទេស​អាមេរិក

យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មអាមេរិក កម្ពុជាក្នុងរដ្ឋបាលលោកលន់ ណុល បានទទួល​កម្ចី​ពីអាមេរិក ៣ ដងក្នុងឆ្នាំ១៩៧២ ១៩៧៣ និង ១៩៧៤ ដែលក្នុងឆ្នាំនីមួយៗមានចំនួន ១៧លាន ១៦៨លាន និង៨៩លាន សរុបគឺ ២៧៤លានដុល្លារក្នុងអត្រាការប្រាក់ ៣% ហើយមាន​រយ:​កាល​សង ៤០ឆ្នាំ ក្នុងនោះគឺមាន grace period ១៦ឆ្នាំ (បានន័យថាក្នុងអំឡុង១៦ឆ្នាំ ដំបូង កម្ពុជាមិនបាច់​សង​ប្រាក់ដើមទេ គឺសងតែការប្រាក់ប៉ុណ្ណោះ) ។ យោងតាមទិន្នន័យនេះប្រាក់កម្ចី​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់ដើម្បីនាំចូលកសិផលពីអាមេរិក ដូចជាកប្បាស អង្ករ និងស្រូវសាលីជាដើម។

កម្ពុជាមិនដែលបានសងអាមេរិកឡើយ ទាំងការ ទាំងដើម ព្រោះថា ១ឆ្នាំក្រោយពីការខ្ចីចុងក្រោយ របបលន់ ណុល​ បានដួលរលំបាត់ទៅហើយ។ គិតមកត្រឹមខែធ្នូ ឆ្នាំ២០០៧ ចំនួនបំណុល​សរុប​ដែល​កម្ពុជាជំពាក់អាមេរិក ទាំងការ​ ទាំងដើមបានកើនឡើងដល់ ៣៣៩លានដុល្លារ ក្នុងនោះ ១៥៧លានដុល្លារគឺជាចំនួនដែលដល់កំណត់ពេលសងភ្លាមៗនៅឆ្នាំ ២០០៨។

ដើម្បីជួយសម្រួលដល់បន្ទុកកាតព្វកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៥ តាមរយ:កិច្ចព្រមព្រៀងប៉ារីសក្លឹប (Paris Club) កម្ពុជាបានទទួលការអនុគ្រោះដូចជាការកាត់បន្ថយចំនួនបំណុល និងការគណនារយ:​ពេលសងសាឡើងវិញជាដើម (reschedule)ពីបណ្តាប្រទេសនានា ក្នុងនោះមានអាមេរិកផងដែរ។

ទាក់ទងនឹងបំណុលកម្ពុជាចំពោះអាមេរិក កម្ពុជាបានទទួលការអនុគ្រោះដូចតទៅ:

1.អាមេរិកមិនទាមទារឲ្យកម្ពុជាសង ហើយក៏មិនគិតការប្រាក់ដែរ ក្នុងអំឡុងពេលពីខែមករា ១៩៩៥ ដល់ខែមិថុនា ១៩៩៧។

2.បន្ទាប់ពីឆ្នាំ ១៩៩៧ តទៅ កម្ពុជាត្រូវចាប់ផ្តើមសងទាំងប្រាក់ដើម ទាំងការប្រាក់តាមការ​គណនា​ធម្មតា ដោយត្រូវសងឲ្យ​អស់ក្នុងអំឡុងពេល ៤០ឆ្នាំ គិតចាប់ពីខែមិថុនា ឆ្នាំ ១៩៩៧ បូករួមទាំង grace period ១៦ឆ្នាំ ។ នេះហៅថា reschedule គឺការគណនាអំឡុងពេលសងសាឡើងវិញ។
ប៉ុន្តែ ដើម្បីទទួលបានការអនុគ្រោះនេះ កម្ពុជានិងអាមេរិកត្រូវចុះកិច្ចព្រមព្រៀងអនុវត្តបំណុល​ទ្វេ​ភាគី(debt implementing agreement) ដោយឡែកមួយទៀត ដែលមកទល់បច្ចុប្បន្ន​មិនទាន់មាន​នៅ​ឡើយ។ គួរបញ្ជាក់ថា ឈរលើកិច្ចព្រមព្រៀងក្លឹបប៉ារីស កម្ពុជាបានចុះកិច្ចព្រមព្រៀង​អនុវត្ត​បំណុល​ជាមួយបារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ហើយបានចាប់ផ្តើមសងប្រទេស​ទាំងនោះយ៉ាង​ទៀង​ទាត់។

មានមូលហេតុ ២ ដែលកម្ពុជាមិនព្រមចុះកិច្ចព្រមព្រៀងនេះជាមួយអាមេរិក:
1.កម្ពុជាមិនចង់ទទួលខុសត្រូវលើបំណុលរបស់រដ្ឋបាលលោកលន់ ណុល ហើយម្យ៉ាងទៀត កម្ពុជា​នៅមិនទាន់ចុះសម្រុងលើចំនួនសរុបនៃប្រាក់ដើមនៅឡើយ។ ទើបតែនៅខែកុម្ភ: ឆ្នាំ២០០៦ ទើប​ឯកឧត្តមគាត ឈន់ បានឆ្លើយថា កម្ពុជា យល់ព្រមជាគោលការណ៍ លើចំនួនប្រាក់ដើម​សរុប ១៦២​លានដុលា្លរ (អាមេរិកក៏បានព្រមព្រៀងចំពោះ​តួលេខ​នេះរួចហើយដែរ ថ្វីត្បិតតែតួលេខ​របស់​ក្រសួង​កសិកម្មអាមេរិកមានរហូតដល់ ២៧៤លានដុល្លារក្តី) ។

2.មូលហេតុមួយទៀតគឺកម្ពុជាចង់ទាមទារឲ្យមានការអនុគ្រោះក្នុងរូបភាពដោយឡែក ២ ផ្សេង​ទៀត​​គឺ:
-ក. ការកាត់បន្ថយការប្រាក់ ។ ប៉ុន្តែ អាមេរិកបដិសេធ ព្រោះថាការប្រាក់ ៣% គឺជាអត្រាសម្បទាន​ក្នុង​សម័យឆ្នាំ៧០ ដូច្នេះ មិនអាចកែប្រែបានឡើយ។
-ខ. ការប្តូរបំណុលទៅជាជំនួយអភិវឌ្ឍន៍ ។ ការអនុគ្រោះបែបនេះធ្លាប់បានធ្វើឡើងចំពោះប្រទេស​វៀត​ណាម ប៉ុន្តែ ចំណុចសំខាន់គឺវៀតណាមបានចុះកិច្ចព្រមព្រៀងអនុវត្តបំណុលជាមួយអាមេរិក​រួច​រាល់កាលពីឆ្នាំ ១៩៩៧ ហើយបានចាប់ផ្តើមសងយ៉ាងទៀងទាត់។ ជាលទ្ធផល អាមេរិកបាន​បង្វិល​ប្រាក់ ៤០% ដែលវៀតណាមបានសងទៅជាជំនួយអភិវឌ្ឍន៍សម្រាប់វៀតណាមវិញ នៅ​ឆ្នាំ​២០០០។

ជារួមជំហររដ្ឋាភិបាលអាមេរិក គឺមិនចាត់ទុកកម្ពុជាថាជា ប្រទេសដែលគ្មានលទ្ធភាពសង (unable)” នោះទេ តែជា ប្រទេសដែលមិនមានបំណងសង (unwilling)” ដូច្នេះ អាមេរិកនៅ​រក្សាជំហរ​មិន​លុប​ចោល​បំណុលនេះ ហើយ​បច្ចុប្បន្នគឺមិនទាន់ចរចាដាច់ស្រេចនៅឡើយទេ។

ស្រមៃមើលចុះ! តួលេខចុងក្រោយនៅឆ្នាំ ២០០៨ គឺ ៣៣៩លានដុល្លារ ប៉ុន្តែពេលដែលកំពុង​សរសេរ​​នេះតួលេខនេះមិននៅស្ងៀមទ្រឹងឡើយ គឺការប្រាក់ត្រូវបានបូកថែមជានិច្ច។