Showing posts with label Life and Values. Show all posts
Showing posts with label Life and Values. Show all posts

Wednesday, August 13, 2025

Imagining peace and healing between eternal neighbors, Cambodia and Thailand



Khmer Times, Opinion, 13 August 2025 (Link)

Every peace-loving Cambodian and Thai wake up to read news that could hurt our inner souls and blur our human compassion; news that continues to create hatred, anger, and resentment that eventually dominate our hearts and leave us with deep wounds, to the point that we wonder if our human hearts will ever heal anytime soon.

There are two key sets of questions related to peace and healing.

We constantly wonder when peace can reign and be assured between the two eternal neighbors? Will it be tomorrow? Next week, next month, or next year?

What remedies should heal the wounds of our hearts?

This is a mental exercise that peace-loving Cambodians and Thais practice unconsciously, trying to connect with their innermost souls.

Among many thoughts, here are four elements of thought that may cross their minds as they seek to guide their minds toward peace and healing.

1. Think about families

Cambodia has seven provinces bordering Thailand: Koh Kong, Pursat, Battambang, Pailin, Banteay Meanchey, Oddar Meanchey, and Preah Vihear, stretching over 800 kilometers.

With such a long border, it is inevitable that the two people share many things including “blood”. There are Khmers who are married to Thais and vice-versa. There are “mixed-blood” children who cannot separate or cut their flesh from purely Khmer or Thai.

These are silent groups who want nothing more than peace because if anything happens, they know they will have to kill some of their brothers and sisters, relatives or distant relatives who have mixed blood.

2. Think about friends

Wednesday, May 22, 2024

Cambodian post-war memory and the generation gap



Opinion, Khmer Times, 24 January 2019 (Link)

Reactions to the Khmer movie related to genocide, or more precisely “self-genocide”, were mixed. There were those who didn’t want to see the movie for fear of rekindling past wounds and trauma-related stress. They didn’t want to experience pain and weep for days.

There were some who fear that history would repeat itself and the same atrocities would happen again. On the other extreme, there were those who were indifferent and emotionless. Frankly, they would not have given a damn. Also in this category, were those who rejected the film saying the genocide was a mere figmentation of the moviemaker.
. .
Nonetheless, such differences stem from individual experiences and exposures.
As someone from the post-genocide generation, I belong to the group that fears the repeat of history.

Born in the 1980s, in the immediate aftermath of the war, it was the prevailing environment that shaped my thoughts. My father was a soldier, who went to the frontline to fight against the Khmer Rouge. At school, a ‘fatherless son’ was a common target for the bullies.

A study tour to Toul Sleng prison is a one-time memory that stays on forever. Some parts of the walls are still stained with dried blood. The smell and ambiance from building-to-building makes one feel that the spirits are demanding your attention. I never did dare climb up to the third floor. The current museum, however, is quite clean and is what a museum should be.

Every year on January 7, I remember three major films which are often highlighted on TV – ‘Killing Fields’, ‘Nine Circles of Hell’ and ‘Memory of the Heart’ (chet chong cham).
. .
I recall the days of my childhood. Phnom Penh was dark and quiet after the evening curfew. Kids dominated the whole street playing and chasing each other after nightfall. The then Soviet Union’s ‘Rabbit and Fox’ on TV was the kids’ favourite, similar to that of ‘Tom and Jerry’. TV broadcast was only in the evenings and the cartoon was shown regularly.

At night, I always heard melancholy music from the radio, appealing the Khmer Rouge to integrate into society. News was always about siege of particular battle fields. Sometimes, I heard the government forces won; sometimes, I heard the government was fighting to regain the same area they had earlier captured.

The sound of gunfire was a usual part of life. It was normal for people to point their weapons in the sky and shoot whenever there was lightning and rain.

Our school curriculum was dominated by Marxist-Lenin ideologies, fights against imperialism, capitalism and the Khmer Rouge.

At Bak Touk elementary school, the once and only Soviet hot milk I received tasted like heaven. We lived with Soviet and Vietnam-provided food supply. Rice was limited, meat was scarce. We always checked the amount of food first before we ate – worried that if we ate too much, there wouldn’t be enough for tomorrow. Malnutrition and malnourishment was clearly reflected in the physical development of our generation. 

Sunday, May 5, 2024

ឥរិយាបថ​យុវជន ចំពោះ​ការងារ​ និង​សង្គម

 

ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ៦ កក្កដា ២០២១ (តំណភ្ជាប់)

យុវជន​គឺជា​ទំពាំង​ស្នង​ឫស្សី​ដ៏សំខាន់​សម្រាប់​អនាគត​ប្រទេសជាតិ ដូច្នេះ ឥរិយាបថ​របស់​យុវជន​ចំពោះ​ការងារ និង​សង្គម​មាន​សារៈសំខាន់​ ដើម្បី​តម្រង់​ទិស និង​អនាគត​របស់​យុវជន​ផង និង​របស់​សង្គមជាតិ​ផង​។ ដើម្បី​ក្លាយជា​សសរទ្រូង​ដ៏រឹងមាំ​សម្រាប់​ប្រទេសជាតិ យុវជន​គួរប្រកាន់​ឥរិយាបថ ២ យ៉ាង​ចំពោះ​សង្គម និង​ការងារ​។

ទី​ ១ កុំ​ភ្លេច​ដើមកំណើត​ជាតិ​ឯង និង​ត្រូវ​ចេះ​គោរព​ប្រណិប័តន៍​ចាស់ទុំ និង​គោរព​ស្ថាប័ន​។

នៅក្នុង​ច្បាប់​ល្បើក​ថ្មី (​ឆ្នាំ​ ១៩២២) ល្បះ​ទី ១០ អ្នក​ភិរម្យ​ក្រម​ង៉ុយ បាន សរសេរ ថា “​រៀន​បទ​រៀន​បាទ​កុំ​កោង​ហួសខ្នាត​កុំ​ភ្លាត់​ខុសផ្លូវ​កុំ​ភ្លើន​ភ្លេច​ម៉ែ​កុំ​ប្រែ​ហួស​ឪ ឃើញ​ចាស់​សក់ស្កូវ​កុំ​សូវ​មើលងាយ​។ នៅ​ល្បះ​ទី ៣៧ បាន​សរសេរ​ថា “​កុំ​ភ្លើន​ភ្លេច ខ្លួន ចេះ​សាសន៍​ចិន​យួន កុំ​ចោល​ខ្មែរ​យើង កុំ​ធ្វើ​ក្រអឺត កុំ​ពើត​កុំ​ពើង កុំ​ពាក់​ស្បែកជើង ចូលវត្ដ​លោកសង្ឃ​។

នេះ​គឺជា​គុណ​តម្លៃ​ខ្មែរ​ដែល មាន​ជាយូរយារ​ណាស់​មកហើយ​។ ជាតិ​ណា​ក៏ដោយ គេ​គោរព​គុណ​តម្លៃ និង​អត្តសញ្ញាណ​ជាតិ​របស់គេ​ណាស់​។ ថ្វីដ្បិត​តែ​គុណតម្លៃ​បរទេស​មួយ​ចំនួន​អាច​មាន​ចំណុច​ល្អ​ដែល​យើង​គួរ​ទទួលយក ប៉ុន្តែ​យើង​ក៏​មិនគួរ​យក​គុណតម្លៃ​បរទេស​ណាមួយ​មក​លុប​ចោល​គុណតម្លៃ និង​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន និង​វប្បធម៌​ដូនតា​យើង​ដែរ​។ មិនមែន​បាន​ទៅ​រៀន​ចេះដឹង​នៅ​បរទេស ស្រាប់តែ​ចាប់ផ្តើម​មើលងាយ​ឪពុកម្តាយ​ខ្លួនឯង​នោះទេ​។ នេះ​មិនមែន​ជា​គុណតម្លៃ​របស់​ខ្មែរ​នោះទេ​។

ការឱ្យ​តម្លៃ​គ្រួសារ និង​សង្គម​គឺមាន​នៅក្នុង​ឈាមជ័រ​ខ្មែរ​ជានិច្ច ហើយ​កុំភ្លេច​ថា មាន​បរទេស​នៅ​សង្គម​ជឿនលឿន​ជាច្រើន​ដែល​ច្រណែន​នឹង​ខ្មែរ​យើង​ដោយសារ​ថា ពេល​ពួកគេ​ចាស់​ទៅ ពួកគេ​លែងមាន​គ្រួសារ​នៅក្បែរ​ពួកគេ​ទៀតហើយ ត្រូវ​នៅ​កណ្តោចកណ្តែង រង់ចាំ​ថ្ងៃ​ស្លាប់ គ្មាន​កូនចៅ​ណា​មក​អើត ហើយក៏​គ្មាន​បងប្អូន​សាច់ញាតិ​ទាក់ទង​ជាប្រចាំ​ដូច​ខ្មែរ​យើង​ដែរ​។ ពួកគេ​បាត់បង់​អស់​ហើយ​នូវ​អ្វីដែល​ហៅថា គុណ​តម្លៃ​គ្រួសារ​។ នេះ​គឺ​មិនមែន​ជា​អ្វី​ដែល​មនុស្សជាតិ​គ្រប់រូប​ប្រាថ្នា​ចង់បាន ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​នៃ​ប្រជាជាតិ​មួយ​នោះឡើយ​។

ការគោរព​ចាស់ទុំ​ជា​គុណតម្លៃ​ដ៏សំខាន់​ក្នុង​សង្គម​ខ្មែរ ក៏ដូចជា​សង្គម​អាស៊ី​ទូទៅ​។

នៅ​ប្រទេស​ជប៉ុន​វិញ សង្គម​របស់គេ​មាន​ការរៀបចំ​ជា​ប្រព័ន្ធ​សង្គម​ដែល​គេ​ហៅថា​“sempai-kohai” ឬ​បក​ថា “​រៀមច្បង និង​សិស្ស​ប្អូន​” ដែល​សិស្ស​ប្អូន​ត្រូវគោរព​រៀមច្បង ហើយ​រៀមច្បង​ត្រូវ​មើលថែ​ទំនុកបម្រុង​សិស្ស​ប្អូន​។ ឥរិយាបថ​នេះ គឺ​គេ​មាន​បណ្តុះ​តាំងពី​ថ្នាក់​តូចតាច ហើយ​ទោះបី​ជា​ធំ​ពេញវ័យ​បំពេញ​ការងារ​ក្នុង​សង្គម​រៀងៗ​ខ្លួន​ក៏ដោយ ក៏​ពួកគេ​នៅតែ​គោរព​គុណតម្លៃ​នេះ​ជានិច្ច​។

ទាក់ទង​នឹង​ការគោរព​ស្ថាប័ន យើង​គួរ​រំឭក​ផងដែរ​ថា ទោះបី​ប្រទេស​បស្ចិមលោក​ដែល​អួតអាង​ថា​មាន​សេរីភាព​ហូរហៀរ​ក្តី ក៏​មិនមែន​ប្រជាជន​គេ​ចេះតែ​ដើរ​ចោទ ចង្អុល​មុខ​ស្ថាប័ន​តាមតែ​អំពើ​ចិត្ត​ដែរ​។ និយាយ​នេះ​មិនមែន​បានន័យថា វប្បធម៌​ខ្មែរ​យើង​ជា​វប្បធម៌​អភិរក្ស​បំបិទ​សិទ្ធិ​អ្វី​នោះទេ​។ ឧទាហរណ៍​ជាក់ស្តែង​នៅ​បស្ចិមប្រទេស​គ្មាន​នរណា​អាច​ទៅ​ចូល​ក្បែរ​វិមាន​ប្រធានាធិបតី​នោះទេ​ព្រោះ​ថា គេ​សុទ្ធតែ​មាន​ការការពារ​ច្រើន​ស្រទាប់​ណាស់ ហើយ​ទោះបីជា​ប្រធានាធិបតី​ចប់​អាណត្តិ​ហើយ​ក៏ដោយ ក៏​នៅតែ​មាន​អភ័យឯកសិទ្ធិ​មាន​អង្គរក្ស​ការពារ មិន​អាចមាន​នរណា​មក​បំពារបំពាន​តាម​អំពើ​ចិត្ត​នោះទេ​។

នេះហើយ​គឺជា​ការគោរព​ស្ថាប័ន​។ សេរីភាព​ដែល​គ្មាន​ការគោរព​ចំពោះ​ស្ថាប័ន​គឺ​ស្មើនឹង​អនាធិបតេយ្យ ដែល​គ្មាន​សង្គម​នីតិរដ្ឋ​ណាមួយ​អាច​អត់អោន​ឱ្យ​បានឡើយ​។

ទី​ ២ ​យុវជន​ត្រូវខិតខំ​ប្រឹងប្រែង​វិនិយោគ និង​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​។

ឥទ្ធិពល និង​បញ្ហា​សង្គម​មាន​ច្រើន​ដែល​អាច​បង្វែរ​ចំណាប់អារម្មណ៍​យុវជន​ឱ្យ​ភ្លេច​កសាង​ខ្លួនឯង ជាពិសេស​ទាក់ទង​នឹង​សមត្ថភាព​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ដែល​អាច​ផ្សារភ្ជាប់​ខ្លួន​ទៅនឹង​ទីផ្សារការងារ​និង​អាច​ផ្សាភ្ជាប់​ខ្លួន​ទៅនឹង​ការអភិវឌ្ឍ​សង្គម​តាមរយៈ​ការងារ​ដែល​យើង​កំពុង​ធ្វើ​នោះ​។

និយាយ​នេះ មិនមែន​បានន័យថា មិនឱ្យ​យុវជន​ខ្វល់ខ្វាយ​ពី​បញ្ហា​សង្គម​នោះទេ ប៉ុន្តែ​ដើម្បី​ទ្រទ្រង់​សង្គមជាតិ​បាន យើង​ត្រូវ​ចេះ​ទ្រទ្រង់​ខ្លួនឯង​សិន​។ បើ​គ្មាន​ការងារ​ធ្វើឱ្យ​ពិតប្រាកដ​ផង​ចិញ្ចឹម​ខ្លួនឯង​មិន​រស់​ផង យោង​តែ​អាត្មា​ខ្លួនឯង​មិន​រួច​ផង តើ​តាំងខ្លួន​ជា​អ្នក​សង្គ្រោះ​សង្គម​បាន​ដោយ​របៀប​ណា​?

យុវជន​ត្រូវ​រៀន​ធ្វើការងារ​សិន សង្កេត​សិន ស្តាប់​សិន ចាំ​និយាយ ហើយ​និយាយ​ដោយមាន​ហេតុផល និយាយ​ដោយមាន​ទម្ងន់ និយាយ​ដោយមាន​អំណះអំណាង និង​ទំនុកចិត្ត​។ ទំនុកចិត្ត​នោះ​គឺ​បានមកពី​បទពិសោធ​ការងារ​ផ្ទាល់ខ្លួន​លើ​វិស័យ​ជំនាញ​របស់ខ្លួន ដោយ​ទស្សនៈ និង​ពាក្យពេចន៍​របស់​ខ្លួន​ឯង​។ មិនមែន​រៀន​ខាង​ជាងភ្លើង ទៅ​រិះគន់​វិស្វកម្ម​ខាង​ធ្វើ​យន្តហោះ​ទេ​។ មិនមែន​ចម្លង​តាម​ពាក្យ​របស់គេ ហើយ​យកមក​និយាយ​ធ្វើ​ដូចជា​របស់​ខ្លួនឯង​នោះទេ​។

អ្នកនិពន្ធ​លោក Stephen Covey ដែល​សរសេរ​សៀវភៅ​ដ៏ល្បីល្បាញ​ក្រោម​ចំណងជើង​ថា “​ទម្លាប់​ ៧ ​យ៉ាង​របស់​បុគ្គល​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​” បាន​បែងចែក​អ្វីដែល​គាត់​ហៅថា “​រង្វង់​នៃ​ក្តីកង្វល់​” និង “​រង្វង់​នៃ​ឥទ្ធិពល​”​។

គាត់​ចង់​និយាយ​ថា មនុស្ស​យើង​មាន​សេចក្តី​កង្វល់​ច្រើន​ជំពូក ប៉ុន្តែ​សេចក្តី​កង្វល់​ភាគច្រើន​មិន​ស្ថិត​នៅ​ក្នុង​រង្វង់​ដែល​យើង​អាចមាន​ឥទ្ធិពល​ដោះស្រាយ​នោះទេ​។ ដូច្នេះ​ហើយ​បុគ្គល​ដែល​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​គឺ​តែងតែ​ខិតខំ​កសាង​មូលដ្ឋាន​នៃ​រង្វង់​ឥទ្ធិពល​របស់ខ្លួន​ជា​ជាង​ប្រមែប្រមូល​ក្តីកង្វល់​គ្រប់ជំពូក​មក​ទុក​ក្នុង​ខ្លួន ដោយ​គ្មាន​ដំណោះស្រាយ​អ្វី​។

យុវជន​ត្រូវ​ចេះ​បែងចែក​ឱ្យ​ច្បាស់​អំពី “​រង្វង់​នៃ​ក្តីកង្វល់​” ​និង​ខិតខំ​កសាង​សមត្ថភាព​របស់ខ្លួន​ឱ្យបាន​រឹងមាំ ហើយ​ត្រូវ​ចូលរួមចំណែក​ក្នុង​សង្គម​តាម​អ្វីដែល​យើង​បាន​រៀន​ចេះដឹង​នោះ ដោយ​ប្រើ​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ និង​ទេពកោសល្យ​ដែល​យើង​មាន​រៀងៗខ្លួន​។ នេះហើយ​ដែល​គេ​ហៅថា “​រង្វង់​នៃ​ឥទ្ធិពល​” ដែល​បុគ្គល​នីមួយៗ​អាច​ចូលរួម​ចំណែក​ដោយផ្ទាល់​ក្នុង​ការផ្តល់​ដំណោះស្រាយ​។

យុវជន​មិនត្រូវ​ប្រកាន់​ចរិត​ក្រអឺតក្រទម មិនត្រូវ​មើលងាយ​ចាស់ទុំ ទាំង​ដែល​ខ្លួនឯង​មិនដែល​បានធ្វើ​អ្វី​សោះ​។ មិន​ទាំង​ទាន់​មានគ្រួសារ ឬ​មាន​សមត្ថភាព​ទំនុកបម្រុង​គ្រួសារ​មួយ​ឱ្យបាន​រឹងមាំ​ផង​ទេ មិនដែល​ទាំង​មាន​បទពិសោធ​គ្រប់គ្រង​ក្រុម ឬ​ស្ថាប័ន​ផង​ទេ តែ​និយាយ​ឡើង​យក​មេឃ​ទ្រាប់​អង្គុយ មើលងាយ​ចាស់ទុំ មើលងាយ​ស្ថាប័ន​។

ដំណោះស្រាយ និង​ទ្រឹស្តី​ហៀរ​កែង ប៉ុន្តែ នៅក្នុង​កន្លែង​ការងារ​របស់​ខ្លួនឯង​ធ្វើការ​មិនដែល​ហើយ ហើយ​ធ្វើការ​មិនដែល​ត្រូវ​គ្នា​ជាមួយ​នរណា ទៅ​កន្លែងណា​ក៏​គេ​ចេះ​មិន​ដល់​ខ្លួន​។ នេះ​មិនមែនជា​គុណ​តម្លៃ​របស់​អ្នកដឹកនាំ​ជោគជ័យ​ណាមួយ​ឡើយ​។ គ្មាន​អ្នកដឹកនាំ​ជោគជ័យ​ណា​ដែល​អាច​ធ្វើ​ការងារ​តែ​ម្នាក់ឯង​ដោយ​គ្មាន​ស្ថាប័ន​គាំទ្រ​នោះទេ​។

ជួនកាល​ខ្លាំង​បានតែ​ជាមួយ​ខ្មែរ​គ្នាឯង​ទេ ដល់​ជួប​បរទេស​វិញ និយាយ​ញ៉បៗ គ្មាន​សមត្ថភាព និង​ចំណេះដឹង​អ្វី​ទៅ​និយាយ​តតាំង​នឹង​គេ​បាន​។ រក​សមត្ថភាព និង​បទពិសោធ​អ្វី​មក​សរសេរ​បំពេញ​ប្រវត្តិរូប​មិនបាន​ផង រក​ចេះ​អ្វី​ឱ្យ​ច្បាស់​ប្រាកដ​គ្មាន​ប៉ុន្តែ បែរជា​មើលងាយ​ចាស់ទុំ​ដែលមាន​អាយុ​ប្រហែល​ឪពុកម្តាយ​ខ្លួន​។ នេះ​មិនមែន​ជា​ឥរិយាបថ​ឧត្តុង្គឧត្តម​នៃ​យុវជន​ដែល​នឹង​ក្លាយជា​សសរទ្រូង​ប្រទេសជាតិ​នោះទេ​។

តើ​គេ​អាច​ទុកចិត្ត​បានទេ​ថា​យុវជន​ម្នាក់​អាច​ដោះស្រាយ​បញ្ហា​សង្គម​បាន បើ​យុវជន​ម្នាក់​នោះ​ធ្វើ​ការងារ​សាលា និង​ប្រគល់ជូន​គ្រូ​មិនដែល​ទាន់​កាលកំណត់​ផង​នោះ​? តើ​គាត់​អាច​ដោះស្រាយ​បញ្ហា​សកល​ និង​បញ្ហា​សង្គម​បាន​ដោយរបៀប​ណា បើ​ការងារ​ប្រចាំថ្ងៃ​នៅ​នឹង​មុខ​របស់គាត់ គាត់​ធ្វើ​មិនបាន​ផង​នោះ​?

ការកសាង​សង្គម​គឺ​ចាប់ផ្តើម​ពី​ការកសាង​ខ្លួន​យើង កសាង​គ្រួសារ​យើង កសាង​ក្រុម និង​ស្ថាប័ន​របស់​យើង ពីព្រោះថា​បុគ្គល​គ្រប់រូប​គឺ​សុទ្ធតែជា​ធាតុ​ផ្សំ​នៃ​បណ្តុំ​សង្គម​។ បើ​ធាតុ​ផ្សំ​នីមួយៗ​របស់​សង្គម​មិន​រឹងមាំ សង្គម​នោះ​ក៏​មិន​រឹងមាំ​ដែរ​។ ការងារ​ធំ​គឺ​ចាប់ផ្តើម​ពី​ការងារ​តូច ការកសាង​សង្គម​គឺ​ចាប់ផ្តើម​ពី​ការកសាង​ខ្លួន​យើង​ម្នាក់ៗ​ហ្នឹងឯង​។ យើង​ត្រូវ​សួរ​ខ្លួនឯង​ជានិច្ច​ថា តើ​យើង​បាន​អភិវឌ្ឍ​ខ្លួន​យើង​បាន​រឹងមាំ​ប៉ុនណា​ហើយ​? យើង​បាន​ជួយ​អភិវឌ្ឍ​គ្រួសារ​យើង​បាន​ប៉ុនណា​ដែរ​? យើង​បាន​ជួយ​អភិវឌ្ឍ​ក្រុមការងារ និង​ស្ថាប័ន​ការងារ​របស់​យើង​បាន​ប៉ុនណា​ហើយ​?

នេះ​គឺជា​គតិ​មួយចំនួន​សម្រាប់​ឱ្យ​យុវជន​យើង​យកទៅ​ពិចារណា ក្នុង​ការអភិវឌ្ឍ​ខ្លួន និង​ជួយ​ជ្រោមជ្រែង ថែរក្សា​សង្គមជាតិ​ខ្មែរ ហើយ​ត្រូវ​ចងចាំ​ជានិច្ច​ថា គ្មាន​បរទេស​ណា​មក​ស្រលាញ់​ជាតិខ្មែរ ជាង​ខ្មែរ​នោះទេ ព្រោះ​គេ​មាន​ប្រទេស​ជាតិ​គេ​ដែល​គេ​ត្រូវ​ស្រលាញ់ និង​ថែរក្សា​ដែរ​៕

ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)

 

Monday, May 11, 2020

តើ​អ្វី​ទៅជា​ «​កាតព្វកិច្ច​ឧត្តមជន​»?

 

ពាក្យ​ «​កាតព្វកិច្ច​ឧត្តមជន» (noblesse oblige) ​នេះ​មាន​ប្រភព​ដើម​ពី​ភាសា​បារាំង និង​ជា​ផ្នត់គំនិត​ទូទៅ​នៅ​អឺរ៉ុប​ដែល​គេ​សំដៅ​ទៅលើ​តួនាទី​របស់​ត្រកូល​អភិជន (noble) ក្នុង​ការតបស្នង និង​ទំនុកបម្រុង​សង្គម​។ កាតព្វកិច្ច​ឧត្តមជន មិនមែន​ជា​ការទទួល​ខុសត្រូវ​ខាង​ផ្លូវច្បាប់​ទេ តែ​ជា​មនសិការ​ខាង​សីលធម៌​ទូទៅ​សម្រាប់​អភិជន ឬ​ឧត្តមជន​។

ពាក្យ «​កាតព្វកិច្ច​ឧត្តមជន​» ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកនយោបាយ​បារាំង Pierre-Marc-Gaston de Levis (១៧៦៤-១៨៣០) ​ដែល​ជំរុញ​ឱ្យ​មាន​កាតព្វកិច្ច​ផ្នែក​មនសិការ​ទៅលើ​បុគ្គល​ដែល​មាន​ឋានៈ តួនាទី​ខ្ពង់ខ្ពស់​។ ទន្ទឹមនឹង​ការទទួល​បាន​អភ័យឯកសិទ្ធិ​សង្គម បុគ្គល​ទាំងនោះ​ត្រូវ​ដើរតួ​ជា​គំរូ ឱ្យ​ប្រដំប្រសង​នឹង​ឋានៈ​សង្គម​របស់ខ្លួន​ដោយ​ធ្វើ​ការងារ​សប្បុរសធម៌ មនុស្សធម៌ ឬ​កិច្ចការ​នានា​ក្នុង​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​សង្គម​លើសពី​ការស្វែងរក​ផលប្រយោជន៍​បុគ្គល​។

ក្នុង​សម័យ​ទំនើប​ពាក្យ​នេះ​ក៏ត្រូវ​បាន​គេ​បកស្រាយ​ឱ្យ​ទូលំទូលាយ​ដោយ​មិន​សំដៅ​តែ​ទៅលើ​ត្រកូល​អភិជន​ដូច​ក្នុង​សតវត្សរ៍​ទី​ ១៩ នោះទេ​។ ការបកស្រាយ​ទូលាយ​ទៅលើ​ពាក្យ​នេះ​គឺ​ចង់​និយាយ​ថា អ្នក​ដែល​កើតឡើង​ក្នុង​ត្រកូល​ស្តុកស្តម្ភ ឬ​បុគ្គល​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុងសង្គម​ ឬ​អ្នកមាន​ឧបនិស្ស័យ​ពិសេស​ពី​ធម្មជាតិ មាន​កាតព្វកិច្ច​ធ្វើ​កិច្ច​ការដែល​បម្រើ​ដល់​សង្គម​ទូទៅ​លើសពី​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន​។

ឧបមា​ថា បើ​យើង​ជា​បញ្ញវន្ត​រៀន​បាន​ខ្ពង់ខ្ពស់ នោះ​យើង​គួរ​ដឹង​ខ្លួនឯង​ថា​យើង​ជា​បុគ្គល​ដែល​មាន​ទេពកោសល្យ​ផ្នែក​ចំណេះដឹង ដូច្នេះ​ត្រូវ​ប្រើ​ចំណេះដឹង​នេះ​ឱ្យ​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម លើស​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ មនុស្ស​កើត​មក​មិនមាន​សមត្ថភាព​ដូចគ្នា​នោះទេ ដូច្នេះ​កាលបើ​យើង​មាន​ទេពកោសល្យ​អ្វីមួយ​លើស​ពី​អ្នកដទៃ​យើង​ត្រូវ​ចេះ​ប្រើ​ទេពកោសល្យ​នោះ​ដើម្បី​ជា​ប្រយោជន៍​សង្គម​។ ទេពកោសល្យ​ពី​កំណើត​មិនមែន​សំដៅ​តែ​លើ​សមត្ថភាព​ចំណេះវិជ្ជា​នោះទេ អ្នកខ្លះ​អាចមាន​ទេពកោសល្យ​ពិសេស​ក្នុង​ការរក​ជំនួញ​ជួញដូរ សិល្បៈ​វប្បធម៌​ជាដើម​។

ជាទូទៅ​អ្នក​ដែល​មាន​សមត្ថភាព​គឺ​អាចមាន​បញ្ញាញាណ​គ្រប់គ្រាន់​ក្នុង​ការប្រកបរបរ​ចិញ្ចឹមជីវិត ឬ​រក​សេចក្តីសុខ​ដល់​ខ្លួនឯង​បាន ប៉ុន្តែ​បើ​មាន​ទេពកោសល្យ​លើស​មនុស្ស​ដទៃ​ហើយ​បែរ​ជា​មិន​ប្រើ​ទេពកោសល្យ​នេះ​ឱ្យមាន​ប្រយោជន៍​ដល់​សង្គម​នោះ​បានន័យថា មិនបាន​បំពេញ​កាតព្វកិច្ច​ឧត្តមជន​។ បើ​មាន​ងារ​ថា ជា​អ្នកប្រាជ្ញ ប៉ុន្តែ​អ្នកប្រាជ្ញ​នោះ​មិនបាន​បន្សល់ទុក​ស្នាដៃ​អ្វី​ដល់​សង្គមជាតិ តើ​មាន​ឈ្មោះ​ថា​ជា​អ្នកប្រាជ្ញ​ដើម្បី​អ្វី​? បើ​មាន​សមត្ថភាព​ខ្ពស់​ហើយ តែ​សុខចិត្ត​ទៅ​ធ្វើ​ការងារ​ងាយៗ​ស្រណុកៗ​ដោយ​មិនបាន​ប្រើ​អស់​ទេពកោសល្យ​របស់​ខ្លួន​នោះ​គឺ​ស្មើនឹង​មិនបាន​បំពេញ​កាតព្វកិច្ច​ឧត្តមជន​។

ឧបមា​ថា បើ​យើង​កើត​ក្នុង​ត្រកូល​ដែល​មាន​ទ្រព្យ​ស្តុកស្តម្ភ​មាន​អ្វី​គ្រប់យ៉ាង​ទោះ​ចាយ​ប៉ុន្មាន​ជំនាន់​មនុស្ស​ក៏​មិន​អស់ ប៉ុន្តែ បើ​យើង​មិនបាន​បំពេញ​កាតព្វកិច្ច​ឧត្តមជន​គឺ​យើង​គ្រាន់​តែមាន​ឈ្មោះថា ទទួល​កេរ​ពី​បុព្វបុរស មិនបាន​ធ្វើ​អ្វី​ជា​ចម្រើន​ដល់​សង្គម​នោះឡើយ​។ ផ្នត់គំនិត “​កាតព្វកិច្ច​ឧត្តមជន​” មានការ​អនុវត្ត​ច្រើនណាស់​នៅ​បស្ចិមប្រទេស​។

ឧទាហរណ៍​ងាយ​យល់​គឺ​លោក អាល់ហ្វ្រេដ ណូបែល ដែលមាន​ទ្រព្យសម្បតិ្ត​មហាសាល ហើយ​គាត់​បាន​បង្កើត​មូលនិធិ​ដើម្បី​ផ្តល់​ជា​រង្វាន់​ណូបែល លើកទឹកចិត្ត​ដល់​អ្នកវិទ្យាសាស្ត្រ​ដែល​បាន​អភិវឌ្ឍ​អ្វីមួយ​ថ្មី បម្រើ​ដល់​សេចក្តី​សុខសាន្ត​របស់​មនុស្ស​ជាតិ ឬ​អ្នក​ដែល​ធ្វើ​វិភាគទាន​ដល់​សន្តិភាព​ក្នុង​ពិភពលោក​។ ប្រធាន​ក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត បាន​បង្កើត​មូលនិធិ​ទ្រទ្រង់​ដល់​សកម្មភាព​កម្ចាត់​ជំងឺ​ស្វិតដៃជើង និង​ជំងឺគ្រុនចាញ់​ជាដើម​។

មាន​ឧទាហរណ៍​បែបនេះ​ច្រើនណាស់​នៅក្នុង​សង្គម​បស្ចិមប្រទេស​។ ក្រុមហ៊ុន​ល្បីៗ​ធំៗ​តែងតែ​មាន​បង្កើត​មូលនិធិ​អាហារូបករណ៍ ឬ​មូលនិធិ​សម្រាប់​ទ្រទ្រង់​ដល់​ការសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់ ដែល​ជា​កត្តា​ជំរុញ​ឱ្យមាន​ការរីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​។

តារាសម្តែង អេនជេលីណា ជោលី មាន​កេរិ៍្តឈ្មោះ​ល្បី​ពេញ​ពិភពលោក មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ តើ​នឹង​មាន​ប្រយោជន៍​អ្វីដែល​គាត់​ត្រូវ​ទៅ​លំបាកលំបិន​ដើរទៅ​ក្នុង​តំបន់​សង្គ្រាម​ក្នុង​ការងារ​ជា​ទូត​សុច្ឆន្ទៈ​សម្រាប់​ជនភៀសខ្លួន ឬ​ក៏​ត្រូវ​មកជួយ​ផ្សព្វផ្សាយ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នោះ​? នេះហើយ​ដែល​គេ​ហៅថា​ «​កាតព្វកិច្ច​ឧត្តមជន​»​។

គួរឱ្យ​សោកស្តាយ​ដែល​នៅក្នុង​សង្គម​អាស៊ី ឧទាហរណ៍​គំរូ​នៃ​ការអនុវត្ត​កាតព្វកិច្ច​ឧត្តមជន​ក្នុង​ត្រកូល​អភិជន​នៅមាន​កម្រិត​តិចតួច​។ ខ្ញុំ​តែងតែ​ស្រមៃ​ថា បើ​អភិជន​របស់​កម្ពុជា ប្រកួតប្រជែង​គ្នា​ក្នុង​ការបង្កើត​រោងចក្រ បង្កើត​ការងារ​បង្កើត​ឧស្សាហកម្ម​ថ្មី​ណាមួយ​ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក​ក្នុង​សង្គម​ជាតិខ្មែរ នោះ​មិនដឹង​ជា​ល្អ​យ៉ាងណាទេ​។

បច្ចុប្បន្ន​អភិជន​កម្ពុជា​ចំណាយលុយ​រាប់សិប​លាន​ដុល្លារ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស ដូច្នេះ​ខ្ញុំ​ក៏​តែងតែ​ស្រមៃ​ដែរ​ថា បើ​ពួកគាត់​ប្រកួត​គ្នា​បង្កើត​មន្ទីរពេទ្យ ឬ​មន្ទីរពិសោធន៍​កម្រិត​អន្តរជាតិ​ក្នុង​ស្រុក​មិន​ដឹង​ជា​សង្គមជាតិ​ចងចាំ​គាត់​ប៉ុនណា​ទេ​។

តើ​យើង​គ្រាន់តែ​ចង់ឱ្យ​គេ​ចងចាំ​ថា យើង​ជា​អ្នកមាន​ទ្រព្យ​ច្រើន​បំផុត​លើសគេ​? ប្រើ​របស់​ថ្លៃ​បំផុត​លើ​លោក​? រស់នៅ​ក្នុង​វិមាន​ធំ​បំផុត​លើ​លោក​? តើ​យើង​គ្រាន់តែ​ចង់ឱ្យ​គេ​ចាំ​ថា​ជា​អ្នក​ដែល​រៀន​បាន​សញ្ញាបត្រ​ច្រើនជាងគេ​? ឬមួយ​ក៏​យើង​ចង់​ឱ្យគេ​ចងចាំ​ថា គាត់​គឺជា​អ្នក​នាំមក​នូវ​សេចក្តី​ចម្រើន​ក្នុង​វិស័យ​កុំព្យូទ័រ សុខាភិបាល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជា​អ្នកបង្កើត​រោងចក្រ​ផលិត​អ្វីមួយ​ដំបូង​បំផុត​របស់​កម្ពុជា​ជា​អ្នក​នាំមុខ​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជា​បុគ្គល​គំរូ​ក្នុងការ​ធ្វើកំណែទម្រង់​ស្ថាប័នរដ្ឋ​ជា​អ្នក​នាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក ជា​ម្ចាស់​ឧស្សាហកម្ម​ខ្មែរ​ដែល​ល្បីឈ្មោះ​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក​?

កម្ពុជា​ឆ្លងកាត់​សង្គ្រាមរ៉ាំរ៉ៃ​ច្រើន​ទសវត្សរ៍ ដូច្នេះ​ប្រហែល​ជា​តថភាព​សង្គម «​ប៊ិះ​រស់ ប៊ិះ​ស្លាប់​» បាន​បង្ខំ​ឱ្យ​មនុស្ស​ម្នាក់ៗ​ខំប្រឹង​យក​រស់​តែ​ខ្លួនឯង​។ ប៉ុន្តែ បច្ចុប្បន្ន​កម្ពុជា​ប្រហែល​ជា​ឆ្លង​ផុត​របត់​សង្គម​បែប​នេះ​ហើយ​។ យើង​ឈានដល់​សម័យកាល​ដែល​មាន​សន្តិភាព និង​មាន​កម្លាំង​សេដ្ឋកិច្ច​ដែល​ត្រូវ​សាង​ស្នាដៃ​ និង​កេរិ៍្តឈ្មោះ​ដល់​ជន​ជំនាន់​ក្រោយ​ហើយ​។

ដូច្នេះ​ក្នុង​នាម​ជា​ឧត្តមជន គួរ​បំពេញ​កាតព្វកិច្ច​មនសិការ​ដោយ​ប្រើ​សមត្ថភាព ទេពកោសល្យ ឬ​ប្រើ​ធនធាន​ទ្រព្យសម្បត្តិ​របស់ខ្លួន ដើម្បី​ការរីកចម្រើន និង​ផលប្រយោជន៍​រួម​របស់​ស្ថាប័ន និង​សង្គមជាតិ​លើស​ពី​ការស្វែងរក​ត្រឹមតែ​ផលប្រយោជន៍ សេចក្តីសុខ និង​ភាព​ស្រណុក​ផ្ទាល់ខ្លួន​៕

ដោយ​ស៊ឹម វីរៈ ទីប្រឹក្សា​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)

Wednesday, February 6, 2019

The Practice of Moderation



The Practice of Moderation

AVI COMMENTARY, Cambodia | 6 February2019

Extremism and radicalism are dangerous for social harmony. Extremism and radicalism are belief systems based on the construction of infallible and ‘exceptional’ values. Aligning oneself with extremism means to reject competing belief and value systems well before analysis or judgment is passed. Extremism and radicalism means to reject critical thinking.

Social change and activism that does not consider practical ideas, social evolution, and specific country development context , is not beneficial to society. The challenges of rising populism in Europe provide important lessons for Cambodia, especially considering Cambodia’s already divisive society.

Opinion leaders, experts and analysts should be role models for the promotion of moderation, encouraging people to strike a balance between various value systems instead of wholeheartedly committing to one specific values system. Experts and analysts can be defined as people who have conducted lengthy researches, authored academic articles, or have extensive experience in specific fields. Their ideas or arguments are the result of compositing diverse perspectives, which have withstood challenges and scrutiny from their academic peers.

Practicing the balance of different social values and interests would ensure more moderation in thoughts and acts. Values are based on subjective judgment and sometimes it is difficult to decide between a clear-cut right or wrong. Here, I would like to raise some questions to challenge our thoughts.

What is justice? If the Khmer Rouge kills your family, will you kill them for justice? What is the meaning of justice to the victim, to the law, society and peace?

If the public believes that a famous bamboo bridge should be preserved at the price of the owner’s financial loss, are the owner’s interests excluded from the public interest?

When we believe that majority is important, then what if all of us want to work less but want more money and don’t want to pay tax? In such a case, is a simple majority the best reflection of interests that bring the most benefit to society?

When we believe that preserving cultural identity is important, does it mean that we must maintain a primitive identity for touristic purposes?

Similarly, when we promote gender equality, does it mean that we have to eliminate “Chbab Srey” (a Khmer traditional manual for women) to conform to a universally applicable standard of gender equality, divorced from cultural context and nuance? Or does it mean that we need to dissolve the Ministry of Women Affairs to prove that our society is already gender-balanced?

If an eco-tourism resort owner’s revenue cannot afford him a one week holiday in Europe, while the average wage in an iPhone factory allows workers to enjoy a one month holiday at an eco-tourism resort, what career path will people choose? If the annual revenue from growing rice can buy a farmer an iPhone, yet producing one iPhone a day can buy the same annual rice stock, then what career path will people choose?

How do we balance the preservation of some hundred rare species of turtles with building the Neak Loeung Bridge, which would provide benefit to millions of Cambodian people?

If we are told not to develop hydropower by countries that have utilised their many hydroelectric power plants, fossil fuel power stations, or even nuclear power plants for decades or centuries, are we not to reap the same dividends from these energy sources that they have previously enjoyed? If we tell those countries to close down some of their power plants for environmental consideration, will they follow what they preach to us?

If we complain everyday that local authorities perform poorly, how many university graduates would be willing to work to better social development in the sub-national government?
 
These are questions that challenge what we constantly believe to be fixed values to justify our choices or thinking. The more we work, the more we put the task at hand, the more we see actual contradictions and challenges. After all, for a country at this level of social economic development, one can only expect social discontent and it is easy to ignite peoples’ extremism and radicalism from such social shortcomings. However, extremism and radicalism can clearly never be a force for positive development of society because it does not seek harmony within society that naturally comprises many different values.

Friday, January 25, 2019

ការអនុវត្ត​ភាព​និយម​កណ្តាល



ការអនុវត្ត​ភាព​និយម​កណ្តាល
(ចេញផ្សាយ​លើកាសែតភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩)

ភាពជ្រុលនិយម​គឺជា​ការគិត ឬ​សកម្មភាព ដោយយោង​ទៅលើ​គុណ​តម្លៃ​ដែល​ត្រូវ​បាន​គិត​ថា​ល្អ​ក្រៃលែង ដែល​មិន​អាច​នឹង​តតាំង​បាន។ ការ​ប្រកាន់​ភាព​ជ្រុល​និយម​នឹង​ធ្វើ​ឲ្យ​យើង​បដិសេធ​ចោល​នូវ​រាល់​គុណ​តម្លៃ​ផ្សេង​ទៀត ដោយ​ពុំមាន​ការ​វិនិច្ឆ័យ​ឬ​វិភាគ។ ភាព​ជ្រុល​និយម​គឺជា​ការ​បិទ​ផ្នត់​គំនិត។
ពេលខ្លះ​និន្នាការ​សង្គម​គឺជា​អ្នកជំរុញ​ផ្នត់គំនិត​បែបនេះ ដោយ​ម្នាក់ៗ​គិត​ថា “ឡូយ” នៅ​ពេល​ដែល​គេ​ប្រកាន់​យក​គុណ​តម្លៃ​ណាមួយ​ដល់​កម្រិត​ស៊ប់ និង​ជ្រុល​ហួស​ហេតុ ព្រោះ​វា​ងាយ​នឹង​អាច​សង្គម​មើល​ឃើញ វា​ងាយ​នឹង​លេច​ធ្លោ។
មិន​ថា ស្តាំនិយម​ឬ​ឆ្វេងនិយម ឲ្យ​តែ​ជ្រុល​គឺ​សុទ្ធ​តែមាន​គ្រោះថ្នាក់​ដល់​ភាព​សុខដុម​នៃ​សង្គម។ ការ​ឲ្យ​តម្លៃ​ខ្ពស់​ហួស​ហេតុ​លើ​ការ​ផ្លាស់ប្តូរ​និង​ភាព​ជា​សកម្មជន ដែល​គ្មាន​ការ​ពិចារណា​លើ​ភាព​ជា​ក់ស្តែង​នៃ​ការវិវត្ត​នៃ​សង្គម និង​ដំណាក់​កាល​អភិវឌ្ឍ​ទៅ​តាម​បរិបទ​ដោយ​ឡែក​នៃ​ប្រទេស​មួយៗ គឺ​ពុំមាន​ផល​វិជ្ជមាន​ចំពោះ​សង្គម​នោះ​ទេ​ហើយ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ទៀត​ផង។
ភាពជ្រុលនិយម និង​ប្រជាកល​និយម (populism) ដែល​កំពុង​កើត​មាន​នៅ​អឺរ៉ុប គឺជា​មេរៀន​ដែល​កម្ពុជា​ត្រូវ​ចៀស​វាង។ វា​រឹត​តែ​គ្រោះ​ថ្នាក់​ថែម​ទៀត​សម្រាប់​សង្គម​មួយ​ដែល​ផុយ​ស្រួយ​ងាយ​បែក​បាក់​ដូច​កម្ពុជា ហើយ​ងាយ​នឹង​ត្រូវ​បាន​គេ​បញ្ឆេះ​ហិង្សា។ សង្គម​យើង​គួរ​ជំរុញ​ការ​អនុវត្ត​ភាព​និយម​កណ្តាល​ដោយ​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រកាន់​យក​ភាព​កណ្តាល​រវាង​គុណ​តម្លៃ​ផ្សេងៗ ជា​ជាង​ការ​ប្រកាន់​នូវ​គុណ​តម្លៃ ឬ​ជំនឿ​អ្វីមួយ​ស៊ប់​ហួស​ហេតុ។
អ្នកដឹកនាំ​សាធារណមតិ អ្នកជំនាញ និង​អ្នកវិភាគ​គឺជា​ជន​គំរូ​ដែល​ត្រូវ​ដើរ​នាំមុខ​ក្នុង​កិច្ចការ​នេះ។ អ្នក​ជំនាញ និង​អ្នក​វិភាគ គឺ​សំដៅ​លើ​បុគ្គល​ទាំង​ឡាយ ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​ជ្រៅ​ជ្រះ សរសេរ​អត្ថបទ​សិក្សា​ច្រើន ឬ​បាន​ធ្វើ​ការងារ និង​មាន​បទពិសោធ​ច្រើន ក្នុង​វិស័យ​ណាមួយ។
តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ធ្វើ​ឲ្យ​អ្នកជំនាញ និង​អ្នកវិភាគ តែងតែ​ប្រកាន់​ភាព​និយម​កណ្តាល ព្រោះ​ពួកគេ​តែង​តែ​ពិចារណា និង​វិភាគ​ពី​មុំ និង​ទស្សនៈ​ជាច្រើន​មុន​នឹង​គេ​អាច​អះអាង​លើ​សេចក្តី​សន្និដ្ឋាន​ណាមួយ ដោយ​មាន​ការ​ថ្លឹង​ថ្លែង​រវាង​ទស្សនៈ​ផ្ទុយ​ផ្សេងៗ។
ការថ្លឹងថ្លែង​រវាង​គុណ​តម្លៃ និង​ផលប្រយោជន៍​ផ្ទុយផ្សេងៗ នឹង​ធានា​ឲ្យ​មាន​ភាព​និយម​កណ្តាល​នៅ​ក្នុង​ការ​គិត និង​សកម្មភាព។ គុណ​តម្លៃ​តែង​តែ​យោង​ទៅ​លើ​ការ​វិនិច្ឆ័យ​ជា​អត្តនោ​ម័ត ដូច្នេះ​ពេល​ខ្លះ​យើ ង​ពិបាក​នឹង​កំណត់​ឲ្យ​ដាច់​ណាត់​រវាង​ត្រូវ និង​ខុស។ ឥឡូវ​ខ្ញុំ​សូម​លើក​នូវ​សំណួរ​មួយ​ចំនួន​ដើម្បី​ប្រជែង​នឹង​ផ្នត់​គំនិត​របស់​យើង។
អ្វី​ទៅ​ដែល​ហៅថា​យុត្តិធម៌? បើ​មាន​នរណាម្នាក់​សម្លាប់​ក្រុមគ្រួសារ​អ្នក​តើ​អ្នក​នឹង​សម្លាប់​គេ វិញ​ដើម្បី​យុត្តិធម៌​ឬ? តើ​យុត្តិធម៌​មាន​អត្ថន័យ​ដូចម្តេច ចំពោះ​ជន​រង​គ្រោះ ចំពោះ​ច្បាប់ ចំពោះ​សង្គម និង​ចំពោះ​សន្តិភាព?
នៅពេលដែល​សាធារណមតិ​គិតថា ស្ពាន​ឫស្សី​ដ៏​ល្បីល្បាញ គួរតែ​ត្រូវបាន​អភិរក្ស ប៉ុន្តែ​ម្ចាស់​អ្នក​សាង​ស្ពាន​ត្រូវ​ខាត​រៀង​រាល់​ឆ្នាំ អ៊ីចឹង​តើ​យើង​គួរ​ជំរុញ​ឲ្យ​រក្សា “ផល​ប្រយោជន៍​សាធា​រណៈ” ដែរ​ឬទេ?
នៅពេលដែល​យើង​គិតថា មតិ​ភាគច្រើន​គឺ​សំខាន់ អ៊ីចឹង​ចុះបើ​យើង​ទាំង​អស់​ចង់​ធ្វើការ​តិច ចង់​បាន​លុយ​ច្រើន ហើយ​មិន​ចង់​បង់ពន្ធ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច? អ្វី​ទៅ​ដែល​កំណត់​ថា ជា​មតិ​ភាគ​ច្រើន​នោះ?
នៅពេលដែល​យើង​គិតថា ការរក្សា​អត្តសញ្ញាណ​វប្បធម៌​មាន​សារៈ​សំខាន់ អ៊ីចឹង​តើ​យើង​គួរ​តែ​បង្កើត “សារមន្ទីរ​តាំង​មនុស្ស” ដើម្បី​បង្ហាញ​ភ្ញៀវទេសចរ​ឬ?
នៅពេលដែល​យើង​ជំរុញ​សមភាព​យេនឌ័រ តើ​មានន័យថា យើង​ត្រូវ​បំបាត់​ចោល “ច្បាប់​ស្រី” ឬ​រំលាយ​ក្រសួង​កិច្ច​ការនារី​ឬ​ដើម្បី​បង្ហាញ​ថា​យើង​បាន​សម្រេច​សមភាព​យេនឌ័រ​ហើយ​ឬ​នៅ? ប្រសិន​បើ​ប្រព័ន្ធ​ប៉ុស្តិ៍​ប៉ូលិស “កូបាំង” របស់​ជប៉ុន​មាន​ជោគ​ជ័យ ហើយ​កីឡា​បេសបល​ពេញ​និយម អ៊ីចឹង​តើ​វា​ត្រូវ​តែ​ជោគ​ជ័យ​នៅ​កម្ពុជា​ដែរ​មែន​ទេ? ប្រសិន​បើ​បាល់​ទាត់​ពេញ​និយម​ពេញ​ពិភពលោក អ៊ីចឹង​តើ​វា​ត្រូវ​តែ​ពេញ​និយម​នៅ​អាមេរិក​ដែរ​មែន​ទេ?
ប្រសិនបើ​ចំណូល​របស់​ម្ចាស់​អូ​តែ​ល​អេកូ​ទេសចរណ៍ មិនអាច​ទាំង​ដើរ​លេង​បាន​មួយ​អាទិត្យ​នៅ​អឺរ៉ុប​ផង ហើយ​ប្រាក់​ខែ​អ្នក​ធ្វើការ​រោងចក្រ I-phone អាច​ដើរ​លេង​បាន ១ ខែ​នៅ​តំបន់​អេកូ​ទេសចរណ៍ តើ​ប្រជាជន​គួរ​ជ្រើស​យក​មួយ​ណា? ប្រសិន​បើ​ធ្វើ​ស្រែ ១ ឆ្នាំ ទិញ I-phone បាន ១ គ្រឿង ហើយ​បើ​ធ្វើ I-phone ១ គ្រឿង​ក្នុង ១ ថ្ងៃ ហើយ​អាច​ទិញ​អង្ករ​ញ៉ាំ​បាន ១ ឆ្នាំ តើ​យើង​គួរ​ជ្រើស​យក​មួយ​ណា?
តើ​ការការពារ​ពូជ​អណ្តើក​ដ៏​កម្រ​ប្រហែល ១០០ ក្បាល ពិត​ជាមាន​សារៈ​សំខាន់​ជាង​ការ​សាង​សង់​ស្ពាន​អ្នក​លឿង​ដែល​ប្រជាជន​រាប់​លាន​នាក់​ពឹង​អាស្រ័យ​ឬ?
ប្រសិនបើ​គេ​ប្រាប់​យើង​ថា កុំ​ឲ្យ​អភិវឌ្ឍ​វា​រី​អគ្គិសនី ហើយ​បុគ្គល​នោះ​មកពី​ប្រទេស​ដែល​មាន​ទំនប់​វា​រី​អគ្គិសនី មាន​រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូង​ថ្ម និង​ថាមពល​នុយក្លេអែរ​រាប់​ទសវត្សរ៍ ឬ​សតវត្សរ៍​មក​ហើយ តើ​យើង​ត្រូវ​បម្រើ​ផល​ប្រយោជន៍​ឲ្យ​នរណា? បើ​យើង​ប្រាប់​ឲ្យ​ប្រទេស​ទាំង​នោះ​បិទ​វា​រី​អគ្គិសនី​របស់​ខ្លួន តើ​ពួកគេ​នឹង​យំ​ដើម្បី​បរិស្ថាន ឬក៏​គេ​សើច​ចំអក​ឲ្យ​យើង? នៅ​ពេល​ដែល​យើង​ត្អូញត្អែរ​រាល់​ថ្ងៃ​អំពី​អ​សមត្ថភាព​នៃ​អាជ្ញាធរ​មូលដ្ឋាន តើ​យើង​ដែល​ជា​អ្នក​មាន​សមត្ថភាព និង​អ្នក​ដែល​រៀន​ចប់​បរិញ្ញាបត្រ​ប៉ុន្មាន​នាក់​ដែល​មាន​ចិត្ត​ចង់​ទៅ​ចូលរួម​អភិវឌ្ឍ​សង្គម​នៅ​ថ្នាក់​រដ្ឋបាល​មូលដ្ឋាន?
ទាំងនេះ​គឺជា​សំណួរ​ដែល​អាច​ខ្ទាស់​នឹង​ការគិត​របស់​យើង​ម្នាក់ៗ​ដែល​ពិបាក​នឹង​មាន​ចម្លើយ​ថា ត្រូវ ឬ​ខុស ល្អ​ឬ​អាក្រក់។ នៅ​ពេល​ដែល​យើង​ធ្វើការ​កាន់​តែ​ច្រើន យើង​នឹង​រឹតតែ​ឃើញ​បញ្ហា​ប្រឈម​កាន់​តែ​ច្រើន និង​តថភាព​ជាក់ស្តែង​ដែល​ផ្ទុយ​នឹង​ការ​គិត​របស់​យើង​កាន់​តែ​ច្រើន។ សម្រាប់​ប្រទេស​មួយ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​អភិវឌ្ឍ​បែប​យ៉ាង​កម្ពុជា គឺជា​ការ​ធម្មតា​ដែល​ប្រជាជន​តែង​តែ​មាន​ការ​ធុញ​ទ្រាន់ និង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សង្គម។ សួរថា​តើ​ប្រទេស​អភិវឌ្ឍ​មួយ​ណា​ដែល​គ្មាន​បញ្ហា​សង្គម​នោះ? វា​ជាការ​ងាយ​ស្រួល​បំផុត ក្នុងការ​កេង​ចំណេញ និង​បញ្ឆេះ​ភាព​ជ្រុល​និយម​របស់​ប្រជា​ពលរដ្ឋ​ដោយ​យោង​លើ​កង្វះ​ខាត​រាប់​មិន​អស់​របស់​សង្គម។ ប៉ុន្តែ ភាព​ជ្រុល​និយម​មិន​អាច​ក្លាយជា​កម្លាំង​ចលករ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​របស់​សង្គម​បាន​ឡើយ ព្រោះ​ថា ភាព​ជ្រុល​និយម​មិន​បាន​ព្យាយាម​ស្វែងរក​ភាព​សុខដុម​រមនា​របស់​សង្គម​នោះ​ទេ៕
ដោយ ស៊ឹម វីរៈ, ភ្នំពេញ