Monday, June 26, 2023

អាមេរិកគួរមានមេដឹកនាំឱ្យបានច្រើន ដូចអតីតប្រធានាធិបតី ខេណេឌី

លិខិតមិត្តអ្នកអាន, Freshnews, ២៦ មិថុនា ២០២៣ (តំណភ្ជាប់) 

នៅពេលដែលភូមិសាស្ត្រនយោបាយពិភពលោកបច្ចុប្បន្នកំពុងវិវត្តទៅភាពអាប់អួរនិងតានតឹង យើងកំពុងព្យាយាមស្វែងរកស្មារតីនៃក្តីសង្ឃឹម គឺក្តីសង្ឃឹមដើម្បីសន្តិភាព ជាពិសេសពីសំណាក់ថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិកដែលជាប្រទេស មហាអំណាចខ្លាំងបំផុតនៅលើពិភពលោក ។ យើងនឹកឃើញដល់សពលោកអតីតប្រធានាធិបតី ចន អេហ្វ ខេណេឌី (John F. Kennedy)។យើងរំលឹក នឹកដល់ស្មារតីសន្តិភាពរបស់គាត់។យើងចាំបាននូវសុន្ទរកថាសន្តិភាពរបស់គាត់ដែលបានថ្លែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៦៣ បន្ទាប់ពី «វិបត្តិមីស៊ីលនៅគុយបា»នៅខែតុលា ឆ្នាំ១៩៦២ ដែលជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់ និងគ្រោះថ្នាក់បំផុតរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ហើយជាពេលដែលប្រទេសមហាអំណាចទាំងពីរដើរជិតបំផុតទៅជ្រោះនៃជម្លោះនុយក្លេអ៊ែរ។ប៉ុន្តែសង្គ្រាមនុយក្លេអ៊ែរត្រូវបានចៀសផុត។ លោក ខេណេឌី ដឹងយ៉ាងច្បាស់អំពីកម្លាំងនៃអាវុធនុយក្លេអ៊ែរ ពោលគឺ លទ្ធភាពនៃការបំផ្លាញខ្ទេចខ្ទី «ក្នុងរយៈពេល ២៤ម៉ោងដំបូង»

«សន្តិភាពសម្រាប់បុរសនិងស្ត្រីគ្រប់រូប សន្តិភាពសម្រាប់គ្រប់សម័យកាល» គឺជាអ្វីដែលលោក ខេណេឌី បានអំពាវនាវចង់បាន ។ សន្តិភាពដែលដោះស្រាយកង្វល់ ផ្នែកសន្តិសុខ មិនត្រឹមតែសម្រាប់ ប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជនក្នុង ពិភពលោកផងដែរ។«តើខ្ញុំសំដៅដល់សន្តិភាពបែបណា? តើយើងស្វែងរកសន្តិភាពបែបណា? មិនមែនសន្តិភាពដូច Pax Americana (គឺសំដៅលើប្រព័ន្ធពិភពលោក ដែលគ្រប់គ្រងដោយអាមេរិក) ដែលអាមេរិកដាក់បន្តុបទៅលើពិភពលោក ដោយប្រើប្រាស់អាវុធសង្រ្គាមរបស់ខ្លួននោះទេ។ មិនមែនជាសន្តិភាពដែលមាននៅទីបញ្ចុះសព ឬសន្តិសុខរបស់ទាសករនោះទេ។«ខ្ញុំកំពុងនិយាយអំពីសន្តិភាព ពិតប្រាកដដែលជាសន្តិភាពដែលធ្វើឱ្យជីវិតរស់នៅលើផែនដីមានតម្លៃ ជាសន្តិភាពដែលអាចឱ្យមនុស្សនិងប្រទេសជាតិទាំងឡាយរីកចម្រើននិងមានក្តីសង្ឃឹម និងដើម្បីកសាងជីវិតឱ្យកាន់តែប្រសើរឡើងសម្រាប់កូនចៅរបស់ពួកគេ។ មិនមែនគ្រាន់តែជាសន្តិភាពសម្រាប់ជនជាតិអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែជាសន្តិភាពសម្រាប់បុរស និងស្ត្រីគ្រប់រូប។ មិនមែនត្រឹមតែជាសន្តិភាពក្នុងសម័យកាលរបស់យើងទេ ប៉ុន្តែជាសន្តិភាព សម្រាប់គ្រប់សម័យកាលទាំងអស់»

យើងត្រូវការស្មារតីបែបនេះពីអ្នកនយោបាយអាមេរិក ដើម្បីជួយបង្អន់សង្គ្រាម និងភាពតានតឹងដែលសហរដ្ឋអាមេរិកបាននិងកំពុងដើរតួនាទីមួយផ្នែកដោយសំអាងលើ ហេតុផលដែលអាមេរិកចាត់ទុកថាជាកង្វល់សន្តិសុខជាតិ ការការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងការការពារឋានៈរបស់ខ្លួនជាមហាអំណាចខ្លាំងបំផុតនៅលើពិភពលោក។ នៅពេលដែលសហរដ្ឋអាមេរិកថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន ហើយនិង ចិនចំពោះការប្រើអំណាចបង្ខិតបង្ខំយើងអាចយល់អំពីអ្វីដែលអាមេរិកចង់ធ្វើ ។ នោះគឺ ការត្រួតពិនិត្យលើការរំលោភបំពានអំណាចដោយប្រទេស មហាអំណាច ។ប៉ុន្តែយើងសួរវិញថា ចុះបើអាមេរិកបំពានអំណាចវិញ តើនរណាជាអ្នកត្រួតពិនិត្យ អាមេរិក?មនុស្សជាច្រើនជឿថា សង្គ្រាម នៅអ៊ុយក្រែនកំពុងក្លាយជា សង្គ្រាមដោយតួអង្គតំណាងរវាងអាមេរិកនិងរុស្ស៊ី។

អ្នកវិភាគជាច្រើន រួមទាំងវិទ្យាស្ថាន CATO នៅរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ជឿជាក់ថា សហរដ្ឋអាមេរិកក៏មានកំហុសមួយផ្នែកក្នុងការបញ្ឆេះសង្រ្គាមនៅអ៊ុយក្រែនដែរ តាមរយៈការរំលោភបំពានម្តងហើយម្តងទៀត ទៅលើការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី។ វិទ្យាស្ថាន CATO បានសរសេរថា «មន្ត្រីអាមេរិកនិងអឺរ៉ុបបានបំពានភ្លើងក្រហមម្តងហើយ ម្តងទៀត ។ លោកប្រធានាធិបតី ចច ប៊ូស (George W. Bush) បានចាប់ផ្តើមចាត់ទុកប្រទេស ហ្សកហ្ស៊ីនិងអ៊ុយក្រែនថាជាសម្ព័ន្ធមិត្តនយោបាយនិងយោធា ដ៏មានតម្លៃរបស់សហរដ្ឋអាមេរិក ហើយនៅក្នុងឆ្នាំ២០០៨ លោកបានជំរុញអង្គការណាតូ (NATO) ឱ្យទទួលស្គាល់អ៊ុយក្រែននិងហ្សកហ្ស៊ីជាសមាជិក»

នៅភាគខាងកើតនៃពិភពលោកវិញ ភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងចិនបានបង្កឱ្យមានការព្រួយបារម្ភ សម្រាប់មេដឹកនាំក្នុងតំបន់។ ពួកគេភ័យខ្លាចការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធដែលអាចមានផលប៉ះពាល់ចំពោះតំបន់ទាំងមូល មិនមែនត្រឹមតែរវាងប្រទេសមួយចំនួនដែលប្រឈមមុខដាក់គ្នាដោយ
ផ្ទាល់នោះទេ។ ពីអាស៊ីប៉ាស៊ីហ្វិក ដល់ឥណ្ឌូប៉ាស៊ីហ្វិក ពីសមុទ្រចិនខាងត្បូង ដល់សមុទ្រចិនខាងកើត រហូត ដល់កោះតៃវ៉ាន់ យើងឃើញហេតុផលជាច្រើនដែលត្រូវព្រួយបារម្ភអំពីសន្តិសុខនិងសន្តិភាពក្នុងតំបន់និងសកលលោក។ យ៉ាងណាក្តី ដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់, ការកសាងសម្ព័ន្ធភាពផ្តាច់មុខដូចជា AUKUS (សម្ព័ន្ធភាពរវាងអូស្ត្រាលី អង់គ្លេសនិងអាមេរិក) , QUAD (សម្ព័ន្ធភាពរវាង អូស្ត្រាលី ឥណ្ឌា ជប៉ុន និងអាមេរិក), QUAD Plus(សំដៅ លើ QUAD បូកថែមប្រទេសផ្សេងៗ) និង NATO Plus (សំដៅលើ NATO បូកថែមប្រទេសផ្សេងៗ) ជាដើម មិនបានផ្តល់ក្តីសង្ឃឹមណាមួយ សម្រាប់សន្តិភាពនិងស្ថិរភាព នោះទេ។

ប្រទេសមួយចំនួនដូចជាកម្ពុជា ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី បានបង្ហាញក្តីកង្វល់ពីសក្តានុពលនៃការរីកសាយអាវុធនុយក្លេអ៊ែរនិងការរត់ប្រណាំងសព្វាវុធនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដោយអូស្ត្រាលីពីអាមេរិកនិងអង់គ្លេស។ មន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី ថែមទាំងបាននិយាយថា ផ្លូវសមុទ្ររបស់ខ្លួនមិនគួរអនុញ្ញាតឱ្យនាវាមុជទឹកនុយក្លេអ៊ែររបស់អូស្ត្រាលីប្រើប្រាស់នោះទេ ព្រោះ«AUKUS ត្រូវបានបង្កើតឡើងសម្រាប់ការប្រយុទ្ធ»

សកម្មភាពទាំងឡាយខាងលើរបស់អាមេរិកសុទ្ធតែធ្វើឡើងក្នុងហេតុផលដូចគ្នាគឺដើម្បីបញ្ឈប់រុស្ស៊ី និងបញ្ឈប់ចិន។ ប៉ុន្តែតើអ្នកណានឹងបញ្ឈប់អាមេរិក? ជំនួសឱ្យការបង្អន់និងកាត់បន្ថយ ភាពតានតឹងដែលកំពុងកើនឡើង យើងឃើញមានតែការលើកទឹកចិត្តបន្ថែមទៀតសម្រាប់សង្គ្រាម ជម្លោះនិងការប្រឈមមុខគ្នា។ មានការរៀបចំសមយុទ្ធយោធាកាន់តែច្រើនឡើងនៅក្នុងតំបន់ បូករួមទាំងសំណើរបស់ ឥណ្ឌូនេស៊ីដើម្បីរៀបចំសមយុទ្ធយោធាអាស៊ានលើកដំបូង នៅសមុទ្រចិនខាងត្បូង។

សំណើរបស់ឥណ្ឌូនេស៊ីគឺជាបញ្ហាកង្វល់ ។ ប្រទេសទាំងអស់ គួរតែដកថយមួយជំហានដើម្បីទុកលំហដល់សន្តិភាព។ យើងក៏មើលឃើញការញុះញង់ដែលកំពុងកើនឡើងពីសំណាក់ សម្ព័ន្ធមិត្តអាមេរិកដែលចង់ឆ្លៀតឱកាសវាយជួងសង្គ្រាម និងរោទិ៍កណ្ដឹងឱ្យកាន់តែខ្លាំងឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីនិងចិន។ ប៉ុន្តែការណ៍នេះគឺប្រៀបដូចជាចំណងជើងនៃប្រលោមលោកមួយក្បាលរបស់កវី ជនជាតិអាមេរិក អ៊ើណេស ហេមីងវ៉េ (Ernest Hemingway) ដែលមានចំណងជើងថា «តើកណ្តឹងរោទិ៍សម្រាប់អ្នកណាទៅ ?"។ យើងឮតែសំឡេងជួងនិង កណ្តឹងរោទិ៍ពីវិហារគ្រឹស្ត វត្តអារ៉ាម វិហារឥស្លាម វិហារជ្វីព ប៉ុន្តែសម្លេងជួងនោះគឺជាសម្លេង ជួងនៃពិធីបុណ្យសព ជាមួយនឹងសំឡេងយំសោកសៅនិងកាន់ទុក្ខពីក្រុមគ្រួសារនៃអ្នកស្លាប់។ យើងលែងឃើញសហរដ្ឋ អាមេរិកដើរតួនាទីទៀតហើយ នៅក្នុងដំណើរការសន្តិភាពនៅ មជ្ឈិមបូព៌ា ដូចអ្វីដែលយើងធ្លាប់បានឃើញក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលលោក ប្រធានាធិបតីអាមេរិក ប៊ីល ឃ្លីនតុន (Bill Clinton) បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិង ប៉ាឡេស្ទីននៅសេតវិមាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ១៩៩៣។ នេះគឺជាស្មារតីអាឡោះអាល័យចំពោះភាពជាអ្នកដឹកនាំសន្តិភាពរបស់សហរដ្ឋអាមេរិកកាលពីអតីតកាល ។

ជាអកុសល ក្នុងស្ថានភាពបច្ចុប្បន្ន អ្នកនយោបាយអាមេរិកមិនមែនខិតខំស្វែងរករបៀបវារៈសន្តិភាពនោះទេ ប៉ុន្តែផ្ទុយទៅវិញពួកគេកំពុងបង្កើនកំដៅនៃសង្រ្គាម បង្កើនការសង្ស័យនិងការបែកបាក់ក្នុងចំណោមរដ្ឋដែលជាគូបដិបក្ខ ហើយបង្កើតភាពតានតឹងនិងភាពស្មុគស្មាញបន្ថែមទៀតនៅក្នុងតំបន់ជម្លោះ សំខាន់ៗក្នុងពិភពលោក ។ យើងឃើញមានតែសុន្ទរកថា ដែលពិសពុល ជំរុញឱ្យមានការស្អប់ខ្ពើម ការប្រកាន់មនោគមវិជ្ជា ការស្អប់ខ្ពើមពូជសាសន៍ និងការបំបែកបំបាក់។ សកម្មភាពទាំងអស់គឺសុទ្ធតែដើម្បីទប់ស្កាត់រុស្ស៊ីនិងចិន។យើងគួរងាកចេញពីការព្យាយាមប្រឈមមុខដាក់គ្នា ហើយយើង គួររំលឹកនូវស្មារតីសន្តិភាពរបស់ សពប្រធានាធិបតី ខេណេឌី។

«សន្តិភាពមិនមែនសុទ្ធតែមិនអាចប្រតិបត្តិបាននោះទេ ហើយសង្គ្រាមក៏មិនមែនសុទ្ធតែមិន អាចចៀសផុតនោះដែរ »។ លោក ខេណេឌី ជឿថា សង្រ្គាមគឺមនុស្សជាអ្នកបង្កើត ដូច្នេះហើយមនុស្សក៏ត្រូវតែ អាចដោះស្រាយបញ្ហាសង្គ្រាមដែរ ។ លោក ខេណេឌី បានទទួលស្គាល់ថា រដ្ឋនីមួយៗតែងមានគំនិតខុសគ្នា ប៉ុន្តែការខ្វែងគំនិតទាំងនោះចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី។ «សន្តិភាពពិភពលោក គឺដូចជាសន្តិភាពសហគមន៍ វាមិនតម្រូវឱ្យមនុស្សម្នាក់ៗត្រូវតែស្រឡាញ់អ្នកជិតខាងនោះទេ។ សន្តិភាព ទាមទារឱ្យពួកគេរស់នៅជាមួយគ្នាដោយការអត់ឱនគ្នាទៅវិញទៅមក ហើយជំរុញការ ដោះស្រាយជម្លោះដោយ យុត្តិធម៌និងដោយសន្តិវិធី»

លោកបានជំរុញឱ្យប្រទេសនានាផ្តោតការយកចិត្តទុកដាក់ប្រើប្រាស់ធនធាននិងថវិកាដើម្បីបុព្វហេតុសង្គម ជំនួសឱ្យការវិនិយោគលើសង្គ្រាម និងការរត់ប្រណាំងសព្វាវុធ។ «ដ្បិតអីប្រទេសយើងទាំងពីរ (អាមេរិកនិងសូវៀត) កំពុងតែចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអាវុធ ប៉ុន្តែធនធានទាំងនោះតាមពិតគួរតែត្រូវបានប្រើក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអវិជ្ជា ភាពក្រីក្រ និងជំងឺ ទើបជាការប្រសើរជាង ។ ប្រទេសយើងទាំងពីរបានជាប់ផុងនៅក្នុងវដ្ដដ៏កាចសាហាវ និងគ្រោះថ្នាក់ដែលការសង្ស័យពីភាគីម្ខាងបង្កឱ្យមានការសង្ស័យទៅលើភាគីម្ខាងទៀត ហើយអាវុធថ្មីត្រូវបានបង្កើតឡើងដើម្បីប្រឆាំងតបនឹងអាវុធចាស់»។ ហើជាចុងក្រោយ
លោក ខេណេឌី បានលើកទឹកចិត្តឱ្យយើងគ្រប់គ្នាខិតខំព្យាយាមបង្កើតយុទ្ធសាស្ត្រដើម្បីសន្តិភាព មិនមែនខិតខំបង្កើតយុទ្ធសាស្ត្រដើម្បីប្រល័យលោកនោះទេ។ អ្នកនយោបាយអាមេរិកនិងមេដឹកនាំពិភពលោកគួរតែរំលឹកស្មារតីសន្តិភាពនេះឡើងវិញ។

ជាចុងក្រោយ យើងសូមឧទ្ទិសការគោរពដល់វិញ្ញាណក្ខន្ធ លោកប្រធានាធិបតី ចន ខេណេឌី ដែលជាឥស្សរជនដឹកនាំដ៏ឧត្តុង្គឧត្តមមួយរូបរបស់ពិភពលោក។

Saturday, June 10, 2023

អ្នកនយោបាយតំបន់មេគង្គ ត្រូវចេះញែកឲ្យដាច់រវាងសេដ្ឋកិច្ច និងនយោបាយ

លិខិតមិត្តអ្នកអាន, Freshnews, ១០ មិថុនា ២០២៣ (តំណភ្ជាប់) 

ថ្មីៗនេះមានការព្រួយបារម្ភរបស់ពលករចំណាកស្រុកថា រដ្ឋាភិបាលថៃអាណត្តិក្រោយ អាចនឹងបណ្តេញពលករខ្មែរ និងឡាវចេញពីប្រទេសថៃ។ ទោះបីជារដ្ឋាភិបាលថៃ មិនមានកំណត់គោលនយោបាយជាក់លាក់បែបនេះក៏ដោយ ក៏ក្តីបារម្ភនេះមិនមែនសុទ្ធតែគ្មានមូលដ្ឋាននោះដែរ ព្រោះថា ពីអតីតកាល ប្រទេសថៃធ្លាប់បានបណ្តេញពលករខ្មែរប្រមាណជា ២សែននាក់ចេញពីប្រទេសខ្លួន កាលពីខែមិថុនា ឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារយោធានៅថ្ងៃទី២២ ខែឧសភា។ ការបណ្តេញចេញនេះត្រូវបានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបរិយាយថា ធ្វើឡើងដោយ «អសីលធម៌ និងអមនុស្សធម៌»

ប្រសិនបើគោលនយោបាយជាតិនិយមជ្រុលបែបនេះ កើតឡើងមែន វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ភាគីទាំងសងខាង។ បើមើលពីសំបកខាងក្រៅ មើលទៅហាក់ដូចជាប្រជាជនកម្ពុជាទទួលរងគ្រោះតែម្ខាង ប៉ុន្តែ តាមពិតទៅ នយោបាយបែបនេះគឺជាការកាត់ដៃសេដ្ឋកិច្ចថៃ។ ជាក់ស្តែង ពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា កំពុងធ្វើការងារពលកម្មដែលប្រជាជនថៃ លែងចង់ធ្វើដោយសារថា សេដ្ឋកិច្ចរបស់ថៃមានការលូតលាស់ឈានទៅរកសេដ្ឋកិច្ចដែលផ្អែកលើសមត្ថភាពជំនាញ ជាជាងសេដ្ឋកិច្ចអតិពលកម្ម (ផ្តោតខ្លាំងលើកម្លាំងពលកម្មរាងកាយ)។

អ្នកនយោបាយថៃ គួរតែការគោរព និងផ្តល់តម្លៃចំពោះពលករចំណាកស្រុកទាំងនេះ ពីព្រោះថា បើគ្មានពួកគេទេ ប្រជាជនថៃប្រាកដជាមិនអាចរស់នៅដោយស្រណុកសុខស្រួល និងមានជីវភាពធូរធារជាងមុននោះទេ។ ពួកគេត្រូវគោរពចំពោះអ្នកដែលជួយទ្រទ្រង់ដល់ជីវភាព និងមូលដ្ឋានសេដ្ឋកិច្ចរបស់ប្រទេសថៃ ជាជាងការញុះញង់គំនិតជាតិនិយមជ្រុលលើវិស័យសេដ្ឋកិច្ច ដើម្បីការចំណេញផ្នែកនយោបាយ។

វាមានសារៈសំខាន់ណាស់ក្នុងការរំលឹកឡើងវិញ នូវគោលការណ៍ណែនាំនៃសេចក្តីថ្លែងការណ៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ និងកិច្ចព្រមព្រៀងអាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ដែលមានបញ្ជាក់យ៉ាងច្បាស់ពីសិទ្ធិពលករទេសន្តរប្រវេសន៍ និងសមាជិកនៃគ្រួសាររបស់ពួកគេ ដែលកំពុងតែរួមរស់ ជាមួយពួកគេនៅក្រៅប្រទេស និងការទទួលស្គាល់ការទទួលខុសត្រូវរួម និងមានតុល្យភាពរវាងរដ្ឋទទួល និងរដ្ឋបញ្ជូនពលករនៅក្នុងតំបន់អាស៊ាន ដើម្បីលើកកម្ពស់សក្តានុពលពេញលេញរបស់ពលករ សេចក្តីថ្លៃថ្នូរ សិទ្ធិជាមូលដ្ឋានរបស់ពួកគេ និងការទទួលពួកគេដោយស្មើភាព។

អ្នកនយោបាយដែលមានទំនួលខុសត្រូវ នៅក្នុងតំបន់មេគង្គគួរតែប្រុងប្រយ័ត្នក្នុងការផ្តួចផ្តើមគោលនយោបាយជ្រុលនិយម ដែលអាចប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់។ ពួកគេត្រូវញែកឱ្យដាច់រវាងសេដ្ឋកិច្ច និងនយោបាយ។
បើមើលពីករណីរបស់អ្នកនយោបាយប្រឆាំងរបស់ខ្មែរវិញ គឺរិតតែយ៉ាប់យ៉ឺនជាងថៃទៅទៀត។ ឧទាហរណ៍ជាក់ស្តែង គឺដូចអ្នកប្រឆាំងអសោចកេរ្តិ៍ លោក សម រង្ស៉ី មានស្ទីលនយោបាយរបស់ខ្លួន គឺការញុះញង់ឱ្យមានអំពើហិង្សាមិនចេះចប់ ដូចជាការអំពាវនាវឱ្យមានការបះបោរដោយយោធា និងការបះបោរដោយកម្លាំងប្រជាជនដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដែលកំពុងកាន់អំណាច។ នរណាក៏ស្គាល់គាត់ច្បាស់ដោយសារនយោបាយរើសអើងពូជសាសន៍ និងការញុះញង់ឱ្យស្អប់ចិន និងវៀតណាម។ ប៉ុន្តែ អ្វីដែលបារម្ភបំផុតនោះគឺយុទ្ធនាការបញ្ចុះបញ្ចូលរបស់ក្រុមប្រឆាំងរបស់គាត់ ដែលលើកទឹកចិត្តឱ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» និងប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីកម្ពុជា។ ក្រុមប្រឆាំងតែងតែព្យាយាមញុះញង់ឱ្យអ្នកនយោបាយបរទេសដាក់លក្ខខណ្ឌ និងសម្ពាធសេដ្ឋកិច្ច ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរនយោបាយក្នុងស្រុកនៅកម្ពុជា។

បើមានការដកប្រព័ន្ធអនុគ្រោះពន្ធ ដូចការដែលក្រុមប្រឆាំងញុះញង់ចង់បាន នោះនឹងធ្វើឱ្យមានការប៉ះពាល់ដល់វិស័យកាត់ដេរធ្ងន់ធ្ងរជាងគេបំផុត។ សម្រាប់ពួកប្រឆាំង ពួកគេមិនខ្វល់ពីការបាត់បង់ការងាររបស់កម្មករជិត ៨សែននាក់ក្នុងវិស័យកាត់ដេរ ដែលភាគច្រើនលើសលុបជាស្ត្រីនោះទេ ឱ្យតែពួកគេសម្រេចបាននូវមហិច្ឆតានយោបាយក្នុងការបង្កឱ្យមានចលាចលសេដ្ឋកិច្ចក្នុងស្រុក និងការបំផ្លាញមូលដ្ឋានគាំទ្រផ្នែកនយោបាយចំពោះរាជរដ្ឋាភិបាលកាន់អំណាច។ ទង្វើរបស់ពួកគេគឺមិនខុសអ្វីពីការដុតផ្ទះទាំងមូលដើម្បីស្ងោរពងមាន់មួយគ្រាប់ឱ្យឆ្អិននោះទេ។

ការពិតដែលយើងត្រូវទទួលស្គាល់ គឺគុណធម៌របស់អ្នកនយោបាយថៃ ដូចជា លោក តាក់ស៊ីន និងលោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់។ សម្រាប់ពួកគាត់ បើទោះបីជាមានគំនុំគុំគួនចំពោះរដ្ឋប្រហារដកអំណាច និងការដាក់ឱ្យនិរទេសខ្លួនក៏ដោយ ក៏ពួកគាត់មិនដែលអំពាវនាវឱ្យរដ្ឋាភិបាលបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសថៃនោះឡើយ។

អ្នកនយោបាយមីយ៉ាន់ម៉ាក៏ដូចគ្នា លោកស្រី អោង សាន់ ស៊ូជី មិនថាគាត់ត្រូវជាប់ឃុំឃាំងទាំងមុនពេលឡើងកាន់អំណាច និងក្រោយពេលខ្ទាតចេញពីអំណាចដោយរដ្ឋប្រហារយោធាយ៉ាងដូចម្តេចក្តី ទោះបីជាលោកស្រីកំពុងជាប់ឃុំក្នុងពន្ធនាគារ និងមានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការកំចាត់ក្រុមយោធាចេញពីស្ថាប័នគ្រប់គ្រងរដ្ឋរបស់មីយ៉ាន់ម៉ាយ៉ាងណាក៏ដោយ ក៏លោកស្រីមិនដែលទាល់តែសោះក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលបរទេសបំផ្លិចបំផ្លាញសេដ្ឋកិច្ចមីយ៉ាន់ម៉ា។

បើគិតពីនយោបាយការបរទេស និងភាពជាអ្នកជិតខាងវិញ យើងអាចពិនិត្យពិចៃ និងធ្វើការកត់សំគាល់លើទំនាក់ទំនងរវាងចិន និងវៀតណាម។ ប្រទេសទាំងពីរនេះ ជាទូទៅ ពួកគេអាចមានសង្គ្រាមជាមួយគ្នានៅថ្ងៃស្អែក ក៏មិនដឹងផងទេ ដោយសារតែរឿងទំនាស់ដែនអធិបតេយ្យលើតំបន់សមុទ្រចិនខាងត្បូង។ យ៉ាងណាក្តី អ្នកនយោបាយនៃប្រទេសទាំងពីរកម្រនឹងធ្វើឱ្យមានការប៉ះទង្គិចទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរបស់ពួកគេណាស់។

ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងចិនបានកើនឡើងដល់ ២៣៤,៩ ប៊ីលានដុល្លារអាមេរិកកាលពីឆ្នាំ២០២២ ដែលជាការកើនឡើងទ្វេដងធៀបនឹង៤ឆ្នាំមុន គឺឆ្នាំ២០១៨ ដែលមានទំហំ ១០៦,៧១ប៊ីលានដុល្លារ។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង១០ និងជាដៃគូធំបំផុតទី៦ របស់ចិន ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់ក្នុងពិភពលោក។

ជំនួសឱ្យការបំផ្លាញទំនាក់ទំនងសេដ្ឋកិច្ច ប្រទេសចិន និងវៀតណាមមានតែពង្រឹងកាន់តែខ្លាំងថែមទៀត នូវទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជនរបស់ពួកគេ ដោយសារតែពួកគេគិតថា ទំនាក់ទំនងសេដ្ឋកិច្ចខ្លាំងនឹងអាចក្លាយជាទ្រនាប់ការពារសន្តិភាព កុំឱ្យមានការបង្កសង្គ្រាមដែលគ្មាននរណាចង់បាន។
អ្នកនយោបាយក្នុងតំបន់មេគង្គត្រូវមានក្រមសីលធម៌ និងគុណធម៌ ក្នុងការបែងចែកឱ្យដាច់រវាងសេដ្ឋកិច្ច និងនយោបាយ។

សម្រាប់នយោបាយក្នុងស្រុក មិនថាមានការប្រកួតប្រជែងនយោបាយជូរចត់យ៉ាងណាក៏ដោយ ក៏អ្នកនយោបាយមិនត្រូវសុំឱ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសខ្លួនឯងដែរ។ សម្រាប់ទំនាក់ទំនងការបរទេស បើទោះជាមាននយោបាយខុសគ្នាក៏ដោយ ក៏អ្នកនយោបាយនៃប្រទេសនីមួយៗត្រូវតែប្រុងប្រយ័ត្នកុំធ្វើឱ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រោះថា សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់មេគង្គ សុទ្ធតែពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងខ្លាំង។

នេះជាកាតព្វកិច្ច ជាគុណធម៌ និងជាសីលធម៌ដែលអ្នកនយោបាយក្នុងតំបន់មេគង្គត្រូវប្រកាន់យក ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាពរួមគ្នារបស់ប្រជាពលរដ្ឋក្នុងតំបន់របស់យើង៕

Friday, June 9, 2023

Mekong politicians should separate economy from politics

Opinion, Asia Times, 9 June 2023 (Link)

Concerns have been raised by migrant workers that the Thai government will expel Cambodian and Laotian migrant workers.

Although there is no explicit policy as such, the concerns are not groundless, because Thailand did in face expel some 200,000 Cambodian workers in June 2014 after the May 22 military coup. The rights group Adhoc even called the methods by which Cambodians were being expelled as “uncivilized and inhumane.”

If such a nationalist policy should occur, it would hurt both sides’ economies.

Although it might appear that only Cambodian people would be hurt, in fact such a policy would cut off the arms of the Thai economy. Cambodian, Laotian and Myanmar workers are doing menial jobs that Thais don’t want any more as their economy climbs the ladder of development, becoming more skill-based rather than labor-intensive.

Thai politicians should show respect and appreciation to these workers without whom Thai people would not be able to live a better lives and enjoy more prosperity. They need to show respect to those who are supporting their livelihoods and economic bases, instead of stoking economic nationalism to gain political support.

It is important to recall the guiding principles of the Association of Southeast Asian Nations Declaration on the Protection and Promotion of the Rights of Migrant Workers (the Cebu Declaration) and the ASEAN Consensus on the Protection and Promotion of the Rights of Migrant Workers.

These established rights for migrant workers and their families and recognized the shared and balanced responsibilities of the receiving and sending states of ASEAN to promote their full potential, dignity, fundamental rights, and fair treatment.

Responsible politicians in the Mekong Region should be cautious about initiating policies that may impact the well-being of people in the region. They need to separate economy from politics.

Yet in some cases, the behavior of Cambodian politicians is even more alarming.

For instance, controversial opposition figure Sam Rainsy has created his political trademark through incitement for violence by calling for military mutiny and rebellion to topple the incumbent government.

His hate speech against China and Vietnam is well known. But the most troubling of all is his group’s lobby campaign to encourage the European Union and the US to withdraw the Everything But Arms (EBA) preferential treatments and Generalized System of Preferences (GSP) respectively from Cambodia. They are urging foreign politicians to put in place economic conditions to pressure changes on domestic political development in Cambodia.

It is expected that the garment sector would be mostly affected. But sacrificing the livelihoods of nearly 800,000 employees in this sector, predominantly women, in order to gain political leverage through destabilizing the economy and destroying political support for the government, would be like burning the whole house to boil an egg.

Truth be told, despite expressing political grievances after their removal from power and being driven into exile, former Thai leaders Thaksin and Yingluck Shinawatra never called on foreign governments to impose sanctions against Thailand’s economy.

Aung San Suu Kyi, both before and after taking power in Myanmar, despite being imprisoned and her unwavering determination to eliminate the military junta from Myanmar’s government institutions, never called on foreign governments to cripple the country’s economy.

As far as foreign relations and neighborhood relations are concerned, even if China and Vietnam always look like they are going to fight a war tomorrow over the South China Sea disputes, the two countries’ politicians have rarely tried to sabotage their robust economic relations.

Bilateral trade between Vietnam and China jumped to US$234.9 billion last year, more than double the figure four years ago in 2018, which stood at $106.71 billion. Vietnam is China’s biggest trading partner among the 10 ASEAN member states and its sixth-largest partner globally.

Instead of decreasing their economic relations, China and Vietnam have strengthened them even more, believing that economic relations and people-to-people ties can create a solid buffer for peace against unintended disputes.

Politicians in the Mekong Region need to abide by the moral conduct of separating economy and politics.

Domestically, no matter how bitter their political battles, they should never ask foreign countries to impose economic sanctions against their own countries. Internationally, despite their political differences across the border, politicians should be careful not to harm the livelihoods and well-being of the people in the region, which is very much inter-dependent.

It is a moral duty of politicians to promote peace, stability, good-neighborliness, and shared prosperity of the people.