ការការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋជាង១០លាននាក់
មិនងាយដូចការនិយាយតែលើបបូរមាត់នោះទេ។ យើងម្នាក់ៗអាចនិយាយដោយស្រួលនូវឧត្តមគតិ
ឬទស្សនៈឧត្តុង្គឧត្តមផ្សេងៗ ដែលយើងរៀនតាមសៀវភៅ។ ប៉ុន្តែ
ក្នុងការគ្រប់គ្រងរដ្ឋជាក់ស្តែង វាមិនងាយស្រួលនោះឡើយ។ សួរថា
តើយើងធ្លាប់គ្រប់គ្រងស្ថាប័នមនុស្ស១០នាក់ ២០នាក់ ១០០នាក់ដែរឬទេ? តើវាពិបាកយ៉ាងម៉េចដែរ? នរណាៗក៏ដឹងពីបញ្ហាដែរ ប៉ុន្តែ មិនមែនប្រាកដថាមានដំណោះស្រាយនោះទេ
ហើយរឹតតែពិបាករកប្រតិបត្តិករជាក់ស្តែង ព្រោះសម្បូរតែអ្នកលើកទ្រឹស្តីប៉ុណ្ណោះ។
លោក ហេនរី ឃីសស៊ីនជើ (Henry Kissinger) ជាអ្នកទទួលពានរង្វាន់ណូបែលសន្តិភាព
ប៉ុន្តែ គ្រប់គ្នាស្គាល់គាត់ថា
ជាអ្នកនៅពីក្រោយការទំលាក់គ្រាប់បែកជាង២លានតោននៅកម្ពុជា។ លោក បារ៉ាក់ អូបាម៉ា (Barrack
Obama) គឺជាអ្នកមានវោហារសាស្ត្រពេញដោយឧត្តមគតិយ៉ាងខ្ពង់ខ្ពស់
ហើយទទួលបានណូបែលសន្តិភាពដែរ ប៉ុន្តែ យើងមិនបានឃើញគាត់កសាងសន្តិភាពអ្វីនោះឡើយ
នៅក្នុងការគ្រប់គ្រងរបស់គាត់។
ពិតណាស់ថា យើងត្រូវយកទ្រឹស្តីសៀវភៅមកធ្វើជាជំនួយនៃការពិចារណាថ្លឹងថ្លែង ប៉ុន្តែ ទន្ទឹមនឹងនេះ យើងក៏ត្រូវព្យាយាមប្រៀបធៀបខ្លួន និងដាក់ខ្លួននៅក្នុងស្ថានភាពគ្រប់គ្រងជាក់ស្តែងផង។
No comments:
Post a Comment