Tuesday, August 15, 2023

“If you want democracy in Cambodia, clean your own house first”



Opinion, Khmer Times, 15 August 2023 (Link)

This harsh language embodies two important messages.

The first message concerns the need for basic education of citizens.

Democracy is about governance and decision-making based on the voice of the majority. However, this does not necessarily mean that the choices made by the majority are always the right ones.

What if the people wanted to go to war to take back Kampuchea Krom from Vietnam? What if the majority were addicted to class struggle ideology that discriminates against the rich and tries to destroy them like Pol Pot’s ideology?

Such kinds of ideas might receive majority support through populist and extremist politics, but indeed such kinds of majority voices are not the right decision made for the national interest.

Sometimes you can think that as long as there is democracy, society will make the right decisions. As long as there is democracy, people will make the right and wise decisions, and everyone will think critically before making decisions that will benefit the nation.

But such an assumption is incorrect if citizens lack the basic education to distinguish right from wrong and cannot distinguish between what is a judgment based on emotions and what is based on reasons.

Let’s not forget that the Pol Pot regime also had the support of the majority of the people.

Democracy, backed by a majority of the people who do not have the basic education but who only have vengeful anger based on class struggle like the Pol Pot regime is extremely dangerous.

The Hitler regime also enjoyed overwhelming support from the German people. The German people already had a high level of education, but they were full of anger and ultra-nationalist sentiment. As a result, the Hitler regime wrought immeasurable havoc on humanity and the world.

The ancient Greek democracy, which Europeans often boast of being the origin of democracy, was in fact ruled by a handful of Greeks, while underneath them there were slaves who were oppressed and exploited. Such a democratic society is not a respectful society.

In Iraq, millions of people died after the successful transition to democracy, but Iraq is not yet a democracy. Worse still, the country may also be under foreign rule, as it has no sovereignty over its own oil resources.

In some democracies, the right to carry a gun is promoted as a symbol of protection of the rights and freedoms of the people.

But if guns are controlled by uneducated citizens who do not understand civic obligation to respect the rights of others, do not understand the civic duties to participate in protecting public security and public order, and instead defy and disobey public authorities, this can be catastrophic for society.

If guns are controlled by lunatics and they shoot children on the streets, in schools, but that democratic society cannot abolish the right to own a gun because that right has become a sacred symbol of freedom, liberty and democracy, then we should not need such kind of democracy.

This is the prime example that democracy is not automatically a cure to social disease.

Democracy depends very much on the people, social system and social values of individual country and there is no one-size-fits-all kind of democracy. If the American society values gun possession over the lives of children, then it is the self-determination of America in its path of democracy, but surely Cambodia will never adopt such kind of democracy.

When democracy is agitating in a country where people have no basic education, people can easily be manipulated to extreme directions: to go to war with Vietnam to regain Kampuchea Krom; to eliminate Cham, Chinese, and Vietnamese ethnics; to eliminate the rich and city people, the intellectuals, and civil servants; destroy all religions, etc.

This is not the democratic society that we want.

Therefore, education, good judgment, literacy, basic education as well as morality, respect for others and dignity are essential for the citizens of a democratic society to ensure that the democracy we desire serves peace and social harmony.

The second important message is that to maintain a respectful democracy, the people must understand their rights and obligations in tandem. People shall be responsible for themselves and the nation.

Most people know only rights, always demand rights, but never think about their obligations as citizens.

Some people demand excessive rights, but never care to clean their own houses.

This means that they have no basic knowledge about hygiene and sanitation and do not take responsibility for their own health and that of their families.

In fact, every citizen has a responsibility to take care of themselves, not just blame everything on society.

Garbage is dumped in sewers, in canals, or public parks. They don’t clean garbage in front of their houses but they say that they love Cambodia so much. If citizens cannot fulfill such a basic duty, if you cannot even clean your own houses, how can you boast that you love Khmer territory?

Citizens also need to know their duty to be self-reliant. Even Buddhist theory educate people about self-reliance. This teaching is similar to the famous quote by the late President John F. Kennedy: “Ask not what your country can do for you – ask what you can do for your country.” You cannot depend everything on the state. You cannot blame everything on the state and never ask yourself what you have done for society. Find only the faults of society, and never look at your own mistakes.

So, in short, democracy is not automatically synonymous to progress.

The country needs progressive and self-developing citizens to create an advanced and highly civilized democratic society.

Ignorance can turn democracy into a destructive demonic monster.

Democracies that are built on societies with citizens who lack proper education, living in extreme poverty with vengeful anger against the rich and determination for class struggle; people with ultra-nationalist sentiment; people who lacks discipline, morals, respect for others and dignities; such democracies are doomed to failure and self-destruction.

Friday, August 11, 2023

«​បើ​ចង់បាន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ត្រូវ​ចេះ​សម្អាតផ្ទះ​ខ្លួនឯង​សិន​»



លិខិតមិត្តអ្នកអាន, ភ្នំពេញប៉ុស្តិ៍, ១១ សីហា ២០២៣ (តំណភ្ជាប់)

ភាសា​គ្រោតគ្រាត​នេះ​បង្កប់​នូវ​សារសំខាន់​ ២​។ សារ​ទី​១ គឺ​ចង់​និយាយ​អំពី​ភាពចាំបាច់​នៃ​ចំណេះដឹង​មូលដ្ឋាន​របស់​ពលរដ្ឋ​។ លទ្ធិប្រជាធិបតេយ្យ​គឺ​ផ្តោតលើ​ការគ្រប់គ្រង និង​ការសម្រេចចិត្ត​ដែល​ផ្អែកលើ​សំឡេង​ភាគច្រើន​។ យ៉ាងណាក្តី សំឡេង​ភាគច្រើន​មិនមែន​សុទ្ធតែ​ល្អ និង​ត្រឹមត្រូវ​ទាំងស្រុង​នោះទេ​។​

​ចុះបើ​ប្រជាពលរដ្ឋ​ចង់​បបួលគ្នា​ទៅធ្វើ​សង្គ្រាម​ដណ្តើម​កម្ពុជា​ក្រោម​មកវិញ​? ចុះបើ​សង្គម​ភាគច្រើន​ងាយ​ឆេះ​នឹង​មនោ​គម​ន៍​វិជ្ជា​រើសអើង​វណ្ណៈ និង​កម្ទេច​អ្នកមាន​ចោល​ដូច​មនោគមន៍វិជ្ជា ប៉ុល ពត​? គំនិត​ទាំងនេះ​គឺ​សុទ្ធតែ​អាច​ទទួលបាន​សំឡេង​ភាគច្រើន តាមរយៈ​ន​យោ​បាយ​ប្រជា​ភិ​ថុ​ត និង​នយោបាយ​ជ្រុលនិយម ប៉ុន្តែ​សំឡេង​ភាគច្រើន​ទាំងនេះ​មិនមែនជា​ការសម្រេច​ដ៏​ត្រឹមត្រូវ​សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​ទេ​។​

​ពេលខ្លះ​យើង​អាច​គិតថា ឱ្យ​តែមាន​ប្រជាធិបតេយ្យ សង្គម​នឹងធ្វើ​ការសម្រេច​ចិត្ត​ត្រូវ​។ ឱ្យ​តែមាន​ប្រជាធិបតេយ្យ ប្រជា​ជន​គឺ​សុទ្ធតែ​សម្រេចចិត្ត​ត្រឹមត្រូវ និង​ប្រកបដោយ​សុភ​វិនិច្ឆ័យ ហើយ​មនុស្ស​ទាំងអស់​សុ​ទ្ធ​តែមាន​វិចារណញ្ញាណ ចេះ​វិភាគ​រកហេតុ​ផល​មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ជាតិ​។

​ប៉ុន្តែ សម្មតិកម្ម​បែបនេះ​គឺ​មិន​ត្រឹមត្រូវ​ឡើយ ប្រសិនបើ​ពលរដ្ឋ​ពុំមាន​ចំណេះ​​ដឹង​មូលដ្ឋាន ក្នុងការ​វែកញែក​រវាង​ខុស និង​ត្រូវ ហើយ​មិនអាច​បែងចែក​បាន​ថា អ្វីដែល​ជាការ​វិនិច្ឆ័យ​ដែល​ប្រើ​អារម្មណ៍ និង​អ្វីដែល​ប្រើ​ហេតុផល​។ សូម​កុំភ្លេចថា របប ប៉ុល ពត ក៏មាន​សំឡេងគាំទ្រ​ពី​ប្រជាជន​ភាគច្រើន​ដែរ​។ ប្រជាធិបតេយ្យ​ដែលមាន​ការគាំទ្រ​ដោយ​ប្រជាជន​ភាគ​ច្រើន ដែល​ពុំមាន​ចំណេះដឹង​មូលដ្ឋាន មានតែ​កំហឹង​វណ្ណៈ​ដូច​សម័យ​ប៉ុលពត គឺមាន​គ្រោះថ្នាក់​ខ្លាំងណាស់​។

​របប​ហ៊ី​ត្លែរ ក៏​សុទ្ធតែ​មានការ​គាំទ្រ​លើសលប់​ពី​ប្រជាជន​អាល្លឺម៉ង់​ដែរ​។ ប្រជាជន​អាល្លឺម៉ង់​ មានចំណេះដឹង​មូល​ដ្ឋា​ន​ខ្ពស់​រួចហើយ ប៉ុន្តែ​ពួកគាត់​ពោរពេញ​ទៅដោយ​កំហឹង និង​មាន​មនោសញ្ចេតនា​ជាតិនិយម​ជ្រុល​។ ជា​លទ្ធផល សម័យ​ហ៊ី​ត្លែរ​ក៏បង្ក​វិនាសកម្ម​ដល់​មនុស្សជាតិ និង​ពិភពលោក​ជាច្រើន​រាប់មិនអស់​ដែរ​។​

​ចំណែក​លទ្ធិប្រជាធិបតេយ្យ​របស់​ក្រិ​ក សម័យបុរាណ ដែល​ពួក​អឺរ៉ុប​តែងតែ​អួតថា ជា​ប្រភពដើម​នៃ​លទ្ធិប្រជាធិបតេយ្យ​នោះ តាមពិត​ គឺជា​សង្គម​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ក្រិ​ក ១​ ក្តាប់​តូច ប៉ុន្តែ នៅ​ពីក្រោម​សង្គម​របស់​ពួកគេ​វិញ​គឺជា​សង្គម​ដែលមាន​ប្រព័ន្ធ​ទាសករ​ដែល​ត្រូវគេ​ជិះជាន់​កេង​ប្រវ័ញ្ច​។ សង្គម​ប្រជាធិបតេយ្យ​បែបនេះ ក៏​មិនមែនជា​សង្គម​ស្អាតស្អំ​ដែរ​។​

​នៅ​ប្រទេស​អ៊ីរ៉ា​ក់ ប្រជាពលរដ្ឋ​រាប់លាន​នាក់​បាន​ស្លាប់​បន្ទាប់ពី​ជោគជ័យ​នៃ​ការ​ផ្លាស់ប្តូរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែប្រទេស​អ៊ីរ៉ា​ក់ នៅ​ពុំទាន់​មាន​ប្រជាធិបតេយ្យ​នៅឡើយ​ទេ​។ រឹតតែ​អាក្រក់​ជាង​ហ្នឹង​ទៅទៀត​នោះ គឺ​ប្រទេស​នេះ​ក៏​ប្រហែលជា​កំពុង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​បរទេស​ដោយ​ពួកគេ​គ្មាន​សិទ្ធិ​អធិបតេយ្យ​ក្នុងការ​គ្រប់គ្រង​ធនធាន​រ៉ែ​ប្រេង​របស់​ប្រទេស​ខ្លួនឯង​ឡើយ​។​

​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ សិទ្ធិ​កាន់​កាំភ្លើង​ត្រូវបាន​គេ​លើកស្ទួយថា ​ជា​និមិត្តរូប​នៃ​ការការពារ​សិទ្ធិសេរីភាព​របស់​ប្រជាជន​។ ប៉ុន្តែ​ប្រសិនបើ​កាំភ្លើង​ត្រូវបាន​គ្រប់គ្រង​ដោយ​ពលរដ្ឋ​ដែល​មិនមាន​ការ​អប់រំ​ពី​កាតព្វកិច្ច​ក្នុង​ការគោរព​សិទ្ធិ​របស់​អ្នកដទៃ មិន​យល់​ពី​កាតព្វកិច្ច​ក្នុងការ​ចូលរួម​ការពារ​សន្តិ​សុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ហើយ​ផ្គើន និង​មិន​ស្តាប់បង្គាប់​អាជ្ញាធរ​សាធារណៈ វា​អាចបង្កើត​គ្រោះមហន្តរាយ​ដល់​សង្គម​ទៅវិញ​។​

​ប្រសិនបើ​កាំភ្លើង​ត្រូវបាន​គ្រប់គ្រង​ដោយ​មនុស្ស​ឆ្កួត ហើយ​ពួកគេ​ដើរ​បាញ់​កុមារ​នៅតាម​ដងផ្លូវ តាម​សាលារៀន ប៉ុន្តែ​សង្គម​ប្រជាធិបតេយ្យ​បែរជា​មិនអាច​ដក​ហូត​សិទ្ធិ​កាន់កាប់​កាំភ្លើង​បាន​ព្រោះថា​សិទ្ធិ​កាន់​កាំភ្លើង បាន​ក្លាយជា​និមិត្តរូប​ដ៏​ពិសិដ្ឋ​នៃ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ដូច្នេះ​យើង​មិនគួរ​ត្រូវការ​ប្រជាធិបតេយ្យ​បែបនេះ​ទេ​។ នេះ​ជា​ឧទាហរណ៍​ជាក់ស្តែង​បំផុត​មួយ​ដែល​បង្ហាញថា លទ្ធិ​ប្រជា​ធិ​ប​​តេ​យ្យ​មិនមែនជា​ថ្នាំ​ទិព្វ​ដែល​អាច​ព្យាបាល​ជំងឺ​សង្គម​បាន​ដោយ​ស្វ័យប្រវត្តិ​ទេ​។​

​លទ្ធិប្រជាធិបតេយ្យ​គឺ​អាស្រ័យ​យ៉ាងខ្លាំង​ទៅលើ​កម្រិត​របស់​ប្រជាជន​ប្រព័ន្ធ​សង្គម និង​តម្លៃសង្គម​របស់​ប្រទេស​នីមួយៗ ហើយក៏​មិនមាន​លទ្ធិប្រជាធិបតេយ្យ​ស្តង់ដា​តែមួយ ដែល​តម្រូវឱ្យ​ត្រូវ​គ្រប់​ប្រទេស​នោះដែរ​។ ប្រសិនបើ​សង្គម​អា​មេ​រិ​ក​ឱ្យ​តម្លៃ​លើ​សិទ្ធិ​កាន់​កាំភ្លើង ជាជាង​សិទ្ធិ​រស់រានមានជីវិត​របស់​កុមារ​នោះ​វា​គឺជា​សិទ្ធិ​ស្វ័យ​សម្រេច​របស់​អាមេរិក​ក្នុង​មាគ៌ា​ប្រជាធិបតេយ្យ​របស់ខ្លួន​ប៉ុន្តែ​ច្បាស់​ណាស់​ថា កម្ពុជា​នឹងមិន​ជ្រើស​យក​លទ្ធិ​-​ប្រជាធិបតេយ្យ​បែបនេះ​ទេ​។​

​នៅពេលដែល​ប្រជាធិបតេយ្យ​កញ្ជ្រោក​នៅក្នុង​ប្រទេស​ដែល​ពលរដ្ឋ​មិនមាន​ការ​អប់រំ​មូលដ្ឋាន ពលរដ្ឋ​អាច​នឹង​ត្រូវគេ​ពង្វក់​ទៅ​ទិស​ណា​ក៏បាន​៖ ទៅ​កម្ទេច​វៀត​ណា​ម​ដើម្បី​ដណ្តើម​កម្ពុជា​ក្រោម​មកវិញ​, ទៅ​កម្ទេច​ជនជាតិ​ចាម ចិន វៀតណាម​, ឬ​ទៅ​កម្ទេច​ពួក​អ្នកមាន អ្នកទីក្រុង និង​កម្ទេច​បញ្ញវន្ត កម្ទេច​មន្ត្រីរាជការ​, កម្ទេច​សាសនា ចោល​ទាំងអស់​ក៏បាន​។ នេះ​មិនមែនជា​សង្គម​ប្រជាធិបតេយ្យ​ដែល​យើង​ចង់​បានទេ​។​

​ដូច្នេះហើយ កត្តា​អប់រំ សមត្ថភាព​វិ​និ​​ច្ឆ័​យ ការចេះ​អាន ចេះ​សរសេរ ចំណេះដឹង​មូលដ្ឋាន បូករួម​ទាំង​សីលធម៌ ការចេះ​គោរព​អ្នកដទៃ និង​ស្គាល់​ភាពថ្លៃថ្នូរ គឺមាន​ភាពចាំបាច់ សម្រាប់​ពលរដ្ឋ​ក្នុងសង្គម​ប្រជាធិបតេយ្យ ដើម្បី​ធានាថា ប្រជា​ធិ​ប​តេ​យ្យ​ដែល​យើង​ចង់បាន​នោះ វា​បម្រើឱ្យ​សន្តិភាព និង​ភាព​សុខដុម​ក្នុងសង្គម​។​

​សារសំខាន់​ទី​២ គឺ​ចង់​និយាយថា ដើម្បី​ទ្រទ្រង់​ប្រជាធិបតេយ្យ​ស្អាតស្អំ​បាន​ទាល់​តែ​ពលរដ្ឋ​ចេះ​ស្គាល់​សិទ្ធិ និង​កាតព្វកិច្ច​ព្រម​គ្នា​។ ទាល់តែ​ពលរដ្ឋ​ចេះ​ទទួលខុស​​ត្រូវ​ចំពោះ​ខ្លួនឯង និង​ចំពោះ​ប្រទេសជាតិ​ដែរ​។ ប្រជាជន​ភាគច្រើន​ស្គាល់​តែ​សិទ្ធិ​ទេ ចេះតែ​ទាមទារ​សិទ្ធិ​ទេ ប៉ុន្តែ មិនដែល​គិតពី​កាតព្វកិច្ច​របស់​ពលរ​ដ្ឋ​នោះទេ​។​

​ប្រជាពលរដ្ឋ​ខ្លះ ទាមទារ​សិទ្ធិ​ខ្លាំង​ហួស​ហេតុ ប៉ុន្តែ មិនដែល​យក​ភ្នែក​មើល​សម្អាត​អនាម័យ​នៅផ្ទះ​ខ្លួនឯង​។ នេះ​បានន័យថា គាត់​គ្មាន​ចំណេះដឹង​ជា​មូលដ្ឋាន​ទាក់ទង​នឹង​អនាម័យ ហើយ​គាត់​គ្មាន​ការ​​ទទួលខុសត្រូវ​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន​របស់គាត់ និង​ក្រុមគ្រួសារ​របស់គាត់​ទេ​។​

​គាត់​បំពេញ​កាតព្វកិច្ច​សាមញ្ញ​ក្នុងផ្ទះ​របស់គាត់​មិនបាន​ផង ប៉ុន្តែ គាត់​ស្រែក​ក្តែ​ងៗ​ថា ស្រឡាញ់​ជាតិ​។ តាមពិត ពល​​រដ្ឋ​ម្នាក់ៗ​សុទ្ធ​តែមាន​ភាព​ទទួល​ខុសត្រូវ​ក្នុងការ​មើលថែ​ខ្លួនឯង មិនមែន​អ្វីៗ​ត្រូវតែ​ដាក់​កំហុស​តែ​លើ​សង្គម​នោះទេ​។

​សំរាម​បោះចោល​ក្នុង​លូ ក្នុង​ប្រឡាយ បោះចោល​ពាសវាល​ពាសកាល ក្នុង​សួន​សាធារណៈ​។ សំរាម​មុខផ្ទះ​ខ្លួនឯង​មិនដែល​បោស​ទេ ហើយ​អួតថា ស្រឡាញ់​ទឹកដី​កម្ពុជា​ខ្លាំងណាស់​។ ត្រឹមតែ​កាតព្វកិច្ច​មូលដ្ឋាន​ជា​ពលរដ្ឋ​បំពេញ​មិនបាន​ផង ហើយ​បើ​ផ្ទះ​ខ្លួនឯង​មិនចេះ​សម្អាត​ផង តើ​អាច​អួតថា ខ្លួន​ស្រឡាញ់​ទឹកដី​ខ្មែរ​ដែរឬទេ​? ពលរដ្ឋ​ក៏ត្រូវ​ស្គាល់​កាតព្វកិច្ច​ខ្លួន​ទីពឹង​ខ្លួន​។ សូម្បី​ទ្រឹស្តី​ពុទ្ធសាសនា ក៏​អប់រំ​ឱ្យ​ខ្លួន​ទីពឹង​ខ្លួន​ដែរ​។

ការបង្រៀន​នេះ ​គឺ​ដូចជា​សម្ដី​របស់​អតីត​ប្រធានាធិបតី ច​ន អេ​ហ្វ ខេ​នេ​ឌី របស់​អាមេរិក​ដែល​ពោលថា «​យើង​មិនត្រូវ​សួរថា តើ​ប្រទេស​របស់​យើង​អាចធ្វើ​អ្វី​ឱ្យ​យើង​នោះទេ​។ យើង​ត្រូវ​សួរថា តើ​យើង​អាចធ្វើ​អ្វី​ដើម្បី​ប្រទេស​ខ្លួន​​ឯង​»​។

​យើង​មិនមែន​ត្រូវតែ​ផ្តេកផ្តួល​លើ​រដ្ឋ ហើយ​ឱ្យ​តែមាន​បញ្ហា​គឺ​ដាក់​កំហុស​តែ​លើ​រដ្ឋ​ទាំងអស់​នោះទេ​។ មិនដែល​សួរថា ខ្លួនឯង​បានធ្វើ​អ្វីខ្លះ​ចំពោះ​សង្គម​។ រកឃើញ​តែ​កំហុស​របស់​សង្គម ប៉ុន្តែ មិនដែល​យក​ភ្នែក​មើល​កំហុស​ខ្លួនឯង​។​

​ដូច្នេះ​និយាយ​សរុប​មកវិញ លទ្ធិ​ប្រជា​ធិបតេយ្យ​មិនមែន​ជឿនលឿន​រីកចម្រើន​ដោយ​ស្វ័យប្រវត្តិ​នោះទេ​។ ទាល់តែ​ពលរដ្ឋ​នៃ​សង្គម​ប្រជាធិបតេយ្យ​នោះ​មាន​ភាពជឿនលឿន និង​ចេះ​អភិវឌ្ឍ​ខ្លួន​ដែរ បាន​នាំឱ្យ​សង្គម​នោះ​ជឿនលឿន និង​ប្រកប​ដោយ​អរិយធម៌​ខ្ពង់ខ្ពស់​។

​ភាពអវិជ្ជា​អាច​ប្រែក្លាយ​លទ្ធិប្រជាធិបតេយ្យ​ទៅជា​បិសាច​បំផ្លាញ​សង្គម​បាន​។ លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រូវបាន​កសាងឡើង​នៅក្នុង​សង្គម​ដែល​ប្រជាពលរដ្ឋ​ខ្វះ​ការអប់រំ​ត្រឹមត្រូវ​រស់​​នៅក្នុង​ភាពក្រីក្រ​តោកយ៉ាក​ជាមួយនឹង​កំហឹង​សងសឹក​ប្រឆាំងនឹង​អ្នកមាន និង​ការតាំង​ចិត្ត​តស៊ូ​ប្រឆាំង​វណ្ណៈ​, សង្គម​ដែល​ប្រជាជនមាន​មនោសញ្ចេតនា​ជាតិ​និយម​ជ្រុល​, សង្គម​ដែល​ប្រជាជន​ខ្វះ​វិន័យ​សីលធម៌ ខ្វះ​ការគោរព​អ្នកដទៃ និង​សេច​​ក្តី​ថ្លៃថ្នូរ​,​ លទ្ធិប្រជាធិបតេយ្យ​បែបនេះ នឹង​នាំឱ្យ​សង្គម​នោះ​បរាជ័យ ហើយ​បំផ្លាញ​សង្គម​នោះ​ដោយ​ឯកឯង​៕

Saturday, August 5, 2023

តើ​អាចទៅរួច​ទេ​ ដែល​ឧកញ៉ា​ខ្មែរ​ដើរ​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ជប៉ុន​?



លិខិតមិត្តអ្នកអាន, ភ្នំពេញប៉ុស្តិ៍, ៥ សីហា ២០២៣ (តំណភ្ជាប់)

នេះ​គ្រាន់តែ​ជាការ​យល់សប្តិ​ប៉ុណ្ណោះ​។​

​កម្ពុជា​បាន​រង់ចាំ​ជនជាតិ​ជប៉ុន​មក​វិនិយោគ​ជា​យូរណាស់​មកហើយ​ប៉ុន្តែ​ការវិនិយោគ​របស់​ជប៉ុន នៅតែមាន​ទំហំ​តូច​។​

​ក្រុមហ៊ុន​ជប៉ុន​តែងតែ​ត្អូញត្អែរ​ដដែលៗ​ថា​ពួកគេ​មានការ​លំបាក​ក្នុងការ​ស្វែងរក​ឧកញ៉ា​ខ្មែរ​ដែល​ពួកគេ​អាច​ទុកចិត្តបាន​និង​អាច​ធ្វើការ​ជាមួយ​បាន​។​តែ​ពួកគេ​មិន​ចង់​មក​ខ្មែរ​ទេ ហើយ​ពួកគេ​មាន​ហេតុផល​មិនចេះ​អស់​។ គេ​តែងតែ​ត្អូញ​ជារឿយៗ​ថា កម្ពុជា​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​, ខ្វះ​អ្នកគ្រប់គ្រង​ថ្នាក់កណ្តាល​,​អគ្គិសនី​ថ្លៃ​, ទំហំ​ទីផ្សារ​តូច​, និង កម្រៃ​ក្រៅផ្លូវការ​។​ល​។​

​អ៊ីចឹង បើ​ជប៉ុន​នៅតែ​មិន​មក​ចុះ​ហេតុអ្វី​បានជា​យើង​មិន​ទៅ​នាំ​ពួកគេ​មក​កម្ពុជា​ដោយ​ទិញយក​បច្ចេកវិទ្យា​ឬ​ក្រុមហ៊ុន​ជប៉ុន​តែម្តងទៅ​?

​ពាក្យ​ដែល​គេ​តែង​និយាយថា ការផ្ទេរ​បច្ចេកវិទ្យា​គឺ​គ្រាន់តែ​ជា​ពាក្យពីរោះ​ស្តាប់​ប៉ុណ្ណោះ ប៉ុន្តែ ជាក់ស្តែង បច្ចេកវិទ្យា​គឺ​ត្រូវការ​លុយ វា​មិនមែនជា​ជំនួយ​សប្បុរសធម៌​ទេ​។​

​បច្ចេកវិទ្យា​មិនចាំបាច់​ទាល់តែ​ជា​របស់​ជប៉ុន​នោះទេ​។ យើង​អាច​ទិញ​ពី​អឺរ៉ុប​កូរ៉េ​ចិន​ឬ​ថៃ​ក៏បាន​។​

​តាមពិត នៅលើ​ពិភពលោក​យើង​នេះ មាន​បច្ចេកវិទ្យា​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា ដែល​វិនិយោគិន​អាច​ទិញ​បាន ដើម្បី​ពង្រីក​វិសាលភាព​នៃ​ធុរកិច្ច​របស់​ពួកគេ​។​

​វា​ជា​អាជីវកម្ម​ប្រថុយប្រថាន​មិន​សប្បាយ​លេង និង​មិន​ងាយស្រួល​ដូច​ជំនួញ​អចលនទ្រព្យ​នោះទេ​។​ប៉ុន្តែ​តទៅ​ថ្ងៃមុខ មានការ​ចាំបាច់​ដែល​ឧកញ៉ា​ខ្មែរ​ត្រូវ​រលាស់​ខ្លួន​ចេញពី​គំរូ​អាជីវកម្ម​បីដូច​ខាងក្រោម​។​

​ទីមួយ ធុរកិច្ច​ដែលមាន​ទំនោរ “​ចម្លង​គ្នា​”​។​ឧស្សាហកម្ម​ស្រា​បៀរ​គឺជា​ឧទាហរណ៍​ដែល​ងាយ​មើលឃើញ​បំផុត​។​ឧកញ៉ា​ជាច្រើន​មាន​រោងចក្រ​ផលិត​ស្រា​បៀរ​ហើយ​ពួកគេ​កំពុង​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​កម្ពុជា​ដ៏​តូចចង្អៀត​។ ​ប្រទេស​កម្ពុជា​ តែងតែ​ទទួលបាន​ចំណាត់​ថ្នាក់ខ្ពស់ ក្នុងនាម​ជា​ប្រទេស​ដែលមាន​ការសេព​គ្រឿង​ស្រវឹង​ច្រើនជាងគេ​នៅក្នុង​តំបន់​ប៉ុន្តែ​ចំណាត់ថ្នាក់​បែបនេះ​មិនមែនជា​តួលេខ​ដែល​យើង​គួរ​មាន​មោទនភាព​នោះទេ​ព្រោះ​និន្នាការ​នេះ​នឹង​បង្កើត​បន្ទុក​ដ៏​ធំ​នាពេល​អនាគត​សម្រាប់​វិស័យ​សុខាភិបាល​ហើយ​សំខាន់បំផុត​គឺ​វា​បានធ្វើឱ្យ​ថាមពល​សកម្ម​របស់​ក​ម្លាំ​ង​ពលកម្ម​ពេញវ័យ​របស់​កម្ពុជា​ធ្លាក់ចុះ ជាពិសេស គឺ​បុរស​។​នៅពេលណា​ដែលមាន​បុណ្យទាន​ម្តងៗ​ឪពុកម្តាយ​នៅតាម​ជនបទ​តែងតែ​ត្អូញត្អែរថា​ពួកគេ​ត្រូវ​ទូទាត់​បំណុល​ដែល​នៅសល់​ពី​ការផឹកស៊ី​របស់​កូនៗ​បន្ទាប់ពី​ពួកគេ​មកលេង​ផ្ទះ​បាន​ពីរ​បី​ថ្ងៃ​។​នេះ​មិនមែនជា​សញ្ញា​ល្អ​ទាល់តែសោះ​សម្រាប់​សង្គម​ក​ម្ពុ​ជា​។​

​ទី​ពីរ​ទំនោរ​ធុរកិច្ច​ដែល​ផ្តោតលើ​អាជីវកម្ម​អចលនទ្រព្យ ដែលជា​ការទិញ​ដី​ទុក ដើម្បី​លក់​ពេល​ឡើងថ្លៃ​។​

​ទី​បី​ទំនោរ​ធុរកិច្ច​ដែល "​រង់ចាំ​ចិន​ត្រឡប់មកវិញ​" ។​

​ទំនោរទី​ពីរ​និង​ទី​បី​គឺមាន​ភាព​ប្រទាក់ក្រឡា​គ្នា​ដោយ​ផ្នែក​។​

​អាជីវកម្ម​អចលនទ្រព្យ​ទទួលបាន​ផលចំណេញ​សម្បើម​ខ្លាំងណាស់ នៅក្នុង​អំឡុង​ពេលដែល​វិនិយោគ​ចិន​ហូរ​ចូល​យ៉ាងគំហុក​នៅ​ចន្លោះ​ឆ្នាំ​២០១៦ ដល់ ២០១៩​។​យើង​បានឮ​ពី​ជម្លោះ​ជាច្រើន​រវាង​ឧកញ៉ា​លើ​បញ្ហា​វិវាទ​ដីធ្លី​ហើយ​ឧកញ៉ា​មួយចំនួន​ក៏បាន​បង្កើត​បញ្ហា​សង្គម​ទាក់ទង​នឹង​បញ្ហាដីធ្លី​ដែរ​។​

​រំហូរ​ភ្លូកទឹកភ្លូកដី​នៃ​ការវិនិយោគ​របស់​ចិន​បាន​ឈប់​នៅ​ទ្រឹង មុនពេល​ដែល​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ចាប់ផ្តើម​ផ្ទុះឡើង​នៅ​ចុងឆ្នាំ​២០១៩​។​

​ឥឡូវនេះ​វា​មាន​រយៈពេល​មួយឆ្នាំ​កន្លះ​ទៅហើយ​ដែល​ប្រទេស​កម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ​នៅ​ចុងឆ្នាំ​២០២១​ហើយ​បានរៀបចំ​កម្រាលព្រំ​ក្រហម​ដើម្បី​ទទួល​ស្វាគមន៍​ការវិល​ត្រឡប់មកវិញ​របស់​ជនជាតិ​ចិន​។​ប៉ុន្តែ មកទល់ពេលនេះ យើង​នៅ​មិនទាន់​ឃើញ​មាន​សញ្ញា​ណាមួយ ដែល​ផ្តល់​ក្តី​សង្ឃឹមថា រំហូរ​ចូល​ដ៏​សម្បើម​នៃ​លុយ​ចិន​នឹង​វិល​ត្រឡប់មក​កម្ពុជា​សាជាថ្មី​ឡើយ​។​

​ម្ចាស់​អចលនទ្រព្យ​ជាច្រើន​មិនអាច​ជួល​អចលនទ្រព្យ​របស់​ពួកគេ​ក្នុង​អត្រា​ខ្ពស់​ដូច​យល់សប្តិ​ដូចដែល​ពួកគេ​ធ្លាប់ជួល​ឱ្យ​ចិន ក្នុង “​យុគសម័យ​មាស​” នៃ​រលក​ចិន ដូច​ពីមុន​បានឡើយ​។​ម្ចាស់​អចលនទ្រព្យ​ត្រូវ​គិតគូរ​ទម្លាក់​តម្លៃ​ជួល​ដើម្បី​សម្រប​ខ្លួន​ទៅនឹង​តថភាព​ថ្មី​ដើម្បី​អនុញ្ញាតឱ្យ​សកម្មភាព​អាជីវកម្ម​នៅក្នុង​ស្រុក​មានដំណើរ​កា​រ​ជា​ប្រក្រតី​។​

​គ្រប់គ្នា​បាន​រង់ចាំ​ការវិលត្រឡប់​មកវិញ​នៃ​ការវិនិយោគ​របស់​ចិន​ដូច​កសិករ​រង់ចាំ​ទឹកភ្លៀង​។​

​សំណួរ​នៅត្រង់ថា ចុះបើ​ជនជាតិ​ចិន​មិន​មកវិញ​?

​ជាមួយនឹង​គំរូ​អាជីវកម្ម​ទាំងបី​ខាងលើ​ឧកញ៉ា​ខ្មែរ​កំពុង​ក្លាយជា​ត្រី​បា​ឡែ​ន​ធំ​ក្នុង​ស្រះ​ទឹកតូច​ដែល​មិនអាច​ចៀស​ផុតពី​ការបុក​ត្រី​បា​ឡែ​ន​គ្នាឯង​បានឡើយ​។​ត្រី​បា​ឡែ​ន​ធំ​គួរតែ​ហែល​នៅក្នុង​សមុទ្រ​ឬ​ស្វែងរក "​មហាសមុទ្រ​ខៀវ​" នៃ​ឱកាស​ដើម្បីឱ្យ​ពួកគេ​អាច​រីករាយ​នឹង​សេរីភាព​ក្នុងការ​ដកដង្ហើម​និង​លូតលាស់​។​

​ឧកញ៉ា​ខ្មែរ​មិនអាច​អង្គុយ​រង់ចាំ​ចិន​ត្រឡប់មកវិញ​ដូច​កសិករ​រង់ចាំ​ទឹកភ្លៀង​បានទេ​ព្រោះ​គ្មាន​នរណាម្នាក់​អាចធ្វើ​ផែនការអាជីវកម្ម​ដោយ​ផ្អែកលើ​ទឹកភ្លៀង​បានឡើយ​។​

​ដូច្នេះ​ត្រី​បា​ឡែ​ន​ធំៗ​ត្រូវ​ចេញទៅ​ខាងក្រៅ​ដើម្បី​ស្វែងរក “​មហាសមុទ្រ​ខៀវ​”​ហើយ​មហាសមុទ្រ​ខៀវ​នោះ​គឺ​ពឹង​អាស្រ័យ​ខ្លាំង​នៅលើ​ការវិនិយោគ​លើ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​។​

​មាន​វិធី​ពីរ​យ៉ាង​ក្នុងការ​ទទួលបាន​បច្ចេក​វិទ្យា​។​វិធី​ទីមួយ​គឺ​យើង​បញ្ជូន​សិស្ស និស្សិត របស់​យើង​ទៅ​រៀន​ក្រៅប្រទេស​ហើយ​បន្ទាប់មក​បង្កើត​បច្ចេក​វិទ្យា​ដែល​យើង​ចង់បាន​នៅពេលដែល​ពួកគេ​ត្រឡប់មកវិញ​។​ប៉ុន្តែ​វិធីសាស្ត្រ​នេះ​អាច​ចំណាយពេល​រាប់​ទសវត្សរ៍​។​ហើយ​យើង​ក៏​មិន​ប្រាកដថា​សិស្ស និស្សិត ទាំងនោះ​នឹង​ត្រឡប់មក​មាតុភូមិ​កំណើត​វិញ​ដែរ​។​

​ករណី​របស់​កម្ពុជា​គឺជា​ករណី​ជាក់ស្តែង​បំផុត​។​យើង​មាន​ធនធានមនុស្ស​ល្អៗ​ជាច្រើន​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន​ផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិនបាន​ត្រឡប់មកវិញ​ទេ​។​ពួកគេ​មិនមាន​ជម្រើស​ច្រើន​នោះឡើយ បើ​ពួកគេ​ត្រឡប់មក​កម្ពុជា​វិញ ដោយសារ​ពួកគេ​មិនអាច​ស្វែងរក​អាជីព​ដែល​សមស្រប​នឹង​សមត្ថភាព​ជំនាញ​របស់​ពួកគេ​ហើយ​បន្ថែម​លើ​នេះ ប្រទេស​ជប៉ុន​តែងតែ​រីករាយ​ជានិច្ច ក្នុងការ​ផ្តល់ជូន​ពួកគេ​នូវ​កញ្ចប់​អត្ថប្រយោជន៍​ដ៏​គួរឱ្យ​ទាក់ទាញ​ដោយសារ​ថា ជប៉ុន​ខ្លួនឯង​ក៏​កំពុង​ត្រូវការ​ធនធានមនុស្ស​ផ្នែក​បច្ចេកវិទ្យា​ដែរ​។​

​អ៊ីចឹង​វិធី​មួយទៀត​គឺមាន​តែ​ការ​ទិញយក​បច្ចេកវិទ្យា​។​

​នៅពេលដែល​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​កំពុង​រីកចម្រើន​ខ្លាំង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ពួក​សាមូរ៉ៃ​បាន​ដើរ​ជះ​លុយ​ទិញ​អ្វី​គ្រប់យ៉ាង​នៅ​អាមេរិក តាំងពី រោងចក្រ​រហូតដល់​ធ​នាគារ​អគារ​ការិយាល័យ​ភាគហ៊ុន​មូល​ប​ត្រ​និង​ផ្ទាំងគំនូរ​វិចិត្រ​របស់​វិចិត្រករ​ល្បីៗ​។​ជនជាតិ​អាមេរិក​ពេលនោះ ភ័យ​ខ្លាំង​ថា ជប៉ុន​អាច​នឹង​ទិញ​អាមេរិក​ទាំងមូល​។​

​នៅ​ទសវត្សរ៍​ឆ្នាំ​២០១០​អឺរ៉ុប​ភ័យខ្លាច​ថា​ចិន​កំពុង​ទិញ​អឺរ៉ុប​ទាំងមូល​។​ជនជាតិ​ចិន​បាន​ដើរ​ទិញ​ក្រុមហ៊ុន និង​រោងចក្រ​រថយន្ត ក្រុមហ៊ុន​កម្មន្តសាល ក្រុមហ៊ុន​ផលិតកម្ម​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្ពស់​។ សូម្បីតែ​ចម្ការ​ទំពាំងបាយជូរ និង​សិប្បកម្ម​ស្រាក្រហម Bordeaux របស់​បារាំង​ក៏​ពួកគេ​ដើរ​ទិញ​ដែរ​។​

​ក្រុមហ៊ុន​ផលិត​ត្រាក់ទ័រ​ធំ​ទី​ពីរ​របស់​ចិន​ឈ្មោះ​Yto​បាន​ទិញយក​ក្រុមហ៊ុន​McCormick របស់​បារាំង​។ ហើយ​ពួកគេ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​បារាំង​ក្នុងការ​ផលិត​ម៉ូ​ដែល​កម្រិត​ទាប​និង​មធ្យម​នៅក្នុង​ប្រទេស​ចិន​ហើយក៏​បានចាប់ផ្តើម​ការ​ផលិតឡើង​វិញ​នៅ​ប្រទេស​បារាំង​ផងដែរ​។​

​ក្រុមហ៊ុន​Ford បាន​លក់​ក្រុមហ៊ុន​រថយន្ត​Volvo ទៅឱ្យ​ក្រុមហ៊ុន​ឯកជន​ចិន​Geely​ក្នុង​ឆ្នាំ​២០១០​។​

​រថយន្ត​ម៉ាក​MG របស់​អង់គ្លេស​ត្រូវបាន​ក្រុមហ៊ុន Nanjing Automobile Group ជួយសង្គ្រោះ ក្នុង​ឆ្នាំ​២០០៥​ហើយ​ក្រោយមក​មាន​អ្នក​សង្គ្រោះ​បន្ត​គឺ​ក្រុមហ៊ុន​រដ្ឋ​ចិន​SAIC Motor​។​

​ក្រុមហ៊ុន​ផលិត​សម្បក​កង់​អ៊ីតាលី​Pirelli បច្ចុប្បន្ន មាន​ភាគហ៊ុន​ភាគច្រើន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​គីមី​រដ្ឋ​របស់​ចិន​ChemChina​។​

​ក្នុង​ឆ្នាំ​២០១៦​ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​ប្រហែល​១២,៦​ប៊ី​លាន​ដុល្លារ នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ដែល​ចំនួន​នេះ​ច្រើនជាង​ទំហំ​វិនិយោគ​សរុប​កាលពី​១០​ឆ្នាំមុន​បញ្ចូល​គ្នា​។​ក្រុមហ៊ុន​អាល្លឺម៉ង់​ចំនួន​៦៨​ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន​ចិន​នៅ​ឆ្នាំ​២០១៦​។​ហើយ​នៅ​ឆ្នាំ​២០១៧​ក្រុមហ៊ុន ៥៧ ត្រូវបាន​ទិញ ដែល​ភាគច្រើន​គឺ​នៅក្នុង​វិស័យ​វិស្វកម្ម​។​

​ជា​ការពិត​ការដើរ​ទិញ​ខាងលើនេះ គឺ​ស្ថិតក្នុង​ខ្ទង់​ប៊ី​លាន​ដុល្លារ​។​ប៉ុន្តែ​មិនមែន​ការវិនិយោគ​ទាំងអស់​ត្រូវតែ​មានតម្លៃ​ខ្ពស់​ដូច្នោះ​ឡើយ​។​

​នៅ​ឆ្នាំ​២០២១​ក្រុមហ៊ុន​Wingtech Technology ដែលជា​ក្រុមហ៊ុន​គាំទ្រ​ដោយ​រដ្ឋ​ចិន​បាន​គ្រប់គ្រង​​ទាំងស្រុង​លើ​រោងចក្រ​ផលិត​semiconductor ដ៏​ធំ​បំផុត​របស់​ចក្រភព​អង់គ្លេស​ឈ្មោះ​Newport Wafer Fab (NWF) ក្នុងតម្លៃ​៦៣​លាន​ផោន (​ឬ​៨៧​លាន​ដុល្លារ​) ។​

​មានរឿង​ដ៏​ល្បីល្បាញ​មួយ ដែល​វិនិយោគិន​ជប៉ុន​ឈ្មោះ​Son Masayoshi ស្ថាបនិក​ក្រុមហ៊ុន​Softbank Group ដែល​បាន​សម្រេចចិត្ត​វិនិយោគ​២០​លាន​ដុល្លារ​នៅក្នុង​ក្រុមហ៊ុន​Alibaba របស់​Jack Ma នៅ​ឆ្នាំ​២០០០​បន្ទាប់ពី​បាន​ជួប​ជាមួយ​Jack Ma មិន​ដល់​២០​នាទី​ផង​។​ក្រុមហ៊ុន​ចិន​មួយ​នេះ ក្រោយមក​បាន​រីកចម្រើន​ក្លាយជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​ដែលមាន​អាជីវកម្ម​រាប់ពាន់​លាន​ដុល្លារ​។​

​មានការ​រាយការណ៍​ថា​ក្រុមហ៊ុន​កូរ៉េ​និង​ចិន ក៏បាន​បង់ប្រាក់​ឱ្យ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ជប៉ុន​ដើម្បី​ទទួលបាន​បច្ចេកវិទ្យា​ពី​ការស្រាវជ្រាវ​របស់​ពួកគេ​ដែរ​។​

​ដូច្នេះ​គំនិត​ដែល​ចង់​លើក​នៅទីនេះ​គឺថា ឧកញ៉ា​ខ្មែរ​គួរតែ​ស្វែងរក​បច្ចេកវិទ្យា​ពី​បរទេស​បន្ថែមទៀត​ដើម្បី​ពង្រីក​វិសាលភាព​អាជីវកម្ម​របស់ខ្លួន​ឱ្យ​លើសពី​ការប្រកួតប្រជែង​ផ្ទៃក្នុង​និង​ការរង់ចាំ​ជនជាតិ​ចិន​។​

​បច្ចេកវិទ្យា​មិនមែន​សំដៅ​តែ​លើ​រថយន្ត​ប៉ុណ្ណោះ​ទេ​។​វា​អាចជា​គ្រឿងចក្រ​កសិកម្ម​ផលិតកម្ម​ឧស្សាហកម្ម​ឱសថ​និង​គីមី​បញ្ញា​សិប្ប​និមិត្ត (AI) បច្ចេកវិទ្យា​ឌីជីថល​ឬ​បច្ចេកវិទ្យា​ផ្សេងទៀត​ដែល​គាំទ្រ​ដល់​ឧស្សាហកម្ម​ដែល​នឹង​រីកចម្រើន​នាពេល​អនាគត​។​

​វា​ត្រូវការ​សេចក្តីក្លាហាន​និង​លុយកាក់​ដ៏​ច្រើន​ដើម្បី​ដើរ​លុកលុយ​លើផ្លូវ​ដែល​មិនសូវ ឬ​មិន​ធ្លាប់​ដើរ​ពីមុនមក​។​

​ប៉ុន្តែ សមិទ្ធផល​ធំ​ទាំងអស់​សុទ្ធតែ​ចាប់​ផ្តើមឡើង​ដំបូង​ពី​ជំហាន​តូចៗ​។ ចាំបាច់​ត្រូវតែមាន​ចំណុច​ចាប់ផ្តើម​។​

​នៅ​ថ្ងៃ​អនាគត​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) នឹងមិន​ត្រឹម​តែមាន​បេសកកម្ម ក្នុង​ការនាំយក​ក្រុមហ៊ុន​ជប៉ុន​ដែល​ស្ទាក់ស្ទើរ​រារែក ឱ្យមក​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ពួកគេ​ប្រហែលជា​ត្រូវបង្កើត​យុទ្ធសាស្ត្រ​ថ្មី​ដោយ​ធ្វើ​ការណែនាំ​ដល់​ឧកញ៉ា​ខ្មែរ​នូវ​ប្រភេទ​នៃ​បច្ចេកវិទ្យា​ជប៉ុន​ដែល​អាច​ទិញ​បាន​សម្រាប់​អភិវឌ្ឍ​ឧស្សាហកម្ម​កម្ពុជា​។​

​គ្មាន​ផ្លូវ​កាត់​ឡើយ នៅក្នុង​ការចាប់យក​ប​ច្ចេក​វិទ្យា​។​ហើយ​បច្ចេកវិទ្យា​ក៏​មិនមែនជា​ទំនិញ​សប្បុរសធម៌​នោះដែរ​។​

​ចុះបើ​ថ្ងៃ​ណាមួយ ឧកញ៉ា​ខ្មែរ​ជិះ​យន្តហោះ​ជាមួយ​នាយករដ្ឋមន្ត្រី​ខ្មែរ​ទៅ​ក្រៅប្រទេស​ប៉ុន្តែ មិនមែន​ទៅ​ដើរ​ទិញ​កាបូប​Hermes ទេ ប៉ុន្តែ ទៅ​ដើរ​ទិញ​បច្ចេកវិទ្យា​និង​ក្រុមហ៊ុន​របស់​បរទេស​វិញ​នោះ​?
​ប្រហែលជា​នេះ​មិនមែនជា​សុបិន​ទៀត​ទេ​។​

Wednesday, August 2, 2023

The failure of the opposition in instigating 18 August event



Khmer Times, Opinion, 19 August 2024 (Link)

The attempt of the opposition group overseas to incite mass protests on August 18 to provoke unrest in the country, using the issue of cooperation on the Cambodia-Laos-Vietnam development triangle area (CLV-DTA) to light nationalist sentiment among citizens, failed.

The instigators of the demonstration made it clear that their ultimate goal was to overthrow the government by undermining the economy, stoking class anger, hatred against the rich, government officials and the armed forces, ultranationalism, racial discrimination, all of which are extremist ideologies, which do not differ from the ideology of Pol Pot.

They also did not hide their intention to provoke violence and they have no will to restrict their protesters from violence. They wanted to exacerbate the situation to the like of Bangladesh’s case, which for them amounted to rekindling the hopes of a Colour Revolution that they had always desired.

However, the vicious attempts to destroy the peace of the entire nation for their reckless political ambitions were thwarted as the Royal Government and the armed forces had prevented in a timely manner their ill-will through peaceful means and restrained efforts to explain with the utmost patience, but at the same time they were also well prepared with absolute determination should the situation turns into the worst-case scenario.

Drawing from this event, we can draw some of the following implications:

First, the 17 million Cambodians still resort to peace and tranquility.

Although some people still have questions about the cooperation framework of the CLV-DTA because they love their motherland, they do not agree to the provocation of social unrest that destroys the well-being of the whole nation, that eventually would lead to the loss of tourists and investors whom are much needed for their livelihood as well as the country’s economic development.

They have clearly seen that after the demonstrations that toppled the Bangladeshi government, many investors fled the country because everyone knows that no one is going to invest millions of dollars in a country without security and safety. And no tourist wants to go on an adventure with the sound of bullets and at the risk of their own lives.

Second, the strong unity of the armed forces in defending the national territory, peace and the constitutional government that had emerged from the elections.

In fact, the accusation regarding the loss of four provinces (Ratanakkiri, Mondulkiri, Kratie and Stung Treng) is an insult to the Royal Government, to the people living in those four provinces, but what is most serious is a direct insult to the armed forces who are the border guards. These troops find such accusation unacceptable when they have to patrol the border, day and night, rain and shine, even if they have to be away from their families for the task of defending the motherland.

They are true patriots who dare to sacrifice their lives to protect the territory of Cambodia. For them, it is really painful when they try to explain the truth on the ground, but some people still do not believe them and instead pin their belief on imaginative people who have never stepped foot on the border area.

Third, do not underestimate the supporting force for the Cambodian People’s Party (CPP).

Civil servants, business people and the general public who love and support CPP believe in the leadership capability and unwavering patriotic conscience of the CPP leaders, who always stand in solidarity with the people and dare to sacrifice their lives to protect the national territory. CPP’s supporters are also true patriots and none of the CPP members are willing to lose Cambodian territory.

Members of the CPP are the true patriots who are willing to die for their own motherland. CPP members are always mature and possess great level of patience, even if they are sometimes insulted as “unthinking followers”. This is because they have clearly understood the great conscience of the leaders of the Royal Government and the CPP who are extremely loyal to the motherland, always stay and is willing to die in the motherland and are always willing to stay with the people through good and bad times. They do not respond with anger to the point of destroying Cambodia’s peace, destroying the reputation of the Cambodian people, which foreigners can despise for that the Khmer people is always quarrelling with each other from domestic to overseas.

But the opposition must not underestimate the strength and willpower of the CPP supporters, as the Khmer saying that goes, “kheugn klar krap thar klar sampeah” or literally means “don’t ever look at the lying tiger as a bowing tiger.”

Fourth, never expect that the 2013 events will happen again.

Internal national unity is the strongest deterrent to the Colour Revolution, especially the unity of the armed forces. The armed forces have a duty to protect the legitimate government born out of elections and have a duty to protect the security of the people throughout the entire country.

The Royal Government and the armed forces cannot stand idle when a handful of individuals are willing to divide the nation, cause insecurity, the loss of peace and stability. If a nation is at war, the government and the armed forces are responsible for the lives of the whole 17 million people, so enforcing the law against those who act against the law is a customary practice in strengthening the rule of law for the sake of nationwide peace. No question asked.

The armed forces had already had bitter experiences in 2013, when the concept of Colour Revolution was still unknown in Cambodia. But for now, don’t expect an event like 2013 to happen again.

Fifth, fake news is a poison and a virus that kills society.

When the explanation has been given by those who have been involved in the real works for decades, but people still don’t believe it and place their trust in those influencers who have never worked or never put their foot in the border zone, this means that fake news is actually devastating for society. The vicious influencers have absolutely no professional experience and their accusations were purely imaginative.

This is a great danger for the society.

Fake news can divide a country and cause insecurity. Such danger is also a threat to other countries, such as the United Kingdom, where fake news had provoked racist movement and vandalism. Indeed, the British government has every right to use iron fists to disperse anti-social groups. This is an extremely complex challenge that governments around the world are struggling to tackle.

Therefore, based on the arguments above, the messages that the author considers most important are twofold. First, the events of August 18 show that the Cambodian people chose peace and tranquility and were not deceived by the opposition, which is ready to destroy the entire nation for its political ambitions. Second, don’t expect an attempted Color Revolution to happen again like it did in 2013.

Sim Vireak expressed his own voice as a civil servant and a Cambodian citizen living in Cambodia 

Tuesday, August 1, 2023

តើព្រឹត្តិការណ៍ថ្ងៃ១៨ សីហា មានអត្ថន័យដូចម្តេចខ្លះ?



បទអត្ថាធិប្បាយ, ទីស្តីការគណៈរដ្ឋមន្ត្រី, ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០២៤ (តំណភ្ជាប់)

ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅប្រទេសក្នុងការពន្យុះឱ្យមានមហាបាតុកម្មនៅថ្ងៃទី១៨ ខែសីហា ដើម្បីបង្កចលាចលនៅក្នុងប្រទេស ដោយយកបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ជាលេសដើម្បីឆក់ទាញមនោសញ្ចេតនាជាតិនិយមរបស់ប្រជាពលរដ្ឋ ត្រូវបានបរាជ័យ។ 

មេបាតុកម្មបានបញ្ជាក់យ៉ាងច្បាស់ពីគោលដៅចុងក្រោយរបស់ខ្លួន ដោយឥតមានលាក់លៀមអ្វីឡើយ នោះគឺការផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការបន្ទុចបង្អាក់ស្ថានភាពសេដ្ឋកិច្ច បញ្ឆេះកំហឹងវណ្ណៈ ស្អប់អ្នកមាន ស្អប់មន្ត្រីរាជការ ស្អប់កងកម្លាំងប្រដាប់អាវុធ និងកំហឹងជាតិនិយម រើសអើងពូជសាសន៍ ដែលនយោបាយជ្រុលនិយមបែបនេះ គឺគ្មានខុសគ្នាអ្វីឡើយពីមនោគមវិជ្ជាប៉ុល ពត។ 

ពួកគេក៏មិនបានលាក់លាម ឬរឹតត្បិតក្រុមបាតុកររបស់ពួកគេមិនឱ្យប្រើហិង្សានោះដែរ គឺគេចង់រុញច្រានស្ថានការណ៍ឱ្យក្តៅគគុក ដូចជាករណីប្រទេសបង់ក្លាដែស ដែលសម្រាប់ពួកគេ គឺជាការបញ្ឆេះឡើងវិញនូវក្តីសង្ឃឹមនៃបដិវត្តន៍ពណ៌ ដែលពួកគេចង់បាន។

យ៉ាងណាក្តី ការប៉ុនប៉ងដ៏អាក្រក់ ដែលចង់បំផ្លាញសន្តិភាពប្រទេសជាតិទាំងមូល ដើម្បីមហិច្ឆតារបស់ពួកគេត្រូវបានបរាជ័យ ដោយសាររាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ បានទប់ស្កាត់បានទាន់ពេលវេលា លើចេតនាបង្កអសន្តិសុខរបស់ក្រុមប្រឆាំង ដោយវិធីសាស្ត្រសន្តិភាព និងការខិតខំពន្យល់ដោយភាពអត់ធ្មត់ជាទីបំផុត ប៉ុន្តែ ទន្ទឹមនេះក៏បានត្រៀមកម្លាំងយ៉ាងមុតមាំ ដើម្បីទប់ទល់នឹងសេណារីយ៉ូអាក្រក់បំផុតផងដែរ។ 

ទាញចេញពីព្រឹត្តិការណ៍នេះ, យើងអាចមើលឃើញពីអត្ថន័យសំខាន់ៗមួយចំនួន៖

ទី១ គឺប្រជាជនកម្ពុជា១៧លាននាក់ នៅតែចង់បានសន្តិភាព និងភាពសុខសាន្ត។ 

ថ្វីត្បិតតែប្រជាជនមួយចំនួន គាត់នៅមានចំងល់ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដោយសារតែពួកគាត់ស្រលាញ់ទឹកដីយ៉ាងណាក្តី ពួកគាត់ក៏មិនយល់ព្រមឱ្យមានការបង្កចលាចល អសន្តិសុខសង្គម ដែលបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើឱ្យបាត់ភ្ញៀវទេសចរ និងអ្នកវិនិយោគិន ដែលប្រទេសជាតិទាំងមូលត្រូវការ ដើម្បីប្រកបរបរចិញ្ចឹមជីវិតនោះដែរ។ ពួកគេបានមើលឃើញយ៉ាងច្បាស់ថា ក្រោយបាតុកម្មផ្តួលរំលំរដ្ឋាភិបាលបង់ក្លាដែស វិនិយោគិនជាច្រើនបានរត់ចេញពីប្រទេសនោះ ព្រោះនរណាៗក៏ដឹងដែរថា គ្មានវិនិយោគិនណា គេទៅវិនិយោគដាក់លុយរាប់លានដុល្លារ នៅក្នុងប្រទេសដែលគ្មានសន្តិសុខ និងសុវត្ថិភាពនោះទេ ហើយក៏គ្មានភ្ញៀវទេសចរណាចង់ទៅផ្សងព្រេងជាមួយសម្លេងគ្រាប់កាំភ្លើង និងការរត់ជាន់គ្នានោះដែរ។

ទី២ គឺកម្លាំងឯកភាពដ៏រឹងមាំរបស់កងកម្លាំងប្រដាប់អាវុធ នៅក្នុងការការពារទឹកដី ការពារសន្តិភាព និងរាជរដ្ឋាភិបាលអាស្រ័យរដ្ឋធម្មនុញ្ញ ដែលកើតចេញពីការបោះឆ្នោត។ 

តាមពិតការចោទប្រកាន់ថា បាត់បង់ខេត្តទាំង៤ (រតនគិរី, មណ្ឌលគិរី, ក្រចេះ និងស្ទឹងត្រែង) គឺជាការប្រមាថទៅលើរាជរដ្ឋាភិបាល, ទៅលើប្រជាជនដែលកំពុងរស់នៅក្នុងខេត្តទាំង ៤ ប៉ុន្តែ អ្វីដែលធ្ងន់ធ្ងរជាងគេបំផុតនោះ គឺជាការប្រមាថផ្ទាល់ទៅលើសមត្ថកិច្ចការពារព្រំដែនរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងនោះឯង។ ពួកគេពិតជាមិនអាចទទួលយកបានឡើយ នូវការចោទប្រកាន់ ប្រមាថមាក់ងាយ នៅពេលដែលពួកគេត្រូវយាមល្បាតព្រំដែន មិនថាយប់ថ្ងៃ ភ្លៀងផ្គរ សុខចិត្តឃ្លាតឆ្ងាយពីគ្រួសារ ដើម្បីភារកិច្ចការពារជាតិមាតុភូមិ។ 

ពួកគេគឺជាអ្នកស្នេហាជាតិពិតប្រាកដ ដែលហ៊ានពលីជីវិតដើម្បីរក្សាការពារទឹកដីកម្ពុជា ដូច្នេះ ពួកគេពិតជាមានការឈឺចាប់នៅពេលដែលពួកគេខិតខំពន្យល់ពីការពិតនៅទីតាំងជាក់ស្តែង ប៉ុន្តែ ប្រជាជនមួយចំនួននៅតែមិនជឿជាក់ ហើយបែរជាទៅជឿលើជនស្រមើស្រមៃដែលមិនដែលបានជាន់ទឹកដីព្រំដែនទាល់តែសោះនោះ។

ទី៣ កុំមើលស្រាលកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា។ 

មន្ត្រីរាជការ បងប្អូនអាជីវករ និងប្រជាពលរដ្ឋទូទៅដែលស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា និងជឿជាក់លើសមត្ថភាពដឹកនាំ និងមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលជានិច្ចកាលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាជន ហ៊ានលះបង់ជីវិតដើម្បីការពារទឹកដីរបស់ខ្លួន, ពួកគេទាំងអស់គ្នាក៏ជាអ្នកស្នេហាជាតិដែរ ហើយគ្មានសមាជិកណាម្នាក់របស់គណបក្សប្រជាជនសុខចិត្តឱ្យបាត់បង់ទឹកដីរបស់ខ្លួននោះទេ។ 

សមាជិករបស់គណបក្សប្រជាជនក៏ជាអ្នកស្នេហាជាតិស្រលាញ់ទឹកដីដែរ សុខចិត្តស្លាប់រស់ នៅលើទឹកដីរបស់ខ្លួន។ សមាជិកគណបក្សប្រជាជនកម្ពុជា តែងតែមានភាពចាស់ទុំ និងអត់ធ្មត់ខ្ពស់ ទោះបីជាពេលខ្លះពួកគេទទួលរងការមាក់ងាយ ជេរប្រមាថថា ជាមន្ត្រី ឬពលរដ្ឋ “ហៃអើ” ក៏ដោយ ព្រោះពួកគេបានស្វែងយល់ច្បាស់ពីសុភវិនិច្ឆ័យរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជន ដែលស្មោះស្ម័គ្រចំពោះជាតិមាតុភូមិ នៅជាប់នឹងទឹកដី នៅជាប់ជាមួយប្រជាពលរដ្ឋ។ ពួកគេមិនយកកំហឹងទល់កំហល់ បំផ្លាញសន្តិភាពរបស់កម្ពុជា បំផ្លាញកេរ្តិ៍ឈ្មោះរបស់ជនជាតិខ្មែរ ដែលបរទេសអាចមាក់ងាយថា ឈ្លោះគ្នាតាំងពីក្នុងស្រុករហូតដល់ក្រៅស្រុកនោះទេ។ 

ប៉ុន្តែ ក្រុមប្រឆាំងក៏មិនត្រូវមើលស្រាលកម្លាំង និងឆន្ទៈមោះមុតរបស់កម្លាំងនៃគណបក្សប្រជាជនដែរ ដូចពាក្យខ្មែរថា “ឃើញខ្លាក្រាបថាខ្លាសំពះ”។

ទី៤ គ្មានទៀតឡើយព្រឹត្តិការណ៍ឆ្នាំ២០១៣។ 

ឯកភាពជាតិផ្ទៃក្នុងគឺជាកម្លាំងទប់ស្កាត់ដ៏រឹងមាំទៅនឹងបដិវត្តន៍ពណ៌ ជាពិសេសគឺកម្លាំងឯកភាពនៃកងប្រដាប់អាវុធ។ កងកម្លាំងប្រដាប់អាវុធមានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងមានភារកិច្ចការពារភាពសុខសាន្តរបស់ប្រជាជនទូទាំងប្រទេស។ 

រាជរដ្ឋាភិបាលក្តី កងកម្លាំងប្រដាប់អាវុធក្តី មិនអាចព្រោះតែបុគ្គលមួយក្តាប់តូច សុខចិត្តឱ្យជាតិបែកបាក់ អសន្តិសុខ បាត់បង់សន្តិភាព ស្ថិរភាពនោះទេ។ បើប្រទេសជាតិមានសង្គ្រាម, រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ត្រូវទទួលខុសត្រូវចំពោះអាយុជីវិតប្រជាជន ១៧លាននាក់ ដូច្នេះ ការអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រឆាំងនឹងច្បាប់ គឺជាការពង្រឹងនីតិរដ្ឋទូទៅ ដើម្បីភាពសុខសាន្តនៃប្រទេសជាតិទាំងមូល។ កងកម្លាំងប្រដាប់អាវុធធ្លាប់បានភ្លក់រសជាតិដ៏ជូរចត់រួចមកហើយ នៅពេលដែលកម្ពុជាពុំទាន់បានស្គាល់ និងយល់ពីអ្វីដែលហៅថា បដិវត្តន៍ពណ៌ ប៉ុន្តែ សម្រាប់ពេលនេះ សូមកុំសង្ឃឹមឱ្យសោះថា នឹងអាចមានព្រឹត្តិការណ៍ដូចឆ្នាំ២០១៣ កកើតឡើងវិញសាជាថ្មី។

ទី៥ ព័ត៌មានក្លែងក្លាយគឺជាថ្នាំពុល និងមេរោគសម្លាប់សង្គម។ 

នៅពេលដែលអ្នកធ្វើការងារពិតប្រាកដ និងប្រឡូកផ្ទាល់នឹងការងាររាប់សិបឆ្នាំខិតខំពន្យល់ តែប្រជាជនមិនជឿ បែរជាទៅជឿអ្នកដែលមិនធ្លាប់ប៉ះការងារសូម្បីតែបន្តិច មិនដែលជាន់ទឹកដីសូម្បីតែបន្តិច ហើយគ្រាន់តែពួកគេបង្ហោះព័ត៌មានក្លែងក្លាយ ចោទប្រកាន់រាជរដ្ឋាភិបាលតាមការស្រមើស្រមៃរបស់ពួកគេសុទ្ធសាធ បែរជាប្រជាជនមួយចំនួន ជឿស្លុងព័ត៌មានក្លែងក្លាយទាំងនោះទៅវិញ។ 

នេះគឺជាគ្រោះថ្នាក់មួយសម្រាប់សង្គមជាតិ។ 

ព័ត៌មានក្លែងក្លាយអាចធ្វើឱ្យប្រទេសបែកបាក់ និងបង្កអសន្តិសុខបាន។ គ្រោះថ្នាក់ទាំងនេះ យើងឃើញកើតមាននៅប្រទេសផ្សេងទៀតផងដែរ ដូចជានៅអង់គ្លេស ដែលមានការបង្ហោះព័ត៌មានក្លែងក្លាយដើម្បីបញ្ឆេះកំហឹងរើសអើងពូជសាសន៍ បង្កវិទ្ធង្សនាក្នុងសង្គម។ ពិតណាស់ រាជរដ្ឋាភិបាលអង់គ្លេសមានសិទ្ធិគ្រប់គ្រាន់ដើម្បីប្រើកណ្តាប់ដៃដែក បំបែកក្រុមប្រឆាំងច្បាប់ បំផ្លាញសង្គម។ នេះគឺជាវិញ្ញាសាដ៏ស្មុគស្មាញមួយ ដែលរដ្ឋាភិបាលលើពិភពលោកត្រូវដោះស្រាយ។ 

ដូច្នេះ ផ្អែកលើការវែកញែកខាងលើ, សារដែលអ្នកនិពន្ធគិតថាសំខាន់បំផុតនោះ មានពីរគឺទី១. ព្រឹត្តិការណ៍ថ្ងៃ១៨ សីហា បានបង្ហាញថា ពលរដ្ឋខ្មែរបានជ្រើសយកសន្តិភាព និងភាពសុខសាន្ត និងមិនចាញ់បោកក្រុមប្រឆាំងដែលសុខចិត្តបំផ្លាញប្រទេសជាតិទាំងមូល ដើម្បីមហិច្ឆតានយោបាយរបស់ខ្លួនឡើយ។ ទី២. គ្មានទៀតឡើយព្រឹត្តិការណ៍បដិវត្តន៍ពណ៌ដូចឆ្នាំ២០១៣។

ស៊ឹម វីរៈ

ក្នុងនាមមន្ត្រីរាជការ និងប្រជាជនខ្មែរមួយរូប